ឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ជាមេឈ្មួញរកស៊ីដឹកជញូនឈើខុសច្បាប់ចេញពីខេត្តរតនគិរីទៅស្រុកយួនម៉ាសេរី
ខេត្តរតនគិរី៖ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ឈ្មួញឈើឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត មានឃ្លាំងស្តុកឈើ ជាច្រើនកន្លែងក្នុង ខេត្តរតនគិរី ដូចជានៅ ស្រុកវ៉ើនសៃ អូរវ៉ាកជាដើម ហើយប្រមូលទិញឈើនិងដឹកជញ្ជូន ឈើយ៉ាងពេញបន្ទុកតែម្តង ។ បញ្ហានេះជារឿង ដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មិនគួរមើលរំលងនោះទេព្រោះសព្វថ្ងៃនេះឈ្មួញឈើឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត នៅតែប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីខេត្តរតនគិរី ទៅស្រុកយួនស្រេចតែអំពើចិត្ត។ មន្ត្រីរដ…