លោកស្រី មិថុនា ភូថងអភិបាលខេត្តកោះកុងចាត់វិធានការទប់ស្កាត់បទល្មើសទន្ទ្រានកាន់កាប់ដីព្រៃកោងកាងក្នុងឃុំស្រែអំបិល លោក ម៉េង តិចជាមេខ្លោង
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងឃុំស្រែអំបិល ស្រុកស្រែកអំបិល ខេត្តកោះកុង បានឲ្យដឹងថា អ្នកដែលធ្វើសកម្ម ភាព ទន្ទ្រានកាន់កាប់ដីព្រៃកោងកាង ក្នុងឃុំស្រែអំបិល ខ្លាំងក្លាជាង គេគឺឈ្មោះ សន សី ដែលជាអនុប្រធាន បរិស្ថានស្រុក ស្រែអំបិល។ ប្រភពបានឲ្យដឹងទៀត ថាឈ្មោះ សន សី ដែលមាន ការឃុបឃិតបើកដៃពីសំណាក់ លោក ម៉េង តិច ប្រធានបរិស្ថានស្រុកស្រែអំបិល បានជួលប្រជាពលរដ្ឋឲ្យកាប់ព្រៃកោងកាងលើកោះឡាយសំប៊ូ ទល់មុខព្រែកព្រាំង ភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ដោយក្នុងមួយហិកតាទទួលបា…