នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធគួរចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក កើត ដារ៉ាស៊ីមេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែជាបន្ទាន់
ប្រភពពីមន្ត្រីនគរបាលក្នុងខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា មួយរយៈចុងក្រោយនេះដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងមហាផ្ទៃ និងនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទើបលោក កើត ដារ៉ាស៊ី ឃុបឃិតឲ្យឈ្មួញនាំចេញទំនិញគេចពន្ធ ក៏ដូចជានាំចេញឈើនិងធ្យូងស្រេចតែអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថាលោក កើត ដារ៉ាស៊ី មានសិទ្ធិអំណាចធំជាងគេក្នុងការឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន ហើយឈ្មួញធំៗដែលល្បីល្បាញខាងដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ ដូចជាមេឈ…