លោក ឈួន សោភា មេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង
រឿងអាស្រូវពុករលួយរបស់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ត្រូវបានក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ បើកកកាយជាបន្តបន្ទាប់។ អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ឈួន សោភា ត្រូវបានលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹងយ៉ាងច្បាស់ហើយថែមទាំងកោះហៅលោក ឈួន សោភា ឲ្យឡើងមកបំភ្លឺទៀតផងកាលពីពេលថ្មីកន្លងទៅនេះ។ ក៏ប៉ុន្តែបច្ចុប្បន្នលោក ឈួន សោភា ប្រធាន…