លោក ឈុន សុភមង្គលមេគយខេត្តឧត្ដរមានជ័យនៅតែបន្តឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធដដែលតាមរូបមន្តចាស់
ប្រភពដែលស្និទ្ធនឹងមេគយច្រកជប់គគីរ បានឲ្យដឹងថា ការដែលប្រធានការិយាល័យគយច្រកជប់គគីរ ហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក គឺមានការឃុបឃិតពីសំណាក់លោក ឈុន សុភមង្គល តែម្តង។ ជាងនេះទៅទៀតលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ បានឃុបឃិតជាមួយមន្ត្រីគយចល័តក្នុងខេត្តនេះ ដើម្បីប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលដោយគ្មានញញើតអ្វីឡើយ។ ប្រភពស្និទ្ធនឹងលោក ឈុន សុភមង្គល បានបញ្ជាក់ថា បច្ចុប្បន្នលោក ឈុន សុភមង្គល តែ…