ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ស្រុកស្នួលឃុបឃិតជាប្រព័ន្ធលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសរក្សាភាពស្ងៀមស្ងាត់
ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនដំឡូងមីទៅស្រុកយួនបានឲ្យដឹងថា សម្រាប់រថយន្តធុនធំដឹកដំឡូងមី១គ្រឿងត្រូវបង់លុយឲ្យលោក អ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ឃុំស្រែចារ ស្រុកស្នួល ចំនួន១៥ម៉ឺនរៀលជាថ្នូរមិនបាច់ចូលថ្លឹង។ ទន្ទឹមនឹងនេះគ្រប់រថយន្តដឹកទំនិញ ដឹកកសិផល ទោះបីមិនផ្ទុកលើសទម្ងន់ក៏ដោយ ក៏លោក អ៊ុយ ហឿន និងបក្ខពួកតម្រូវឲ្យបង់លុយក្នុង១ជើង២ម៉ឺនរៀលផងដែរ សម្រាប់ថ្លៃបាយទឹករបស់ពួកគេ។ បើតាមប្រភពពីមន្ត្រីពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថា សម្រាប់រថយន…