ល្បែងស៊ីសងនៅឃុំដាស្រុកមេមត់កំពុងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គម
ប្រភពពីប្រជាពលរដ្ឋនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មោះ ហេង ម្ចាស់កាស៊ីណូ គ្មាន ស្លាកយី ហោនៅច្រកដា ហៅច្រកដូង៧ដើម ឃុំដា ស្រុកមេមត់ បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូន។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងស្នងការ នគរបាលខេត្តត្បូងឃ្មុំ មិនចាត់ វិធានការទប់ ស្កាត់ករណីបុគ្គលឈ្មោះ ហេង បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ។ ដូច្នេះហើយទើបប្រ ជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពីនិត្យ ឡើងវិញ ជាបន…