សមត្ថកិច្ចនៅច្រកម៉ឺនជ័យឃុបឃិតគ្នាជាប្រពន្ធ័ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធដោយរលួន
សេចក្ដីរាយការណ៍ពីអាជីវករមួយចំនួនបានឲ្យដឹងថា នៅពេលពួកគាត់ដឹកទំនិញប្រភេទគ្រឿងជ័រ ដូចជាកៅអី និងឧបករណ៍ផ្សេងៗទៀតតាមរថយន្តចំណុះ២តោនកន្លះចូលតាមច្រកម៉ឺនជ័យ ហើយយកទៅលក់នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ត្រូវបង់លុយឲ្យស្នាក់ការច្រកម៉ឺនជ័យ ចំនួន១០ម៉ឺនរៀល បង់ឲ្យសមត្ថកិច្ចគយ២០ម៉ឺនរៀល សរុបអស់៣០ម៉ឺនរៀលទើបចេញផុតពីមាត់ច្រក។ ទន្ទឹមនឹងនេះក្រុមអាជីវករដែលនាំចូលផ្លែឈើតាមរថយន្តកូរ៉េចំណុះ១តោនកន្លះ បានឲ្យដឹងថា ក្នុងមួយជើងពួកគេបង់លុយឲ្យប្រធានសា្នក់ការច្រកម…