Category Archives: ព័ត៌មានខ្សឹបឲ្យដឹង

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អនុវត្ត​ច្បាប់​និង​វិន័យ​រដ្ឋបាល ដល់​លោក កឹង ឃ​ន ស្នងការ​ខេត្ត​ស្វាយរៀង ជាបន្ទាន់​ប្រសិនបើ​រក​ឃើញ​ថា ជន​នេះ​ប្រព្រឹត្ត​អំពើពុករលួយ !

ថ្មីៗ​សង្គម​ស៊ីវិល​បាន​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អនុវត្ត​ច្បាប់​និង​វិន័យ​រដ្ឋបាល ដល់​លោក កឹង ឃ​ន ស្នងការ​ខេត្ត​ស្វាយរៀង អោយ​តឹងរឹង​ជាបន្ទាន់​ប្រសិនបើ​រក​ឃើញ​ថា ជននេះ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ជិះជាន់ និង​គាបសង្កត់​ទៅលើ​មន្ត្រី​តាម​តែ​ទំនើងចិត្ត​ណោ​នោះ !

​តាម​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អនុវត្ត​ច្បាប់​និង​វិន័យ​រដ្ឋបាល ដល់​ស្នងការ​ខេត្ត​ស្វាយរៀង​លោក កឹង ឃ​ន ប្រសិនបើ​រក​ឃើញ​ថា ស្នងការ​រូបនេះ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដួច​ការចោទប្រកាន់​របស់​មន្ត្រី​នគរបាល​ជាង ២០​នាក់​…

ភាព​អសកម្ម​អំពើពុករលួយ ក្នុងការ​គៃបំបាត់ ចំណូល​ពន្ធ របស់លោក ផាត់ សំណាង និង​លោក ណុប សំអាន មេ​គយ​ច្រកទ្វារ​ទំនប់រលក​មិនអាច​បិទបាំង​បាន គួរ​ណាស់​មាន​ការស៊ើបអង្កេត !

ពី​ខេត្ត​ព្រះសីហនុ ៖ ត្រូវបាន​បែកធ្លាយ​លើកឡើងថា ៖ ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ ប្រហែល ៣០​ភាគរយ កំពុង​ហូរ​ចូល តាម​ច្រក ផែ​ទំនប់រលក នៃ​ខេត្ត​ព្រះសីហនុ ដោយសារ​មាន​ការ សម្របសម្រួល គៃ​បំបាត់ ចំណូល​ពន្ធ ពី​មន្ត្រី​ជំនាញ គយ​និង​រដ្ឋាករ ប្រចាំ​ច្រក​នេះ​ហើយ​គេ​ដឹងថា អ្នក​ដែល​មាន​មុខ ចាត់ចែង ប្រមូល​ផលប្រយោជន៍ ពី​អំពើ​លួច​គេចពន្ធ យក​ទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន ផ្ទាល់ខ្លួន ខ្លាំងជាងគេ គឺ​លោក ផាត់ សំណាង ដែល​មាន​តួនាទី​ជា អនុប្រធាន ការិយាល័យ គយ​និង​រដ្ឋាករ ប្រចាំ​ច្រក​ទ្វារ​ផែ​ទំនប់រលក ទទួល​ផ្នែក ត្រួតពិនិត្យ​។

​តាម​ប្រភព​បាន​បង្ហើប ឲ្យដឹងថា លោក …

លោក​ យូ ហេង​ ប្រធានសាខា​គយខេត្តបា​ត់ដំបងប្រព្រឹត្ត​អំពើពុករលួយ​ដើម្បីស្រង់​​ដើមលោក គុណ​ ញឹម​ អគ្គនាយក​គយនិងមេគ​យធំៗរ​ក្សា​ភាពសៀ​ម​ស្ងាត់

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យូ ហេង  ប្រធាន​សាខាគយ​ខេត្តបាត់ដំបង  បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ធំៗ​ជា ច្រើន​នាក់​ស ម្រុក​ នាំចូល​ទំនិញគេចពន្ធ  ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់  និង​ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំ ដែន​ក្នុង ស្រុក​ សំឡូត ស្រុក​សំពៅ​លូន ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក កាន់តែ​ច្រើនឡើងៗ​។ ទន្ទឹមនឹងនេះ​មន្ត្រី​គយ​ប្រចាំ​ច្រកព្រំដែន​ទាំងនោះ​បាន​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​ឈ្មួញ​និង​អាជីវករ​តូចតាច ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នាំ​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ដោយ​ពុំមាន​ការយោគយល់​បន្តិច​ណា​ឡើយ​។ បើតាម​ការ​ប

លោក​ ថាវ យ៉េន​​មេបញ្ជាកា​រកងរាជអាវុ​ធហត្ថខេត្តរតន​គិរីបង្ក្រាប​តែឈ្មួញតូ​ចតាចមិ​​នបង់​លុយតាម​ការកំណតចំ​ណែកឈ្មួ​ញធំៗ​​មានខ្នងប​ង្អែករឹង​មាំដឹកជ​ញ្ជូនឈើ​ចេញ​ទៅ​ស្រុកយួ​នតាមច្រ​កទ្វារ​អន្តរជាតិអូរយ៉ាដាវដ​ដែល

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល  និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី  បាន​ឲ្យ​ដឹងថា ចាប់តាំងពី ​លោក ថាវ យ៉េន ត្រូវ បាន តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធ ហត្ថ​ខេត្តរតនគិរី រួចមក​គឺ​បទ​លើ្ម​ស​ព្រៃឈើ ​ក្នុង​ខេត្តរតនគិរី មិនទា ន់មាន​ការ ថយចុះ​នោះទេ​។ ផ្ទុយទៅវិញ​ឈ្មួញ​ជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី ដូចជា​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ​ជាដើម នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​រលូន​ដដែល​។ ជាងនេះទៅទៀត​តាម​ច្រករបៀង​ច្រើន​កន្លែង​ក្នុងស្រុក​អូរ​យ៉ា​ដាវ និង​ស្រុក​អណ

លោក ងួន កុសល​ប្រធានកា​រិយាល័យ​គយច្រកទ្វារ​អន្តរជាតិប៉ោយ​ប៉ែតប្រព្រឹត្តអំ​ពើពុក​រលួយ​មិនញញើត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួ​យ

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត  បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ ដែល​ឈ្មួញ​ធំៗ​ នាំចូល​តាម​ ច្រក​នេះ​បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ ប៉ុណ្ណោះ ក្រៅពីនេះ​ឈ្មួញ​ឃុបឃិត​ បែងចែក​ផលប្រយោជន៍​ ជាមួយ​លោក ងួន កុសល ប្រធាន ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត ដែល​កំពុង​ល្បីល្បាញ​ ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ ។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​កំពុង​ស្វែងរក​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ងួន កុសល ដើម្បី​ពួកគេ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រលូន​។ ជាពិសេស​ករណី​មន្ត្រី

លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន្ទីរ​សាធារណ​ការនិងក្រុ​មម​ន្ត្រីប្រចាំស្ថា​នីយ៍ជញ្ជីង​ថ្លឹងរ​ថយន្តផ្លូវជា​តិលេខ​៨ប្រ​ព្រឹត្តអំ​ពើពុក​រលួយ

តាម​ប្រភពពី​ក្រុម​ឈ្មួញ ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង ​រថយន្ត​ផ្លូវជាតិ​លេខ​៨  បាន​ឲ្យ​ដឹង ថា  ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់​ ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ  ក៏ត្រូវ​បង់លុយ​តាម​ការកំណត់ ​របស់​ក្រុមមន្ត្រី​ប្រ ចាំ​ស្ថានីយ៍​ក្នុងភូមិ​ព្រៃ​ព្នៅ នោះដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​ធុន​ធំត​ទ្រុង​ឬ​សណ្ដោង​កន្ទុយ​ផ្ទុក​លើស​ទម្ងន់​អាច​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៨ យ៉ាង​រលូន​ឲ្យ​តែ​ម្ចាស់​រថយន្ត​ទាំងនោះ​បង់លុយ​តាម​ការកំណត

លោក ​អូន ព័ន្ធ​មុនីរ័ត្នរដ្ឋម​ន្ត្រីក្រសួងសេដ្ឋកិ​ច្ចនិង​ហិរញ្ញវត្ថុគួរ​ចាត់វិធាន​ការទប់​ស្កាត់​អំពើពុករលួយរបស់​លោក ហេង ​សំហៃ​​​ ប្រធានការិ​​យាល័យគយ​ច្រកកែវផុ​ស

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហេង សំ​ហៃ  បាន​បង្ហើប​ឲ្យ​ដឹងថា មាន​ឈ្មួញ​ធំៗ​និ ង​ក្រុមហ៊ុន​មួយចំនួន​ឃុបឃិត​ ជាមួយ​លោក  ហេង សំ​ហៃ ហើយ​នាំចូល​ទំនិញ គេចពន្ធ ទំនិញ​ក្លែង​ប្រភេទ  បង់ពន្ធ​មិន​គ្រប់​និង​ទំនិញគេចពន្ធ​ ស្រេច​តែ​ អំ ពើ​ចិត្ត​។ ក្នុងនោះ​មានដូចជា ក្រុមហ៊ុន​របស់​ឈ្មួញ​ឈ្មោះ  ធី ក្រុមហ៊ុន​របស់​ឈ្មួញ​ឈ្មោះ  ហុង ឡេង​ហួរ ហៅ​ទី​ ខ្មូត​, ឈ្មួញ​ ឈ្មោះ ចែ​វីន​, ឈ្មួញ​ឈ្មោះ ចែ​ហួង​, ឈ្មួញ​ឈ្មោះ តា​កូ និង​ឈ្មួញ​ឈ្មោះ យាយ​ស៊ី ជាដើម​។ ឈ្មួញ​ទាំងនេះ​នាំចូល​ទំនិញ​ដូចជា សំបក​កង់​រថយន្ត ប្រេងម៉ាស៊ីន ម៉ាស៊ីនត្រជាក់ ស្រា​បៀរ ទឹកក្រូច និង​គ្រឿង​អេឡ

មន្ត្រីអាជ្ញា​ធរនិងស​មត្ថកិច្ចខេ​ត្តមណ្ឌល​គិរីឃុបឃិត​គ្មាជាប្រព​ន្ធ័ឲ្យក្រុម​ឈ្មួញក្រាក់ៗ​បំផ្លាញព្រៃឈើ​ជិតរលា​យអស់​ហើ​យ

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប៊ូ​ស្រា  ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹងថា លោក សំរិត ណ​យ  មេ​នគរបាល​ប៉ុស្ដិ៍​ ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧  នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ ឈើ​តាម​រថយន្ត​ឡង់​គ្រឺ​ស័​រ​ កែច្នៃ និង ​រថយន្ត​ជាច្រើន​ប្រភេទ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ជាពិសេស​នៅពេល​យប់​។ មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ណាំ​លលៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ សារឿន ម៉ាប់  ឈ្មួញ​ឈ្មោះ ឆុង និង​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដែលជា​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី ហើយ​ជា​ប្អូនប្រុស​លោក ស្វាយ សំ​អ៊ាង អភ

លោក​ កើត ដារ៉ាស៊ី​មេនគរបា​លអន្តោប្រ​វេសន៍ច្រ​​​​​​​​​​​​​​​​​​កត្រ​ពាំងស្រែនិងម​ន្ត្រីគយឃុ​បឃិ​ត​គ្នាប្រ​ព្រឹត្តពុករលួ​យតាម​អំពើ​ចិត្តឡើង​ដុះស្លែ​រ

​ប្រភពពី​ក្រុម​ឈ្មួញ​ដែល​ ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ធ្យូង និង​ដឹកជញ្ជូន ​ទំនិញគេចពន្ធ​ចេញទៅ ​ស្រុក​យួន​តាម​ច្រក ទ្វារ​អន្តរជាតិ​ត្រពាំង​ ស្រែបាន​ឲ្យ​ដឹងថាពួកគេ​បង់ លុយ​តាម​ការកំណត់​របស់លោក  កើត ដា​រ៉ាស៊ី  មេ​នគរបាល​អន្តោ ប្រវេសន៍​ ច្រក​ត្រពាំង​ស្រែ និង​មន្ត្រី​គយ​ទើប​អ្វីៗ​ អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។  ក្រុម​ឈ្មួញ​បាន​ឲ្យ​ ដឹង​ទៀតថា ប្រសិន បើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ទេនោះ​គឺ​ពួកគេ​មិនអាច​ដឹកជញ្ជូន​ឈើ​និង​ដឹកជញ្ជូន​ធ្យូង ដឹកជញ្ជូន​ទំនិញគេចពន្ធ​

បទល្មេីស​ព្រៃឈេីឆ្លង​ដែនខុស​ច្បាប់​ក្នុ​ងខេត្តរតនៈ​គិរី​ចាប់ផ្តេី​មសាជា​ថ្មីម្តងទៀ​ត​ក្រោ​យ​ស្ង​ប់ស្ងាត់​មួយរ​យ:ពេល​ខ្លី

ខេត្តរតនៈគិរី៖   រយៈពេលជាច្រេីនខែកន្លងផុតទៅ ក្រោយមានកា​ផ្ទុះរឿងអាស្រូវ​មួយចំ នួនរបស់មន្ត្រី ក្នុងជួរ កងកម្លាំង​​ ​​អាវុធ ហ ត្ថ និងមានកាផ្លាស់ប្តូតំណែងតួនា ទីរបស់មន្ត្រី ក្រាក់​ៗមក។  ក្នុងនោះ មានដូចជា​ ៖  ការផ្លាស់​ប្តូរ មេ​វិរៈការពារព្រំដែន គោក លេខ​៦២៣ ការផ្លាស់ប្តូរ​មេបញ្ជា ការ​កងរាជអាវុធហត្ថខេត្ត និងការផ្លាស់ប្តូរ  ស្នងការ នគបាលខេត្តរតនៈគិរី រួចមកមជ្ឈឹម ដ្ឋា នទូទាំ ងខេត្តរតនៈគិរីបានលេីក ឡេីងថា៖ ក្រោយ​ដកមន្រី្ត ចាស់ៗប្តូរដាក់មន្រ្តីថ្មីឃេីញថា ​​ រាល់សកម្មភា ពបទល្មេីស​ព្រៃ ឈេី ឆ្លងដែនខុសច្បាប់​ទៅប្រទេស ​វៀត​ត្រូវ​បាន​ផ្អាក​​មួយ…

លោក​ ចាន់ ​បញ្ញាវ័ន្ត​មេពេ​ទ្យសត្វខេ​ត្តកំពង់​ធំប្រមូល​លុយតាមរបៀប​ពុករលួយ​មានបើក​ដៃពី​ លោក ធីវ វណ្ណធីរប្រធាន​មន្ទីរកសិ​កម្ម​ខេត្ត

ប្រភពពីសមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត កំពង់ធំ បាន​ឲ្យ​ដឹងថា  កាលពី​យប់​ថ្ងៃទី​៣១ ខែមីនា  កន្លងទៅ​ថ្មីៗ​នេះ ​មាន​រថ យន្ត ​កូរ៉េ​មួយគ្រឿង​ពណ៌​ស  ពាក់​ស្លាក​លេខ​កំពង់ធំ 3A-2268  បាន​ដឹក​សត្វ​មាន់​ពី​ស្រុក​ជីក្រែង  ខេត្តសៀមរាប បម្រុង​យកទៅ​ទម្លាក់​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ដឹក​សត្វ​មាន់​នោះ​ត្រូវបាន​មន្ត្រី​ពេទ្យសត្វ​ខេត្តកំពង់ធំ ឃាត់ទុក​ហើយ​បញ្ជូនទៅ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តកំពង់ធំ ប្រមាណ​១​ម៉ោង​ក៏​ដោះលែង​វិញ​ដោយ​ពុំមាន​ការផាកពិន័យ​អ្វី​ឡើយ​។ មានការ​សង្ស័យថា​មន្

លោក​ សាយ​ សំអាល់រដ្ឋម​ន្ត្រីក្រសួង​បរិស្ថានប​ណ្ដោយ​ឲ្យលោក ​ប៉ាន់ ​មរកតប្រធាន​​មន្ទីរបរិស្ថាន​ខេត្តពោធិ៍​សាត់​និងមន្ត្រី​ក្រោមឱវាទ​ធ្វើអ្វីៗ​តា​មអំពើ​ចិត្ត

ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ភ្នំក្រវាញ  និង​ស្រុក​វាលវែង  ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា  បច្ចុប្បន្ន​ធំៗ​ជា ច្រើន​នាក់​ដូច ជា មេ​ឈ្មួញ តាំង អៀង  មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត មេ​ឈ្មួញ  ង៉ូ​វ ទី និង​មេ​ឈ្មួញ​ដែលជា​សាច់ ញាតិ​មន្ត្រីជាន់ ខ្ពស់​ក្នុង​សាលាខេត្ត​ពោធិ៍សាត់ កំពុង​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​រលូន​។ បើទោះបី​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ក៏ដោយ ក៏​លោក សាយ សំ​អាល់ រដ្ឋមន្ត្

លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ប្រែ​ក្លាយជញ្ជី​ង​ថ្លឹងរថយ​ន្តឲ្យទៅជា​ជញ្ជីងថ្លឹងលុយ​គ្មានញ​ញើតអ្វីឡើ​យ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  ម៉ម ពិ​សិទ្ធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ រថយន្ត​ផ្លូវជាតិ​លេខ​២  ចំណុច​ភូមិ​ត្រពាំង ​ក្រសាំង ឃុំ​ ជើង​កើប ស្រុក​កណ្ដាលស្ទឹង  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក  ម៉ម ពិ​សិទ្ធ អាង​មាន​ខ្នងបង្អែក​ រឹងមាំ​ទើប ​គិតតែ​ពី​រឿង​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល​រហូត​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ម៉ម ពិ​សិទ្ធ មិន​ខ្វល់​ពី​រឿង​រថយន្ត​ធំៗ​ផ្ទុកទំនិញ​លើស​ទម្ងន់​ធ្វើ​ឲ្យ​ខូច​ផ្លូវជាតិ​លេខ​២ និង​ស្ពាន​នៅលើ​ផ្លូវ​នេះ​ទេ គឺ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ទាំងយប់​ទាំង​ថ្

លោក ​ឱម យ៉ិន​ទៀងប្រធានអ​ង្គភាពប្រ​ឆាំងអំពើពុ​ករលួយគួរបើ​កការស៊ើបអ​ង្កេតឲ្យស៊ីជ​ម្រៅទៅលើរឿង​អាស្រូវពុករ​លួយលោក​ ងួន កុសល ​មេគយច្រក​ទ្វារអ​ន្តរជាតិប៉ោយ​ប៉ែតនិង​បក្ខពួ​ក

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ ​ប៉ោយប៉ែត មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា  ក្រោយពេល​ទទួលបាន​តំណែង​ ជា​ប្រ ធា ន ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត  រួចមក​គឺ​លោក ងួន កុសល  កំពុង​អនុវត្តន៍​តាម ​មេរៀន​របស់ លោក ហ៊ុយ សុជាតិ អតីត​មេ​គយ​ច្រក ​ប៉ោយប៉ែត យ៉ាង​ស្ទាត់ជំនាញ​។  មន្ត្រី​នៅ​ច្រក​ប៉ោយប៉ែត  បាន​ឲ្យ​ដឹង​ទៀត ថា​លោក ងួន កុសល បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ទន្ទឹមនឹងនេះ​ល

មេ​ឈ្មួញ​ក្រាក់ៗ៤​នាក់កំពុង​បំផ្លាញព្រៃ​ឈើលោក​ ម៉ៅ ធនិន​អភិបាលខេត្ត​ពោធិ៍សាត់​មិន​ចាត់វិធាន​ការបង្ក្រាប​ក្រុមឈ្មួ​​ញ?

មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម ​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​ទៀតថា  ក្រៅពី​ឈ្មួញ​ឈ្មោះ  តាំង អៀង ឈ្មួញ​ឈ្មោះ  ណុប ឌី និង​ឈ្មួញ​ឈ្មោះ ឆាង ម៉ៅ  សម្រុក​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន ​ឈើ​ចេញពី ​ខេត្ត ពោធិ៍  សាត់ យ៉ាង​រលូន គឺ​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ ក៏​បន្តសកម្មភាព​ ប្រមូល​ទិញ​ ឈើ​ដឹក​ ចេញពី​ខេត្តពោធិ៍សាត់ ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ​តា​ហយ ដែលមាន​លំនៅដ្ឋាន​ក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ និង​បក្ខពួក​កំពុង​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​មហន្តរាយ​។ មេ​ឈ្មួញ​ឈ្មោះ កោះ សំភី ហ