Category Archives: ព័ត៌មានខ្សឹបឲ្យដឹង

លោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ៤ ល្បីខាងពុករលួយ…..!?

ថ្មីៗនេះរឿងអាស្រុវពុករលួយរបស់លោក សា​ រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ​ ផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់។ ប៉ុន្តែបច្ចុប្បន្នលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក សា​ រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ៤ នៅឡើយទេ។ ទន្ទឹមនឹងនេះលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បណ្តោយឲ្យលោក សា​ រ៉ាវុធ ប្រធានស្…

លោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យប្រព្រឹត្តអំពើពុករលួយមិនញញើតអង្កភាពប្រឆាំងអំពើពុករលួយសោះឡេីយ?

ឧត្តរមានជ័យ ÷ ប្រភពពីមន្រ្តីរាជការក្នុងអង្គភាពសាខាពន្ធដារខេត្តឧត្តរមានជ័យ បានឲ្យដឹងថា÷ មកដល់ពេលនេះលោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ នៅតែប្រើតួនាទី​និងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញ ទំហឹងដដែល។
តាមប្រភពបានបញ្ជាក់ទៀតថា÷ ចំណាត់ការរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅលើលោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរ មានជ័យ គឺជារឿងលេងសើចសុទ្ធសាធ។ ដោយហេតុថា បច្ចុប្បន្នលោក ជុំ សំនិត នៅតែមានតួនាទីជាប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ ហើយប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់

លោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តបានប្រែក្លាយទៅជាជញ្ចីងថ្លឹងលុយអូរចំណារផ្លូវជាតិលេខបួនកំពុងល្បីល្បាញខាងពុករលួយ…!

ប្រភពស្និទ្ធនឹងលោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារផ្លូវជាតិលេខ៤ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបលោក សា រ៉ាវុធ មិនញញើតក្នុងការប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយ។ ក្នុងមួយថ្ងៃៗមានរថយន្តទាំងធុនធំនិងធុនតូចរាប់រយរាប់ពាន់គ្រឿងដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ដូច្នេះលោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារផ្លូវជាតិលេខ៤ ប្រមូលលុយបានមិនតិចនោះទេ។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស

ប្រធានសាខាគយខេត្តស្វាយរៀង លោក ហេង សំបូរ បណ្តោយឲ្យលោក ឃុត សាលីន មេគយច្រកបុសមន ធ្វើអ្វីៗតាមអំពើចិត្ត

ខេត្តស្វាយរៀង៖ ប្រភពស្និទ្ធនឹងលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ដែលលោក ហេង សំបូរ ទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង គឺលោក ហេង សំបូរ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន នោះឡើយ។ ផ្ទុយទៅវិញលោក ហេង សំបូរ កំពុងតែក្លាយជាបង្អែករឹងមាំរបស់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ស្រុករំដួល ខេត្តស្វាយរៀង។ ដូច្នេះហើយទើបលោក ឃុត សាលីន នៅតែបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់តាមច្រកបុសមន យ៉ាងពេញបន្ទុកដូចមុនដ…

សង្ស័យពុលស្រា ​ស្រីស្អាត៣នាក់ បាន​​បាត់បង់​ជីវិត ​យ៉ាង​អ​ណោ​ច ​អ​ធ័​ម ទាំងវ័យក្មេង

ភ្នំពេញ ៖ នារី​វ័យក្មេង ចំនួន​៣​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម ដោយ​២​នាក់​ដេក​បែកពពុះមាត់​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួយ​មួយ​កន្លែង និង​ម្នាក់​ទៀត ក្រោយ​ពី​ពួក​គេ​នាំ​គ្នា​ផឹកស្រា​ថ្នាំ​មួយ​ប្រភេទ​ដែល​មាន​យីហោ «​ស្រា​ទំពាំងបាយជូ​» អស់​ចំនួន ១១​ដប រួច​មិន​ស្រួលខ្លួនរ​ត់ទៅ​រក​ពេទ្យ​នៅ​ឯ​ស្រុក​កំណើត ក្នុង​ខេត្តកណ្តាល ។

ហេតុការណ៍​នេះ​កើតឡើងនៅម៉ោង​១០​ព្រឹកថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​៣ ផ្ទះ​លេខ ២៧ ផ្លូវ​សុធារស (​ទល់មុខ​ផ្សារ​អ៊ី​អន​១) ក្រុម​៤៤ ភូមិ​៨ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំ…

លោក អ៊ឹម សុឌីណា​ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ

ខេត្តកំពង់ធំ៖ ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តកំពង់ធំ បានឲ្យដឹងទៀតថា ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងរៀបចំដែនដីទើប លោក អ៊ឹម សុឌីណា​ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ។ ប្រភពបានឲ្យដឹងទៀតថា លោក អ៊ឹម សុឌីណា​ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ ពង្រឹងបណ្តាញពុករលួយយ៉ាងរឹងមាំ ហើយមន្ទីររៀបចំដែនដីខេត្តកំពង់ធំ ស្ទើរក្លាយទៅជាក្រុមហ៊ុនអាជីវកម្មផ្តាច់មុខរបស់លោក អ៊ឹម សុឌីណា ផងដែរ។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក​ ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំ…

លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងមុន?

បន្ទាយមានជ័យ៖ ​ប្រភពពីមន្រ្តីគយក្នុងខេត្តបន្ទាយមានជ័យ បានបង្ហើបឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបលោក ញឹក ប៊ុនលេខ អាចកាន់តំណែងជាមេគយច្រកទ្វារតំបន់បឹងត្រកួន ឡើងដុះស្លែហើយប្រព្រឹត្តអំពើពុករលួយពេញទំហឹង។
ប្រភពបានឲ្យដឹងទៀតថា មេៗគយនៅក្នុងខេត្តបន្ទាយមានជ័យ មិនហ៊ានប៉ះពាល់លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន នោះទេព្រោះអំពើពុករលួយរបស់លោក ញឹក ប៊ុនលេខ ជាប្រភពចំណូលរបស់មេគយធំៗក្នុងអគ្គនាយកដ្ឋានគយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផងព្រោះបច្ចុប្បន្នលោក ញឹក ប៊ុនលេខ

ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ លោក តាប់ ម៉ាឡៃ កំពុងតែធ្វើព្យុះធ្វើភ្លៀងប្រព្រឹត្តអំពើពុករលួយមិនខ្លាចអង្គភាពប្រឆាំងអំពើពុករលួយ

ខេត្តកំពង់ស្ពី៖ តាមប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មកដល់ពេលនេះលោក តាប់ ម៉ាឡៃ ពង្រឹងបណ្តាញពុករលួយកាន់តែរឹងមាំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំណែកថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលអំពើពុករលួយរបស់លោក តាប់ ម៉ាឡៃ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ ជាងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក តាប់ ម៉ាឡៃ​ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ នៅឡើយទេ។

បើតាមការបញ្ជាក់ពីមន្រ្តីរាជការក្នុងមន្ទីររៀបចំដែន…

ប្រធានការិយាល័យគយច្រកទំនប់រលក លោក ណុប សំអាន កាន់តែល្បីល្បាញខាងពុករលួយពេញទំហឹងស្រង់ដើម

ខេត្តព្រះសីហនុ៖ តាមប្រភពពីមន្រ្តីតូចតាចនៅច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក នៅតែបើកដៃឲ្យឈ្មួញធំៗជាច្រើននាក់នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។ មន្រ្តីនៅច្រកកំពង់ផែទំនប់រលក បានឲ្យដឹងទៀតថា លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងលោក ផាត់ សំណាង អនុប្រធានការិយាល័យគយច្រកទំនប់រលក ទទួលបន្ទុកពិនិត្យឯកសារ រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ក្នុងនោះឈ្មួញឈ្មោះ ចិត្រ នាំចូលទំនិញច្រើនជាងគេតា…

ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ លោក ចេង ស្រុង មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយយកធ្វើមានបានផ្ទាល់ខ្លួន?​

ខេត្តព្រះសីហនុ៖ តាមប្រភពពីមន្រ្តីតូចតាចនៅក្នុងមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានឲ្យដឹងថា មកដល់ពេលនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់ចាត់វិធានការណាមួយទៅលើលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ នៅឡើយទេ។ ផ្ទុយទៅវិញលោក ឱម យ៉ិនទៀង បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយរបស់លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ និងលោក សេង សុខណាក់ អនុប្រធានមន្ទីរទទួលបន្ទុកពិនិត្យឯកសារ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ក៏ដោយ។ សូម្បីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីក៏រក្សាភាពស្ងៀមស្ងាត់ហើយទុកឲ្យលោក ចេ…

នៅតាមច្រករបៀងតំបន់៥ ឃុំអូរបីជាន់ ឈ្មួញសម្រុកនំាចូលទំនិញគេចពន្ធម៉ាសេរី?

ខេត្តបន្ទាយមានជ័យ៖ តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញសម្រុកនាំចូលទំនិញគេចពន្ធច្រើនប្រភេទពីប្រទេសសៀម តាមច្រករបៀងតំបន់៥ ដែលគ្រប់គ្រងដោយយោធាកងការពារព្រំដែនគោកលេខ៥០៣ យ៉ាងពេញបន្ទុក។ ចំណែកប្រភពពីមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំអូរបីជាន់ បានឲ្យដឹងថា ទាល់តែមានការបើកដៃពីសមត្ថកិច្ចយោធានៅច្រករបៀងតំបន់៥ និងសមត្ថកិច្ចពាក់ព័ន្ធទើបឈ្មួញអាចនាំចូលទំនិញគេចពន្ធតាមច្រកនេះបាន។ ប្រភពបានឲ្យដឹងទៀតថា ច្រករបៀងតំបន់៥ គ្រប់គ្រងដោយយោធាកងការពារព្រំដែនលេ…

លោក​ ឈុន​ សុភមង្គល​ប្រធានសា​ខាគយខេត្ត​ឧត្តរមានជ័​យល្បីល្បាញ​ខាងពុករ​លួយ

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីស្រុកសៀម យ៉ាងគគ្រឹកគគ្រេង។ ជាងនេះទៅទៀតលោក កែវ សារ៉ាត់ បានសហការជាមួយលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ បើកដៃឲ្យឈ្មួញនាំចេញធ្យូង ព្រមទាំងផលនិងអនុផលព្រៃឈើទៅស្រុកសៀម យ៉ាងពេញបន្ទុក។ បើគ្មានការបើដៃពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងលោក គួន សុភាព មេគយចល័តខេត្តឧត្ត…

លោក​ ​ហ៊ុយ ​សុជាតិ​មេគយ​ខេត្តមណ្ឌល​គិរីប្រើ​តួនាទីនិង​អំណាចប្រមូល​លុយជារៀង​រាល់​ថ្ងៃ

ប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បានឲ្យដឹងថា មន្រ្តីគយប្រចាំច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្តិ៍៧ ស្រុកពេជ្រាដា ក៏ដូចជាមន្រ្តីគយនៅច្រកទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា ក៏បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដែរ។ ប្រភពបានឲ្យដឹងថា ឈ្មួញធំៗដែលនាំចូលទំនិញតាមច្រកទ្វេភាគីទាំង៣កន្លែងក្នុងខេត្តមណ្ឌលគិរី សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ដើម្បីឲ្យអាជីវកម្មរបស់ពួកគេប្រព្រឹត្តទៅដោយរលូន។ សូម្បីតែឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ ស្រុកអូររាំ…

ការផ្លាស់ប្តូ​រតំណែង​មេគយចល័តតំប​ន់៥ធ្វើឲ្យល្អតែ​មើលព្រោះកន្ល​ងមកលោក​ យឹម ផ​ល្លី ​ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយមិន​ចាញ់លោក​ ឈួន សោភាទេ

ប្រភពបានឲ្យដឹងថាក្រុមគយចល័តក្រសួងឈើរជើងក្នុងស្រុកអន្លង់វែង ដែលប្រព្រឹត្តអំពើពុករលួយយ៉ាងពេញ បន្ទុកនោះស្ថិត នៅក្រោមការគ្រប់គ្រងរ បស់លោក យឹម ផល្លី ក្នុងពេលដែលលោក  យឹម ផល្លី ធ្វើជាអនុប្រធានគយចល័ត តំបន់៥។ ដូច្នេះនៅពេលដែលលោក  យឹម ផល្លី ទទួលបានតំណែងជាមេគយចល័តតំបន់៥  គឺ​លោក យឹម ផល្លី កាន់តែមានអំណាច ធំធេង ក្នុងការប្រព្រឹត្តអំពើពុករលួយជាមិនខាន។

ក្រុមឈ្មួញនិងអាជីវករដែល ប្រកបរបរដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ -សៀមក្នុងខេត្តបន្ទាយមានជ័យ ឆ្លងកាត់មុខ ស្នាក់ ការគយចល័តផ្លូវជាតិលេខ៥  ចំណុច​គល់ស្ពានទឹកថ្លា ភូមិទឹកថ្លា  សង្កាត់ទឹកថ្លា ក្រុ…

ក្រុមហ៊ុន​លឹមរ៉ូយ៉ាល់​នៅតែមាន​ឈើដឹកចេញ​ពីស្រុកកោះ​ញែកទៅលក់ស្រុ​កយួនតាមច្រ​កព្រំដែន ​ត្រពាំងស្រែ​-វ៉ាលឺ ក្នុងឃុំ២ធ្នូ​ ស្រុក​ស្នួលខេត្តក្រ​ចេះ

ប្រភពព័ត៌មានពីមន្ត្រីអង្គការក្រៅ រដ្ឋាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធក្នុង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា​ កាលពីយប់ថ្ងៃ ទី១៨​ ខែកុម្ភៈ  ឆ្នាំ២០២១ មានរថយន្តយីឌុបធុន ធំ១គ្រឿងដឹកជញ្ជូនឈើពី ស្រុកកោះញែក  ខេត្តមណ្ឌលគិរី ហើយចេ ញទៅ ស្រុក យួនត្រង់ចំណុច៨៨ ឃុំ២ធ្នូ  ស្រុកស្នួល ខេត្តក្រចេះ គឺតាមច្រកត្រពាំងស្រែ -វ៉ាលឺ ឃុំ២ធ្នូ។ បើតាមការបញ្ជាក់របស់ អ្នកបើកបររថយន្តបានឲ្យដឹកថា ឈើនៅលើរថយន្តគឺជាឈើមានច្បាប់ដឹកចេញពីក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ស្រុកកោះញែក ខេត្តម ណ្ឌលគិរី ចូលទៅ រោងចក្រនៅស្រុកស្នួល  ហើយចេញទៅស្រុកយួនតាមច្រកត្រ ពាំងស្រែ។ សកម្មភាពនេះបានបង្ហាញយ៉ាង…