លោក ឈុន សុភមង្គលប្រធានសាខាគយខេត្តឧត្ដរមានជ័យកំពុងបង្ហាញស្នាដៃប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពបានឲ្យដឹងទៀតថា សូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាពដូចជា សាច់មាន់ ស្លាបមាន់ ជើងមាន់ ជង្គង់មាន់ និងប្រហិតច្រើនប្រភេទត្រូវបានលោក កែវ សារ៉ាត់ ឃុបឃិតឲ្យឈ្មួញនាំចូលជាច្រើនតោនក្នុងមួយថ្ងៃៗ។ ក…