លោក យី ថុល មេគយច្រកព្រែកចាកប្រព្រឹត្តអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ
ចាប់តាំងពីទទួលបានតំណែងជាប្រធានការិយាល័យគយច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត រួចមកលោក យី ថុល កំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពពីមន្ត្រីគយក្នុងខេត្តកំពត មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក យី ថុល ហ៊ានធ្វើអ្វីតាមអំពើចិត្ត រហូតដល់ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ក៏ដូចជាទំនិញប្រភេទចំណីអាហារមានលាយសារធាតុគីមីកាន់តែច្រើនឡើងៗ គឺដោយសារអាងមានលោក ហេង សំបូរ មេគយខេត្តកំព…