លោក ហ៊ុយ ទូច មេពេទ្សសត្វខេត្តបន្ទាយមានជ័យដុះស្លែរឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកមាន់ទាតាមច្រករបៀងពេញបន្ទុក
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកអូរជ្រៅ បានលើកឡើងថា កន្លងមកលោក ហ៊ុយ ទូច មេពេទ្យសត្វខេត្តបន្ទាយមានជ័យ តែងតែដោះសាយករួចខ្លួនដោយអះអាងថា ក្រុមការងាររបស់លោកមានគ្នាតិចមិនអាចទប់ស្កាត់ឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ។ ប៉ុន្តែប្រភពពីមន្ត្រីមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ដែលស្និទ្ធនឹងលោក ហ៊ុយ ទូច បានឲ្យដឹងថា ទាល់តែមានការឃុបឃិតពីលោក ហ៊ុយ ទូច ទើបឈ្មួញហ៊ាននាំចូលជ្រូកមាន់ទារស់និងគោ ពីស្រុកសៀមតាមច្រករបៀងជាច្រើនកន្លែងក្នុងឃុំអូរបីជាន់ ជាពិសេសនៅច្រករបៀងព្រៃចាន់។ ក្នុងនោ…