ឈ្មួញជើងខ្លាំងឈ្មោះ ហាក់ សេងចាក់ដីលុបត្រពាំងបុរាណសង្កាត់ជ្រាវលោក ទៀ សីហាអភិបាលខេត្តសៀមរាបរក្សាភាពស្ងៀមស្ងាត់
ប្រភពពីប្រជាពលរដ្ឋនៅ សង្កាត់ជ្រាវ ក្រុងសៀមរាប បានឲ្យដឹងថាឈ្មួញឈ្មោះ ហាក់ សេង កំពុងធ្វើ សកម្មភាពចាក់ ដីលុបត្រពាំងបុរាណមួយនៅខាង លិចទំនប់៧៨ជ្រាវ មានឈ្មោះថា ត្រពាំងរហាលវៀន ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយគ្មានញញើតអ្វីទាំងអស់។ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក៏ដូចជាអភិបាលក្រុងសៀមរាប ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយបណ្ដោយឲ្យឈ្មួញឈ្មោះ ហាក់ សេង ចាក់ដីលុបត្រពាំងបុរាណយកធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើនគ្មានញញើតអ្វីឡើយ។ សូម្បីតែលោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏រក្សាភាពស្ង…