ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ លោក តាប់ ម៉ាឡៃ កំពុងតែធ្វើព្យុះធ្វើភ្លៀងប្រព្រឹត្តអំពើពុករលួយមិនខ្លាចអង្គភាពប្រឆាំងអំពើពុករលួយ
ខេត្តកំពង់ស្ពី៖ តាមប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មកដល់ពេលនេះលោក តាប់ ម៉ាឡៃ ពង្រឹងបណ្តាញពុករលួយកាន់តែរឹងមាំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំណែកថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលអំពើពុករលួយរបស់លោក តាប់ ម៉ាឡៃ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ ជាងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ នៅឡើយទេ។
បើតាមការបញ្ជាក់ពីមន្រ្តីរាជការក្នុងមន្ទីររៀបចំដែន…