Category Archives: ព័ត៌មានខ្សឹបឲ្យដឹង

ឈ្មួញ​ធំៗសម្រុកនាំ​ចូលជ្រូកពី​ស្រុកយួនតាម​ច្រករបៀងលោ​ក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវ ​និងលោក ញឹប​ ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិ​នខ្វល់ពីបទ​បញ្ជារបស់​អភិបាល​ខេត្ត

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ដោយសារ​មាន​លោក ញឹ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ ជា​បង្អែក​រឹងមាំ​ទើប​លោក ថៃ លី ហ៊ាន​បំពាន​លើ​បទបញ្ជា​របស់លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្ដែង​មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​ឈ្មោះ ចែ​រ៉ុង និង​ឈ្មួញ​ឈ្មោះ ធី​ម ដែល​រស់នៅក្នុង​ឃុំ​ធ្លក ស្រុក​អង្គរបុរី ឃុបឃិត​ជាមួយ​ឈ្មួញ​យួន​ឈ្មោះ ច្រុប នាំចូល​ជ្រូក​ពី​ស្រុក​យួន​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាពិសេស​នៅតាម​ច្រក​បាក់ដៃ​មាន​ក្រុម​ឈ្មួញ​សម្រុក​នាំចូល​ជ្រូក​ពី​ស្រុក

លោក​ យូ ហេង​ មេគយខេត្ត​បាត់ដំបងនិ​ងបក្ខពួកមាន​ជំនាញខាង​ប្រ​ព្រឹត្តអំពើ​ពុ​ករលួយ​ប្រមូល​លុយដើម្បី​ស្រង់ដើ​ម

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យូ ហេង បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើ​ម្បើ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ទើប​លោក យូ ហេង ខំប្រឹង​ស្រង់ដើម​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បច្ចុប្បន្ន​លោក យូ ហេង យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​អនុវត្តន៍​ក្នុងតួនាទី​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង យ៉ាង​ពេញទំហឹង​តែម្តង​។ ចំណែក​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បើទោះបី​រឿងអាស្រូវ​ពុករលួយ​

លោកសុខ ពុទ្ធីវុធ​ប្រើល្បិចមាន់ព្រៃ កំចាយមាន់ស្រុក នៅTC

ល្បីថាលោកសុខ ពុទ្ធិវុធ កូនប្រសារសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ ទទួល  បន្ទុកជាប្រធានក្រុមប្រឹក្សាភិបាល  ទូរគមនាគមន៍កម្ពុជា (TC) ឆ្លាតមែនខាង លេងល្បិចយកមាន់ព្រៃ ទៅកំចាយ មាន់ ស្រុក ។​ក្រោមលេសធ្វើកំណែទម្រង់ (TC)បានធ្វើជាចិត្តល្អជួយ រក្សាដំណែង លោក សន វី អោយនៅ ជាអគ្គនាយក នៅទូរគ មនា គមន៍កម្ពុជា (TC) ដដែល។ ​តាមពិតការរក្សាទុកដដែលនោះ គឺគ្រាន់ទុកអោយ លោកសន វីធ្វើជាទីង មោងគឺជាយុទ្ធវិធី ក្នុងការ យកមាន់ព្រៃទៅកំចាយមាន់ ស្រុកដ៏មានប្រសិទ្ធិភាព។

​ដើម្បីក្តោបលុយនៅTC មូលដូចបាល់ កុំអោយ មានបាតុភាពតវ៉ាផ្សេងៗ  ផ្ទ…

មេឈ្មួញ​ជើងខ្លាំង​ឈ្មោះ ​តុប វីដា ជាឧ​ត្តមសេនីយ៍​យោធាល្បីខាង​បំផ្លាញព្រៃឈើ​ខេត្តម​ណ្ឌលគិរីគេ​ចផុតពីសំ​ណាញ់ច្បា​ប់ដ​ដែ​ល

ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ តុ​ប វី​ដា បាន​ឲ្យ​ដឹងថា កន្លងមក​ការដែល​មេ​ឈ្មួញ តុ​ប វី​ដា អាចធ្វើ​សកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​អ​ន្ទ្រ​ង និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក គឺ​ដោយសារ​អាង​មាន​មេបញ្ជាការ​យោធា​យោធភូមិភាគ​១ ជា​បង្អែក​រឹងមាំ​របស់ខ្លួន​។ ដូច្នេះហើយ​ទើប​នៅពេលដែល​សមត្ថកិច្ច​ប​ង្ក្រា​ប​មេ​ឈ្មួញ សឹង សំអុល ព្រមទាំង​បក្ខពួក​ហើយ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី បែរជា​មេ​ឈ្មួញ តុ​ប វី​ដា អាច​គេច​ផុតពី​ការបង្ក្រាប​យ៉ាង​សុខ​ស្រួល​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិប

មេគ​យ​​ច្រកទ្វារអន្តរ​ជា​តិត្រពាំ​ង​ផ្លុងអ៊ួន​សុវណ្ណា​រ៉ាឃុប​ឃិតជា​មួយក្រុមហ៊ុន​ដឹកជញ្ជូន​​៤ក្លែង​ភេទ​ទំនិញ​ពី​ទំនិញនាំ​ចូ​លបង់ព​​ន្ធខ្ពស់ម​ក​បង់​ពន្ធទា​ប

ត្បូងឃ្មុំ៖តាមប្រភពពីមន្ត្រី និងឈ្មួញខ្លះបានឲ្យដឹងថាទំនិញ ដឹកជញ្ជូនឆ្លងកាត់តាម ច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង ក្នុង ស្រុកពញាក្រែក  ខេត្តត្បូងឃ្មុំ ទោះជាមានឯកសារ  (Custom Clearance) បំពេញបែបបទគយ លក្ខណៈ ស្រប ច្បាប់ ក៏ដោយ។ ក៏ការបង់ពន្ធនាំ ចូលមិនគ្រប់ចំនួន  និងបង់ពន្ធក្លែងភេទ ទំនិញ ពីទំនិញ នាំចូល បង់ពន្ធខ្ពស់ មកបង់ ពន្ធទាបហើយបង់ពន្ធក៏មិន គ្រប់ដដែល។បញ្ហានេះត្រូវបានរដ្ឋបាត់បង់ ចូលចំណូលពន្ធច្រើន ក្នុង១ខែៗខណៈ អំពើ ឃុបឃិត រវាងឈ្មួញនិងមន្ត្រីគយ ក្លាយជាទម្លាប់អាក្រក់មួយ រកប្រភពសេដ្ឋកិច្ច ដើម្បីបុគ្គល បក្ខពួក ដ៏ដូចជា កញ្ចប់ ផ្តល់ ជូនថ្នាក់ល

លោក​ យី ថុល ​ប្រធានការិយាល័យ​គយច្រកព្រែកចាក​ប្រព្រឹត្តអំពើពុករ​លួយកាន់តែ​ខ្លាំង

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកំពត មួយចំនួន​បាន​ឲ្យ​ដឹងថា មន្ត្រី​គយ​ធំៗ​ជាច្រើន​នាក់​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានចាត់ទុក​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ជា​ប្រភព​ចំណូល​របស់ខ្លួន​ទើប​បណ្ដោយ​ឲ្យ​លោក យី ថុល ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​សុខ​ស្រួល​។ ជាក់ស្ដែង​រឿងអាស្រូវ​ពុករលួយ​របស់លោក យី ថុល ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ទាំង​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ព្រមទាំង​អគ្គនាយករង​គយ​ជាច្រើនរូប​ទៀត​បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វ

លោក​ សំ ផល្លា ​មេប៉ុស្ដិ៍នគរ​បាលការពារ​ព្រំដែនគោ​កក្រញូង​សែនជ័យនិ​ងបក្ខពួក​ឃុបឃិតជា​មួយឈ្មួញ​ដឹកជញ្ជូ​ន​ឈើខុស​ច្បាប់ម៉ា​សេរី

ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក សំ ផល្លា និង​លោក ជា វណ្ណៈ បានដាក់​ពង្រាយ​កម្លាំង​ចាំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត ក៏ដូចជា​តាម​ម៉ូតូ​នៅ​ច្រក​៩៩៩៩ យ៉ាង​អនាធិបតេយ្យ ជាពិសេស​នៅ​ចំណុច​ក្បាលស្ពាន​អូរ​ឆ្លូង និង​ច្រកចូល​តាម​ក្រុមហ៊ុន​ធី​ធី​វ៉ា​យ​។ ក្នុង​មួយថ្ងៃៗ​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ម៉ូតូ​រាប់សិប​គ្រឿង​និង​តាម​រថយន្ត​ជាច្រើន​គ្រឿង ដូច្នេះ​លោក សំ ផល្លា និង​លោក ជា វណ្ណៈ ប្រមូល​លុយ​បាន​យ៉ាងច្រើន​ពីបទ​ល្មើស​ព្រៃឈើ​។ ចំណែក​មន្ត្រី​ពាក

លោក​ យូ ហេងមេ​គយខេត្ត​បាត់ដំបងប្រ​ព្រឹត្តអំពើពុ​ករលួយយ​កឈ្មោះ​លោក គុណ​ ញឹម​អគ្គនាយកនៃ​អគ្គ​នាយកដ្ឋានគ​យនិងរដ្ឋាករ​កម្ពុជា​មកបិទ​បាំង

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យូ ហេងបាន​ឲ្យ​ដឹងថាឈ្មួញ​ធំៗ​ជាច្រើន​នាក់​កំពុង​បង្កើន​សកម្មភាព​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រកព្រំដែន​ក្នុងស្រុក​កំរៀង ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក និង​ស្រុក​សំឡូត យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​ធំៗ​អាច​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកព្រំដែន​ខ្មែរ​-​សៀម ទៅដល់​គោលដៅ​នៅ​រាជធានី​ភ្នំពេញ គឺ​ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្តបាត់ដំបង ផងដែរ​ជាពិសេស​គយ​ចល័ត​នៅលើ​ផ្លូវជាតិ​លេខ​៥​។ ប្រស

លោក​ ហេង សំបូរមេគយ​ខេត្តកំពត​និងលោក យី ថុល​មេគយច្រកព្រែ​ក​ចាកពួត​ដៃគ្នា​​ប្រ​ព្រឹត្តអំ​ពើពុករ​លួយកា​ន់តែខ្លាំ​ង

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកំពត មួយចំនួន​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត នៅតែ​បន្ត​ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។ ប្រភព​បាន​បញ្ជាក់ថា ទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក យី ថុល ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក យី ថុល មិន​ញញើត​ក្នុងការ​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​នោះទេ​។ ការដែល​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំព

មេគយ​ខេត្តមណ្ឌលគិរី​ លោក ហ៊ុយ​ សុជាតិមេគយខេត្តម​ណ្ឌលគិរីដុះស្លែរ​ប្រព្រឹត្តអំ​ពើពុ​ករ​លួយលោក​ អូន ព័ន្ធមុ​នីរ័ត្ន​រដ្ឋមន្ត្រីក្រសួ​ងសេ​ដ្ឋ​កិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹមសម្ងំ​ស្ងៀ​ម

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ស្រុក​ពេ​ជ្រា​ដា ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង និង​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា បាន​លើកឡើងថា ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​នេះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី និង​បក្ខពួក​មួយ​ក្ដាប់​តូច​។ លើស​នេះ​ទៅទៀត​ក្រុម​ឈ្មួញ​ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​ខាងលើ​ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ដែល​ក

លោក ​ប៉ោទ្រី ខឿន​ប្រធានមន្ទីរ​សេដ្ឋកិច្ចនិ​ងហិរញ្ញវត្ថុ​ខេត្តបាតដំបង​និងបក្ខពួ​កប្រព្រឹ​ត្តអំ​ពើពុករលួយ​មិនញញើ​តអង្គ​ភាពប្រឆាំង​អំពើពុក​រលួ​យ

ប្រភពពីមន្ត្រីគណនេយ្យតាមបណ្ដា មន្ទីរអង្គភាពចំណុះសាលាខេត្តបាត់ដំបង  បានអំពាវនាវឲ្យលោក  អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក  ងួន រតនៈ អភិបាលខេត្តបាត់ ដំបង ចាត់វិធានការទប់ ស្កាត់អំពើពុករលួយរ បស់ លោក ប៉ោទ្រី ខឿន ប្រធានមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្តបាត់ដំបងនិងបក្ខពួក ប្រព្រឹត្តអំពើពុករលួយជិះសេះ លែងដៃ។ ដោយ ហេតុថា ច្រើនឆ្នាំកន្លងទៅនេះ លោក ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបាត់ដំបងព្រមទាំងបក្ខពួកមួយ ចំនួនឃុ បឃិតគ្នា  ប្រព្រឹត្តអំពើពុករលួយដោ យគ្មានញញើតអ្វីទាំងអស់ធ្វើឲ្យ ប៉ះពាល់យ៉ាង…

ស្ថានីយ៍​ជញ្ជីងថ្លឹ​ងរថយន្ត​កូនដំរីប្រែក្លាយជាជ​ញ្ជីងថ្លឹងលុ​យលោក​ ស៊ុន ចាន់​ថុលរដ្ឋម​ន្ត្រីក្រសួ​ងសាធារណការនិ​ងដឹកជញ្ជូ​នមិនគួរមើ​លរំល​ង

ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ពលរដ្ឋ​ដែល​ប្រកប​របរ​ដឹក​កសិផល ដឹក​ខ្សាច់ ដឹក​ដី បាន​លើកឡើងថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​កូនដំរី មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះទេ គឺ​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​តាម​ការកំណត់​ទើប​អាច​គេច​ផុតពី​ការរំខាន​។

ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ព្រំដែន​សៀម ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត

លោកបែន​ រ័ត្ន ស្នងការ​នគរបាលខេត្ត​ត្បូងឃ្មុំនិង​លោក ជៀម ​ច័ន្ទសោភ័ណ​អភិបាលខេ​ត្តមិ​នហ៊ានបង្រ្កាប​ល្បែងស៊ីសងកើ​តពេញបន្ទុក​នៅស្រុក​មេ​មត់

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ បាន​កត់សម្គាល់ថា ចាប់តាំងពី​ឈ្មោះ ហេង និង​ឈ្មោះ លឹម បើក​សង្វៀន​បញ្ជល់មាន់​និង​វង់​យូគី​អាប៉ោង​នៅ​ចំណុច​ច្រក​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ គឺ​បទល្មើស​ផ្សេងៗ​ជាពិសេស​អំពើចោរកម្ម​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​បង្ក្រាប​ល្បែងស៊ីសង​ទាល់តែសោះ​។ ប្រភព​ខ្លះ​បាន​លើកឡើងថា សង្វៀន​បញ្ជល់មាន់​និង​វង់​យូគី​អាប៉ោង​នៅ​ច្រក​ដូង​៧​ដើម ឃុំ​ដារ ជា​ប្រភព​ចំណូល​របស់​មន្ត្រី​ធំៗ​មួយចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្នុងនោះ​មាន​

បក្ខពួក​មេឈ្មួញ​ តែម ធារ៉ា ​មន្ត្រីអាវុធហត្ថ​ខេត្តល្បីខាង​ដឹកជញ្ជូន​ឈើខុសច្បា​ប់ក្នុង​ខេត្តពោ​ធិ៍សាត់មន្រ្តី​ក្រាក់ៗក្នុ​ងខេត្ត​សងំស្ងៀ​ម

ប្រភពពី​មន្ត្រី​អាវុធហត្ថ​នៅក្នុង​ទី​បញ្ជាក​រដ្ឋា​ន​អាវុធហត្ថ​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា កន្លងមក​ធ្លាប់មាន​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះទៅ​បើក​ការស៊ើបអង្កេត​ជុំវិញ​ករណី​លោក តែម ធារ៉ា ក្លាយជា​មេ​ឈ្មួញ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ខេត្តពោធិ៍សាត់​។ ក្រោយពេល​មានការ​ស៊ើបអង្កេត​ទើប​មេ​ឈ្មួញ តែម ធារ៉ា ផ្អាក​សកម្មភាព​របស់​ខ្លួន​មួយរយៈ​សិន ប៉ុន្តែ​ឈ្មួញ​មួយចំនួន​ដែលជា​បក្ខពួក​របស់​មេ​ឈ្មួញ តែម ធារ៉ា នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចូលមក​រាជធា

លោក​ ណុប សំអាត​ប្រធានកា​រិយាល័យគ​យច្រកទំនប់រ​លកប្រព្រឹត្តអំ​ពើពុករលួយ​កាន់​តែខ្លាំង​លោក អូន​ ព័ន្ធមុនីរ័ត្នរដ្ឋ​មន្ត្រីក្រសួង​សេ​ដ្ឋកិច្ចនិងហិរញ្ញវត្ថុរក្សាភាពស្ងៀម​ស្ងាត់

ប្រភពពី​ឈ្មួញ​មួយចំនួន​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ទំនប់រលក បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក ណុប សំអាត ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ ហើយ​បែរជា​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​និង​ប្រេងសាំង​គេចពន្ធ​យ៉ាងគំហុក​។ បើតាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា ការដែល​លោក ណុប សំអាត ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង