Author Archives: akktv

លោក សន វី ប្រព្រឹត្តអំពើពុករលួយពេញបន្ទុករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍អាចជាអ្នកបើកភ្លើងខៀវ?

ភ្នំពេញ៖ ថ្មីៗ​នេះ​អំពើពុករលួយ ​របស់លោក សន វី  អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ​(TC) ត្រូវបាន​មន្ត្រីក្រោម ឱវាទ​លាត ត្រដាង​ ជា​សាធារណៈ​ដើម្បី​ឲ្យ​លោក  ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍  និង​ទូរគមនាគមន៍ បាន​ ដឹងឮ​និង​ចាត់វិ ធានការ​ទប់ស្កាត់​ផងដែរ​។  ទន្ទឹមនឹងនេះ​មានការ​អំពាវនាវ​ឲ្យ​លោក  ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ ប្រឆាំង​អំពើពុក រលួយ​បើក​ការ ស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​រ បស់លោក សន វី ឲ្យ​បាន​ស៊ីជម្រៅ​ និង​ចាត់វិធានការ​តាម​នីតិវិធី​។ ប្រភពពី​មន្ត្រី​បុគ្គលិក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក សន វ…

លោក នាង សុខុម មេគយច្រកបាក់ដៃស្រុកអង្គរបុរីឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់?

ខេត្តតាកែវ ៖ ប្រភពពីមន្ត្រីនៅច្រកបាក់ដៃ មួយចំនួនបានឲ្យដឹងថា លោក  នាង សុខុម ប្រធានការិយាល័យគយ ច្រកបាក់ដៃ កំពុង តែឃុប ឃិតឲ្យឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់  និងទំនិញខុសច្បាប់កាន់តែច្រើន ឡើងៗ ហើយ លោក  នាង សុខុម មិនដែលបង្ក្រាបបទ ល្មើសម្តងណាទេ។  ក្នុងមួយថ្ងៃៗមានទូកប៉ុកចាយចំណុះរាប់សិបតោននាំចូលទំនិញតាមច្រកបាក់ដៃ ហើយទំនិញទាំងនោះមានដូចជា ប្រេងសាំង គ្រឿងទេស ទំនិញចាប់ហួយ គ្រឿងកំប៉ុង ម្សៅមី គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់រថយន្ត គ្រឿងបន្លាស់ម៉ូតូ គ្រឿងសំណង់ ដែក ត្រី និងគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទ។ ភាគច្រើនទំនិញដែលឈ្មួញធំៗនាំចូលតាមច្រ…

មន្ត្រីប៉ូលិសខេត្តរនគិរីឈ្មោះ យ៉ាត​ សុធា ពាក់ស័ក្ដិ២ ជាអ្នករត់ការសេដ្ឋកិច្ចឲ្យមេឈ្មួញឈើ ប៉ុល វិសាល

រតនគិរីៈ លោក​ ប៉ុល​ វិសាល​ ដែលម្នាក់ៗ តែងតែស្គាល់ថា ជាអ្នកជំនួញវ័យក្មេង​ ពេលនេះកំពុងតែមានឥទ្ធិពលខ្លាំងបំផុត ក្រោយពីលោកមានសមត្ថភាពអាចបញ្ជាមន្រ្តីប៉ូលិសរបស់រដ្ឋ ឲ្យរត់ការជំនួញបទល្មើសព្រៃឈើបាន​។

តាមសេចក្តីរាយការណ៍ឲ្យដឹងថា លោក​ យ៉ាត​ សុធា មន្រ្តីនគរបាលពាក់ស័ក្តិ២ នៅខេត្តរតនគិរី ត្រូវបានគេលើកឡើងថា​ កំពុងកាន់សេដ្ឋកិច្ចឲ្យឈ្មួញរកស៊ីបទល្មើសព្រៃឈើនៅភាគឦសាន្តប្រទេស ខណៈលោក គឺជាមន្រ្តីនគរបាលយុត្តិធម៌ កំពុងស៊ីប្រាក់ខែរដ្ឋ ដែលប្រជាពលរដ្ឋបង់ពន្ធគ្រប់ៗគ្នា។

លោក ប៉ុល វិសាល​ ត្រូវបានគេរាយការណ៍មកថា​ ជាមនុស្សមានឥទ្ធិពល និងជិតស្និតជាមួយអភិបាល…

នៅច្រករបៀងព្រែកអន្សា ស្រុកបន្ទាយមាស រងការរិះគន់រឿងគាបយកលុយពីពលរដ្ឋដឹកស្រូវទៅលក់ឲ្យឈ្មួញយួន

ខេត្តកំពត៖ ប្រជាពលរដ្ឋ​និង​អាជីវករ​ដឹកស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន បាន​អំពាវនាវ​ឲ្យ​លោក ចាន់ ចេស្ដា អភិបាល​ខេត្តកំពត និង​ស្នងការ​នគរបាល​ខេត្តកំពត ទប់ស្កាត់​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​ប្រចាំ​ច្រករបៀង​ព្រែក​អ​ន្សា ស្រុក​បន្ទាយមាស ជាបន្ទាន់​។ ដោយហេតុថា​មួយរយៈ​កន្លងទៅនេះ​សមត្ថកិច្ច​ប្រចាំ​ច្រករបៀង​ព្រែក​អ​ន្សា គាប​យកលុយ​ពី​ពលរដ្ឋ​និង​អាជីវករ​ដឹកជញ្ជូន​ស្រូវ​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​កាន់តែ​ច្រើនឡើងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​របស់​កសិករ​ខ្មែរ​មាន​តម្លៃថោក ព្រោះ​ឈ្មួញ​និង​អ…

ក្រុមហ៊ុន សំអឿន សុវណ្ណកំពុងតែសម្រុកបំផ្លាញព្រៃឈើក្នុងស្រុកឆែប និង ស្រុកជ័យសែន ឲវិនាសឆាប់ៗ

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ននេះ​ព្រៃឈើ​ដែល​នៅ​សេសសល់​កំពុង​ត្រូវបាន​ក្រុមហ៊ុន សំអឿន សុវណ្ណ កាប់​ធ្វើ​អាជីវកម្ម​និង​ដឹកជញ្ជូន​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ក្រុមហ៊ុន សំអឿន សុវណ្ណ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ឆែប និង…

លោក ប៉ុល វិសាល មេឈ្មួញរកស៊ីកាប់ឈើបានសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនម៉ាសេរីដោយគ្មានការបង្រ្កាបពីសមត្ថកិច្ចជំនាញឡើយ។

ខេត្តរតនគិរី៖ ប្រភពពីមន្ត្រីរាជការនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី បានឲ្យដឹងថា មេឈ្មួញ ប៉ុល វិសាល ដែលជាមេការរបស់ក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្តរតនគិរី កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីនគរបាលពាក់ស័ក្ដិ២ក្នុងខេត្តរតនគិរី ឈ្មោះ យ៉ាត សុធា គឺជាអ្នកសម្របសម្រួលឲ្យមេឈ្មួញ ប៉ុល វិសាល ប្រមូលទិញឈើពីស្រុកវ៉ើនសៃ និងបណ្ដាស្រុកនានា ដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងរលូន។ ជាងនេះទៅទៀតការដែលមេឈ្មួញ ប៉ុល វិសាល អាចដឹកជញ្ជូនឈើទៅស្រុកយួនដោយគ្មានឧបសគ្គ គឺដោយសារមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ងួន …

លោក ស្រ៊ុន ជឹង ឡាយ ជំនួយការលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ល្បីខាងកាងឈ្មួញដឹកឈើទៅស្រុកយួន?

ខេត្តត្បូងឃ្មុំ៖ ប្រភពពី​មន្ត្រី​អាវុធហត្ថ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា លោក ស្រ៊ុន ផឹង​ឡាយ ដែលជា​ជំនាញ​ជំនួយការ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ កំពុង​ល្បី​ខាង​កាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​មន្ត្រី​អាវុធហត្ថ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​អាង​មាន​លោក វ៉ា សារិទ្ធ ជា​បង្អែក​ដ៏​រឹងមាំ​ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏មាន​ការយោគយល់​ដ​ល់​លោក វ៉ា សារិទ្ធ ផងដែរ​។ ជាក់ស្ដែង​លោក លី ឡេង អភិបាលខេត្ត​…

មេឈ្មួញឈើកាប់បំផ្លាញព្រៃឈើខាងក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ឡើងកក្រើកសមត្ថកិច្ចខេត្តស្ទឹងត្រែង មិនហ៊ានក្អក?

ខេត្តស្ទឹងត្រែង៖ប្រភពពីប្រជាពលរដ្ឋស្រុក​សេសា​​ន បាន​ឲ្យ​ដឹងថា​ឈ្មួញ​កំពុង​បំផ្លាញ​ព្រៃឈើ​ក្រៅ​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គស​នី​សេ​សាន​ក្រោម​២​យ៉ាង​គគ្រឹកគ្រេងនាពេល​បច្ចុប្បន្ន​នោះ គឺ​មេឈ្មួញឧកញ៉ា​ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ដែលមាន​មេការ​ឈ្មោះ សាន ច​យ ជា​អ្នកចាត់ចែង​សម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ​។ ប្រភពដដែលបាន​ឲ្យ​ដឹងថា​បទ​ល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ចូលទៅក្នុង​បរិវេណ​ផ្ទៃ​អាង​កំពុង​កើតឡើង​យ៉ាង​កក្រើ​កសមត្ថកិច្ចខេត្តស្ទឹងត្រែងមិនហ៊…

ឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ជាមេឈ្មួញរកស៊ីដឹកជញូនឈើខុសច្បាប់ចេញពីខេត្តរតនគិរីទៅស្រុកយួនម៉ាសេរី

ខេត្តរតនគិរី៖ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ​ឈ្មួញ​ឈើ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ  ណាត មាន​ឃ្លាំង​ស្តុក​ឈើ ​ជាច្រើន​កន្លែង​ក្នុង​ ខេត្តរតនគិរី ដូចជា​នៅ ​ស្រុក​វ៉ើ​ន​សៃ អូរ​វ៉ា​ក​ជាដើម  ហើយ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ ឈើ​យ៉ាង​ពេញបន្ទុក​តែម្តង​ ។ បញ្ហា​នេះ​ជា​រឿង​ ដែល​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មិនគួរ​មើលរំលង​នោះទេ​ព្រោះ​សព្វថ្ងៃនេះ​ឈ្មួញ​ឈើ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត នៅតែ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តរតនគិរី ទៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត​។ មន្ត្រីរដ…