លោក ឡាយ វិសិដ្ឋ ជាមេខ្លោងនៅពីក្រោយបទល្មើសព្រៃឈើនិងបទល្មើសនេសាទលោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មនិងលោក កែវ អូម៉ាលីស្សរក្សាភាពស្ងៀមស្ងាត់
ប្រភពដែលស្និទ្ធនឹងលោក ឡាយ វិសិដ្ឋ បានឲ្យដឹងថា ការដែលបទល្មើសនេសាទក្នុង តំបន់បឹងទន្លេ សាប នៃស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្ដៀង កើតឡើងយ៉ាងរាលដាល ក៏មានការឃុបឃិតបើក ដៃពី សំណាក់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ផងដែរ ទើបអ្វីៗ អាចប្រព្រឹត្តទៅ ដោយ រលូន។ ប្រសិនបើគ្មានលោក ឡាយ វិសិដ្ឋ ជាមេខ្លោងធំទេនោះគឺលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងលោក លឹម សុក្រឹត នាយសង្កាត់រដ្ឋបាលជលផលបាកាន មិនហ៊ានឃុបឃិតឲ្យឈ្មួញជនជាតិយួនប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រ…