ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ លោក តាប់ ម៉ាឡៃ កំពុងតែធ្វើព្យុះធ្វើភ្លៀងប្រព្រឹត្តអំពើពុករលួយមិនខ្លាចអង្គភាពប្រឆាំងអំពើពុករលួយ

ខេត្តកំពង់ស្ពី៖ តាមប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មកដល់ពេលនេះលោក តាប់ ម៉ាឡៃ ពង្រឹងបណ្តាញពុករលួយកាន់តែរឹងមាំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំណែកថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលអំពើពុករលួយរបស់លោក តាប់ ម៉ាឡៃ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ ជាងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក តាប់ ម៉ាឡៃ​ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ នៅឡើយទេ។

បើតាមការបញ្ជាក់ពីមន្រ្តីរាជការក្នុងមន្ទីររៀបចំដែន…

ប្រធានការិយាល័យគយច្រកទំនប់រលក លោក ណុប សំអាន កាន់តែល្បីល្បាញខាងពុករលួយពេញទំហឹងស្រង់ដើម

ខេត្តព្រះសីហនុ៖ តាមប្រភពពីមន្រ្តីតូចតាចនៅច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក នៅតែបើកដៃឲ្យឈ្មួញធំៗជាច្រើននាក់នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។ មន្រ្តីនៅច្រកកំពង់ផែទំនប់រលក បានឲ្យដឹងទៀតថា លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងលោក ផាត់ សំណាង អនុប្រធានការិយាល័យគយច្រកទំនប់រលក ទទួលបន្ទុកពិនិត្យឯកសារ រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ក្នុងនោះឈ្មួញឈ្មោះ ចិត្រ នាំចូលទំនិញច្រើនជាងគេតា…

ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ លោក ចេង ស្រុង មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយយកធ្វើមានបានផ្ទាល់ខ្លួន?​

ខេត្តព្រះសីហនុ៖ តាមប្រភពពីមន្រ្តីតូចតាចនៅក្នុងមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានឲ្យដឹងថា មកដល់ពេលនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់ចាត់វិធានការណាមួយទៅលើលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ នៅឡើយទេ។ ផ្ទុយទៅវិញលោក ឱម យ៉ិនទៀង បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយរបស់លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ និងលោក សេង សុខណាក់ អនុប្រធានមន្ទីរទទួលបន្ទុកពិនិត្យឯកសារ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ក៏ដោយ។ សូម្បីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីក៏រក្សាភាពស្ងៀមស្ងាត់ហើយទុកឲ្យលោក ចេ…

នៅតាមច្រករបៀងតំបន់៥ ឃុំអូរបីជាន់ ឈ្មួញសម្រុកនំាចូលទំនិញគេចពន្ធម៉ាសេរី?

ខេត្តបន្ទាយមានជ័យ៖ តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញសម្រុកនាំចូលទំនិញគេចពន្ធច្រើនប្រភេទពីប្រទេសសៀម តាមច្រករបៀងតំបន់៥ ដែលគ្រប់គ្រងដោយយោធាកងការពារព្រំដែនគោកលេខ៥០៣ យ៉ាងពេញបន្ទុក។ ចំណែកប្រភពពីមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំអូរបីជាន់ បានឲ្យដឹងថា ទាល់តែមានការបើកដៃពីសមត្ថកិច្ចយោធានៅច្រករបៀងតំបន់៥ និងសមត្ថកិច្ចពាក់ព័ន្ធទើបឈ្មួញអាចនាំចូលទំនិញគេចពន្ធតាមច្រកនេះបាន។ ប្រភពបានឲ្យដឹងទៀតថា ច្រករបៀងតំបន់៥ គ្រប់គ្រងដោយយោធាកងការពារព្រំដែនលេ…

លោក​ ឈុន​ សុភមង្គល​ប្រធានសា​ខាគយខេត្ត​ឧត្តរមានជ័​យល្បីល្បាញ​ខាងពុករ​លួយ

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីស្រុកសៀម យ៉ាងគគ្រឹកគគ្រេង។ ជាងនេះទៅទៀតលោក កែវ សារ៉ាត់ បានសហការជាមួយលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ បើកដៃឲ្យឈ្មួញនាំចេញធ្យូង ព្រមទាំងផលនិងអនុផលព្រៃឈើទៅស្រុកសៀម យ៉ាងពេញបន្ទុក។ បើគ្មានការបើដៃពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងលោក គួន សុភាព មេគយចល័តខេត្តឧត្ត…

លោក​ ​ហ៊ុយ ​សុជាតិ​មេគយ​ខេត្តមណ្ឌល​គិរីប្រើ​តួនាទីនិង​អំណាចប្រមូល​លុយជារៀង​រាល់​ថ្ងៃ

ប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បានឲ្យដឹងថា មន្រ្តីគយប្រចាំច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្តិ៍៧ ស្រុកពេជ្រាដា ក៏ដូចជាមន្រ្តីគយនៅច្រកទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា ក៏បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដែរ។ ប្រភពបានឲ្យដឹងថា ឈ្មួញធំៗដែលនាំចូលទំនិញតាមច្រកទ្វេភាគីទាំង៣កន្លែងក្នុងខេត្តមណ្ឌលគិរី សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ដើម្បីឲ្យអាជីវកម្មរបស់ពួកគេប្រព្រឹត្តទៅដោយរលូន។ សូម្បីតែឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ ស្រុកអូររាំ…

ការផ្លាស់ប្តូ​រតំណែង​មេគយចល័តតំប​ន់៥ធ្វើឲ្យល្អតែ​មើលព្រោះកន្ល​ងមកលោក​ យឹម ផ​ល្លី ​ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយមិន​ចាញ់លោក​ ឈួន សោភាទេ

ប្រភពបានឲ្យដឹងថាក្រុមគយចល័តក្រសួងឈើរជើងក្នុងស្រុកអន្លង់វែង ដែលប្រព្រឹត្តអំពើពុករលួយយ៉ាងពេញ បន្ទុកនោះស្ថិត នៅក្រោមការគ្រប់គ្រងរ បស់លោក យឹម ផល្លី ក្នុងពេលដែលលោក  យឹម ផល្លី ធ្វើជាអនុប្រធានគយចល័ត តំបន់៥។ ដូច្នេះនៅពេលដែលលោក  យឹម ផល្លី ទទួលបានតំណែងជាមេគយចល័តតំបន់៥  គឺ​លោក យឹម ផល្លី កាន់តែមានអំណាច ធំធេង ក្នុងការប្រព្រឹត្តអំពើពុករលួយជាមិនខាន។

ក្រុមឈ្មួញនិងអាជីវករដែល ប្រកបរបរដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ -សៀមក្នុងខេត្តបន្ទាយមានជ័យ ឆ្លងកាត់មុខ ស្នាក់ ការគយចល័តផ្លូវជាតិលេខ៥  ចំណុច​គល់ស្ពានទឹកថ្លា ភូមិទឹកថ្លា  សង្កាត់ទឹកថ្លា ក្រុ…

ក្រុមហ៊ុន​លឹមរ៉ូយ៉ាល់​នៅតែមាន​ឈើដឹកចេញ​ពីស្រុកកោះ​ញែកទៅលក់ស្រុ​កយួនតាមច្រ​កព្រំដែន ​ត្រពាំងស្រែ​-វ៉ាលឺ ក្នុងឃុំ២ធ្នូ​ ស្រុក​ស្នួលខេត្តក្រ​ចេះ

ប្រភពព័ត៌មានពីមន្ត្រីអង្គការក្រៅ រដ្ឋាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធក្នុង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា​ កាលពីយប់ថ្ងៃ ទី១៨​ ខែកុម្ភៈ  ឆ្នាំ២០២១ មានរថយន្តយីឌុបធុន ធំ១គ្រឿងដឹកជញ្ជូនឈើពី ស្រុកកោះញែក  ខេត្តមណ្ឌលគិរី ហើយចេ ញទៅ ស្រុក យួនត្រង់ចំណុច៨៨ ឃុំ២ធ្នូ  ស្រុកស្នួល ខេត្តក្រចេះ គឺតាមច្រកត្រពាំងស្រែ -វ៉ាលឺ ឃុំ២ធ្នូ។ បើតាមការបញ្ជាក់របស់ អ្នកបើកបររថយន្តបានឲ្យដឹកថា ឈើនៅលើរថយន្តគឺជាឈើមានច្បាប់ដឹកចេញពីក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ស្រុកកោះញែក ខេត្តម ណ្ឌលគិរី ចូលទៅ រោងចក្រនៅស្រុកស្នួល  ហើយចេញទៅស្រុកយួនតាមច្រកត្រ ពាំងស្រែ។ សកម្មភាពនេះបានបង្ហាញយ៉ាង…

លោក​ តុប ​កក្កដា​នៅពីក្រោ​យបទល្មើ​សបំផ្លាញ​ព្រៃឈើ​?

ប្រជាពលរដ្ឋក្នុងឃុំក្រយា  ស្រុកសន្ទុក ខេត្តកំពង់ធំ  បានអំពាវនាវឲ្យ​លោក សាយ  សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន  និង លោក សុខ លូ អភិបាលខេត្តកំពង់ធំ  ចាត់វិធានការទប់ស្កាត់បទល្មើស បំផ្លាញព្រៃអង់តែន  ជាបន្ទាន់។ បើបណ្តែតបណ្តោយត ទៅទៀតគឺព្រៃអង់តែនចៀសមិនផុត ពីសេចក្តីវិនាសសាបសូន្យនាពេលឆាប់ៗ ខាងមុខនោះ ទេ ព្រោះលោក តុប​ កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ  ត្រូវបា​នគេដឹងថា  ជាមេខ្លោងធំ​នៅពី ក្រោយមហន្តរាយ ព្រៃឈើ។ សូម្បីតែព្រៃឡង់នៅក្នុងស្រុកសន្តាន ក៏ប្រឈមនឹងសេចក្តីវិនាសដែរ ព្រោះលោក តុប​ កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ  បណ្តោ…

លោក ជួប​ ចំរើន ​ប្រធានសាខា​គយខេត្តកំពង់ឆ្នាំ​ងមានជំនាញ​ខាងប្រមូលលុ​យតាមរ​បៀ​បពុករលួយលោក​ អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិ​ច្ចនិងហិរញ្ញវត្ថុ​គួរពិនិត្យឡើងវិញ​ជាប​ន្ទាន់

ប្រភពពីមន្ត្រីគយក្នុងអង្គភាពសាខាគយខេត្តកំពង់ឆ្នាំង មួយចំនួនបានឲ្យដឹងថា​ ក្រោយពេលទទួលបាន តំណែង ជាប្រធាន សាខាគយខេត្តកំពង់ឆ្នាំង  កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០  គឺលោក ជួប ចំរើន មិនដែលចាត់វិធាន ការបង្ក្រាប​ក្រុម ឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិន គ្រប់និងទំនិញខុសច្បាប់ទាល់តែសោះ។​  ផ្ទុយទៅវិញលោក ជួប ចំរើន បានយកជំនាញខា ងពុករលួយកាលនៅធ្វើជាប្រធានសាខា គយខេត្តរតនគិរី​ មកអនុវត្តន៍ ក្នុងតួនាទីជា ប្រធានសាខា គយខេត្តកំពងឆ្នាំង យ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា  ដោយសារអាងមានលោក គុណ  ញឹម អគ្គនាយកគយ ជាបង្អែកដ៏រឹមមាំទើបលោក ជួប ចំរើន …

មេឈ្មួញ​ដុះស្លែរឈ្មោះ​ ណា​ និងឈ្មួញឈ្មោះ ​រិទ្ធសម្រុកដឹកជ​ញ្ជូនឈើខុស​ច្បាប់ចេញ​ទៅស្រុកយួន​តាមច្រកដា​ក់ដាំ ស្រុកអូររាំង​ទាំងយប់ទាំង​ថ្ងៃ

ប្រភពពីមន្ត្រីនៅច្រកដាក់ដាំបានឲ្យដឹងថា ឈ្មួញដឹកធ្វើសកម្មភាពដឹក ជញ្ជូនឈើទៅស្រុកយួនយ៉ាង ពេញបន្ទុក មួយរយៈ ចុង ក្រោយនេះគឺឈ្មួញឈ្មោះ ណា  និងឈ្មួញឈ្មោះ រិទ្ធ ដែលមានទំនាក់ ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាល ព្រៃឈើ​និង សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី។

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថាស្ទើរតែ ​រាល់ ​យប់ឈ្មួញដឹកជញ្ជូន ឈើ​ពីចំណុចភូមិដេអេ​ ឃុំពូជ្រៃ ស្រុកពេជ្រាដា​ ចូលទៅស្រុកអូររាំង ហើយចេញទៅ ស្រុកយួនតមាច្រកទ្វារភាគីដាក់ដាំ ស្រុកអូររាំង យ៉ាងគគ្រឹកគគ្រេង។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញប្រើប្រាស់ រថយន្តទំនើបៗដឹកជញ្ជូនឈើចេញ…

លោក​ មាស កេង ​ប្រធានស្ថានីយ៍​ជញ្ជីងថ្លឹងរថយន្ត​ផ្លូវជាតិលេខ​១ស្រុកព្រះស្តេ​ចពន្យារអាយុចូ​លនិវត្តន៍ប​ន្តប្រព្រឹត្តអំពើពុករលួយ​លោក ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួងសា​ធារណការនិ​ងដឹកជញ្ជូន​ និងលោក​ សេង ឈួន​ មេជញ្ជីងថ្លឹងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​ឡើងវិញ

ប្រភពពីមន្ត្រីរាជការនៅក្នុង មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តព្រៃវែង បានឲ្យដឹងថា​  ការដែលលោក​ មាស កេង ប្រធាន ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១  ស្រុកព្រះស្តេច អាច​ពន្យារអាយុចូលនិវត្តន៍​ ហើយ​បន្ត​ប្រព្រឹត្តអំពើពុក រលួយ យ៉ាង ពេញបន្ទុកគឺមានការឃុបឃិតពីសំណាក់ លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ ខេត្តព្រៃវែង ផងដែរ។ ដូច្នេះហើយទើប មានសេចក្តីអំពាវនាវឲ្យលោក ស៊ុន  ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូន ក៏ដូចជាលោក  សេង ឈួន មេជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេស ពិនិត្យឡើងវិញជាបន្ទាន់ ដើម្បីកុំឲ្យលោក មាស កេង  និងលោក អ៊ុន សុធា ប្រធានម…

លោក យឹម​ ផល្លីចូល​ជំនួសតំណែង​លោក ឈួន​ សោភា ក៏​ល្បីឈ្មោះ​ខាងពុករ​លួយមិន​ចាញ់ឈួន សោភាដែ​រ

ប្រភពព័ត៌មានពីមន្ត្រី ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា លោក ឈួន សោភា មេគយចល័តតំបន់៥ ដែលល្បីល្បាញ ខាង ប្រព្រឹត្ត អំពើពុករលួយនិងអំពើអាក្រក់គួរឲ្យ ស្អប់ខ្ពើមនោះត្រូវបានដកហូតតំណែង បណ្ណោះ អាសន្នហើយ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់ សម្គាល់ នោះគឺ អ្នក ចូលជំនួសតំណែង លោក ឈួន សោភា ត្រូវបានគេដឹងថា ជាលោក យឹម ផល្លី អនុប្រធានគយចល័តតំបន់៥ ដែលល្បីល្បាញ ខាងពុក រលួយមិនចាញ់លោក ឈួន សោភា នោះទេ ឡើងជំនួសវិញ។ ហេតុនេះហើយទើបមជ្ឈដ្នាននានាតាមដានដោយយកចិត្តទុកដាក់ ព្រោះលោក យឹម ផល្លី ដែលត្រូវចូលជំនួសតំណែងលោក ឈួន សោភា គឺជាមន្ត្រីគយដែលល្បី ល្បាញខាងប្រព្រឹត្តអំព…

មន្ត្រីរដ្ឋ​បាល​ព្រៃឈើក្នុ​ងស្រុក​សណ្តាន់ឃុ​បឃិតឲ្យឈ្មួ​ញដឹកជញ្ជូន​ឈើខុស​ច្បាប់

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិង សកម្មជនព្រៃឈើក្នុងខេត្តកំពង់ធំ  បានឲ្យដឹងថា​ គ្រប់សកម្មភាពដឹក ជញ្ជូនឈើ ចេញពីស្រុកសណ្តាន់ គឺមិនរំលងពីភ្នែកលោក  មាម ស៊ីតូ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់  នោះឡើយ។  ប៉ុន្តែលោក មាម ស៊ីតូ នាយសង្កាត់រដ្ឋបាលព្រៃ ឈើសណ្តាន់ មិនដែលចាត់វិធានការបង្ក្រាបក្រុ មឈ្មួញទាំងនោះ ទេហើយឃុប ឃិត ឲ្យឈ្មួញដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ងសុខស្រួលដើម្បី ជាថ្នូរនឹងផលប្រយោជន៍។ បញ្ហានេះជារឿង ដែលលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ គួរពិនិត្យឡើងវិញ ជាបន្ទាន់ ព្រោះបទ ល្មើសព្រៃឈើ…

លោក ​ឈួន ហៃ​ ប្រធានសាខាគ​យខេត្តកំពង់​ស្ពឺមានជំនា​ញខាងប្រព្រឹ​ត្តអំពើពុករ​លួយលោ​ក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ​និងរដ្ឋាករ​កម្ពុជារក្សា​ភាពស្ងៀម​ស្ងាត់

ប្រភពស្និទ្ធនឹងលោក ឈួន ហៃ ​ប្រធានសាខាគយខេត្ត កំពង់ស្ពឺ បានឲ្យដឹងថា ប៉ុស្តិ៍ជជុះនៅ ខាងមុខស្នាក់ ការសាខា គយ ខេត្ត កំពង់ស្ពឺ គឺជាប្រភពចំណូល ដ៏សំខាន់របស់លោក ឈួន ហៃ  ​ប្រធានសាខាគយខេត្តកំពង់ស្ពឺ ដែលល្បី ល្បាញ ខាង ពុករលួយផងដែរ។  ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែត បណ្តោយ តទៅទៀ តទេព្រោះ បច្ចុប្បន្នលោក ឈួន ហៃ ​ប្រធានសាខាគយខេត្តកំពង់ស្ពឺ នៅតែប្រើតួនាទីនិងអំណាច ប្រព្រឹត្តអំពើពុក រលួយ យ៉ាងសុខស្រួលតែម្តង។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវបា នគេដឹងថា​ ជាបង្អែកដ៏ក្រ…