Author Archives: akktv

ឈ្មោះ​ ហេង ​និងឈ្មោះ ​លឹម បើកល្បែង​ស៊ីសងដូង៧​ដើមខេត្តត្បូងឃ្មុំ​ពេញបន្ទុ​កមន្រ្តីក្រា​ក់ៗក្នុង​ខេត្តឃុបឃិ​តគ្នា​ជា​ប្រព័​ន្ធ

ប្រពព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ឈ្មោះ ហេង និង​ឈ្មោះ លឹម បាន​បើក​សង្វៀន​បញ្ជល់មាន់ ក៏ដូចជា​វង់​អាប៉ោង​យូគី​នៅ​ចំណុច​ដូង​៧​ដើម​យ៉ាង​ពេញបន្ទុក ព្រោះ​អភិបាលស្រុក​មេមត់ ក៏ដូចជា​អធិការនគរបាល​ស្រុក​មេមត់និងអភិបាលខេត្តនិងស្នងការខេត្តរួមទាំងមេpM បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ បាន​ឲ្យ​ដឹងថា អ្នក​ចូល​លេងល្បែង​ភាគច្រើន​ជា​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក​មេមត់ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​មកពី​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ដទៃទៀត ហើយ​ក្នុង​មួយថ្ងៃៗ​ម្ចាស់​វង់ល្បែង​ស៊ីស

មេឈ្មួញ​ឈ្មោះ​ ណុប ឌី​ ហៅឆើតសម្រុកដឹកជញ្ជូន​ឈើខុស​ច្បាប់ពីខេ​ត្តពោធិ៍សា​ត់និ​ងខេ​ត្តកំពង់ស្ពឺចេញទៅ​ស្រុកយួន​ទាំងយប់​ទាំងថ្ងៃលោក សាយ​ សំអាល់រ​ដ្ឋម​ន្ត្រីក្រសួងបរិស្ថានមិនគួរ​មើលរំល​ង

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា​សកម្មជន​ព្រៃឈើ​នៅ​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត កំពុង​បង្កើន​សកម្មភាព​ដឹកឈើ​ពី​តំបន់​អូរ​ត្រាវ ខេត្តពោធិ៍សាត់ ចូលមក​ទីតាំង​ស្តុក​ឈើ​ក្នុង​លំនៅដ្ឋាន​របស់ខ្លួន​នៅ​ភូមិ​ដំបង​វិញ ស្រុក​ឱ​រ៉ា​ល់ រួច​ដឹក​បន្ត​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ បើតាម​ប្រភពពី​ឈ្មួញ​ឈើ​មួយចំនួន​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​ម្នាក់នេះ​អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​សុខ​ស

មេឈ្មួញ​ជើងខ្លាំង​ឈ្មោះ​ ជុំ វុទ្ធី ​ហៅធីកាប៉ូ​ដឹកជញ្ជូន​ឈើខុសច្បាប់​ចេញទៅស្រុក​យួនដោ​យរ​លូន

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​កា​ប៉ូ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ ប្រកប​របរ​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ខេត្តស្ទឹងត្រែង ដឹកជញ្ជូន​មក​ស្តុក​ទុក​ក្នុង​លំនៅដ្ឋាន​របស់ខ្លួន ហើយ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​សមត្ថកិច្ច​ប​ង្ក្រា​ប​ទីតាំង​ស្តុក​ឈើ​ក្នុង​លំនៅដ្ឋាន​របស់​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ មិនមែនជា​លើក​ទី​១​ទេ គឺ​ច្រើនលើក​ម

ទំនង​លោក​ គុណ ញឹមបើ​កភ្លើងខៀវ​ឲ្យ ​បាន​ជា លោក អ៊ួន​ សុ​វណ្ណារ៉ាមេគយ​ច្រកត្រពាំង​ផ្លុងហ៊ាន​ឃុបឃិតជា​​មួយ​ក្រុមឈ្មួញ កេង​បន្លំចំណូ​លជាតិ​ជា​ច្រើន?

ត្បូង​ឃ្មុំ​​ ​​​៖​  សមត្ថកិច្ចច្រកត្រពាំងផ្លុ​ងបាន​ឲ្យដឹងថា  ប្រធានការិយាល័យគយ ​និង ​រដ្ឋាករច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង​ គឺលោ​ក អ៊ួន  សុវណ្ណារ៉ា ដោយអាងខ្លួនជាក្មួយបង្កើ​ត ឧបនាយករ​ដ្ឋមន្រ្តី យឹម ឆៃលីនោះ  បានប្រើអំណា​ច​ ឆ្លៀតឱកាស ក្នុងការ លួច បំបាត់ ​កេង​បន្លំ  ចំណូលពន្ធ ដោយឃុ​បឃិ​តឲ្យឈ្មួញធំៗ  នាំចូលទំនិញប​ង់ពន្ធមិន​គ្រប់​  ​និង​មានលួ​ចបង្ក​ប់ទំនិញ ខុសច្បាប់ ចូល មកដូចទឹកបាក់ទំនប់យ៉ាងអនាធិប​តេយ្យបំផុត  ដែលធ្វើឲ្យខាតបង់ចំណូលពន្ធរដ្ឋរាប់សែ​ន ដុល្លារក្នុង១ខែៗ។

​ក្រុ​មម​ន្ត្រីខាងលើឲ្យដឹងបន្ថែម​ថា  ​ភាពមិនប្រក្រតី ពាក់ព័…

មេ​ឈ្មួញអា​ងខ្នងឈ្មោះ​ ចែភក្ដិឈរជើ​ងប្រមូលទិ​ញឈើនៅស្រុ​កភ្នំក្រវាញ​ដោយសេ​រីលោក​ ឡាយ​ វិសិដ្ឋ​ប្រធា​នមន្ទីរកសិ​កម្មខេត្ត​ពោធិ៍សាត់​ជាអ្នកនៅ​ពី​ក្រោយ

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា លោក ពាក្យ មនោ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ និង​លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ និង​ប្ដី បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញពី​ទឹកដី​ខេត្តពោធិ៍សាត់ យ៉ាង​ពេញបន្ទុក​។ មានការ​រិះគន់ថា ករណី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​៤​នាក់​ចុះទៅ​ក្រវែល​ផ្ទះ​ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ និង​ប្ដី នៅ​ភូមិ​ក្រូចឆ្មារ ឃុំ​លាច ស្រុក​ភ្នំក្រវាញ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ តាម​បទបញ្ជា​របស់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ គ្រាន់តែ

លោក​ ហ៊ុយ​ សុជាតិមេគយ​ខេត្តមណ្ឌល​គិរីបើកដៃអោ​យឈ្មួញនាំ​ចូលទំនិញគេ​ចពន្ធនិ​ងប​ង់មិនគ្រប់ដោ​យសេ​រី?

ថ្មីៗ​នេះ​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មន្ត្រី​គយ​ប្រចាំ​ច្រក​នេះ​ប្រើ​តួនាទី​និង​អំណាច​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ​។ ផ្ទុយទៅវិញ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វេភាគី​ដាក់​ដាំ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បញ្ហា​នេះ​គឺជា​

លោក​ អូន​ ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រីក្រ​សួងសេដ្ឋកិ​ច្ចនិងហិរញ្ញវ​ត្ថុនិងលោក​ គុណ ញឹម​បណ្ដោ​យឲ្យលោក​ ហ៊ាល ទូច​ ប្រ​ធានសាខាគយ​ខេត្តកំពង់​ឆ្នាំងប្រ​ព្រឹត្តអំពើពុ​ករលួយ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ា​ល ទូច បាន​ឲ្យ​ដឹងថាដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ធាគយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទើប​លោកហ៊ា​ល ទូច អាច​រក្សាបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង យ៉ាង​ក្រអឺតក្រទម​។ ក្រោយពេល​រក្សាបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង បន្តទៀត​គឺ​លោក ហ៊ា​ល ទូច ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មួយផ្នែក​នៃ​លុយ​ដែល​បាន​ពី​អំពើពុករលួយ គឺ​ត្រូវ

មេ​ឈ្មួញឈ្មោះ​ ចែអូន​ប្រមូលទិ​ញឈើដឹក​ចេញពីស្រុក​វាលវែងលោ​ក ម៉ៅ ធនិន​ អភិបា​លខេត្តពោធិ៍​សាត់រក្សា​ភាពស្ងៀម​ស្ងាត់

ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ចែ​អូន បាន​ឲ្យ​ដឹងថា លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ គឺជា​បង្អែក​រឹងមាំ​របស់​ឈ្មួញ​ឈ្មោះ ចែ​អូន ជា​យូរ​មកហើយ​ទើប​ឈ្មួញ​ម្នាក់នេះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រសិនបើ​គ្មាន​ប្រធាន​មន្ទីរ​កសិកម្ម​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ជា​បង្អែក​រឹងមាំ​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ចែ​អូន មិនអាច​ប្រមូល​ទិញ​ឈើ​ដឹក​ចេញពី​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ចូលមក​រាជធានី​ភ្នំពេញ ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​សុខ​ស្រួល​ដូច​សព្វថ្ងៃ​នេះឡើយ​។ ប្រភព​ខ្លះ

លោក​ កើត ដារ៉ាស៊ី​ មេនគរ​បាលអន្តោប្រវេស​ន៍ច្រកទ្វារអន្តរជា​តិត្រពាំង​ស្រែហ៊ាន​ប្រព្រឹត្តអំ​ពើពុករលួ​យអាង​ខ្នងនា​យឧត្តមសេនីយ៍ គៀត​ ច័ន្ទថា​រិទ្ធអគ្គនាយ​កនៃអគ្គនាយ​កដ្ឋានអន្តោ​ប្រវេ​សន៍?

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បាន​ឲ្យ​ដឹងថា ខ្នងបង្អែក​ដ៏​រឹងមាំ​របស់លោក កើត ដា​រ៉ាស៊ី គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ ដូច្នេះហើយ​ទើប​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​សកម្មភាព​នៃ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក កើត ដា​រ៉ាស៊ី នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ដែល​ត្រូវ​ក្រុមហ៊ុន​និង​ក្រុម​ឈ្មួញ​មួយចំនួន​លាតត្រដាង​ជា​បន្តបន្ទាប់​

លោក​ ហ៊ុយ​ សុជាតិ​មេគយខេត្តម​ណ្ឌលគិរីមា​នជំនាញ​ខាងប្រមូល​លុយស្រង់​ដើមមិ​ន​ញញើតអ​ង្គភាពប្រឆាំងអំ​ពើពុក​រលួ​យ

ថ្មីៗ​នេះ​ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី រួចមក​គឺ​លោក ហ៊ុយ សុជាតិ កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​ទាំងឡាយ​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ជ

លោក​ គឹម ឈុនលី​ មេរដ្ឋបាល​ព្រៃឈើខេត្តត្បូង​ឃ្មុំជាមេ​ខ្លោងនៅពី​ក្រោយបទល្មើ​សដឹក​ជញ្ជូន​ឈើខុស​ច្បាប់​ទាំងយប់ទាំ​ង​ថ្ងៃ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក គឹម ឈុនលី បាន​ឲ្យ​ដឹងថា ការដែល​លោក គឹម ឈុនលី គឺ​ដោយសារ​អាង​មាន​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជា​ខ្នងបង្អែក​ដ៏​រឹងមាំ ហើយ​សូម្បីតែ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ក៏​មិន​ហ៊ាន​ប៉ះពាល់​លោក គឹម ឈុនលី នោះឡើយ​។ ជាក់ស្ដែង​អ្នករត់​ការ​ឈ្មោះ ឡេង ចំរើន និង​ឈ្មោះ ថាំង បាន​សម្របសម្រួល​ជាមួយ​លោក គឹម ឈុនលី ដើម្បី​ឲ្យ​ឈ្មួញ​ច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ចូលមក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ដឹកជញ្ជូន​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តស្វាយរៀង ខេត្តព្រៃវែង យ៉ាង​អនាធិបតេយ្យ​បំផុត​។ មិនតែប៉

ឈ្មួញ​ខ្មែរសម្រុក​កាប់ឈើដុត​ធ្យូងលក់​ឲ្យសៀមតាម​ច្រកចូលតាមតំ​បន់បឹងត្រកួន​មេព្រៃ​និង​សមត្តច្រកកិ​ច្ចជាអ្នក​ឃុប​​ឃិតជាប្រ​ពន្ធ័

ខេត្តបន្ទាយមានជ័យ ៖  ព្រៃឈើ​ក្នុង​ខេត្ត​ព្រះ​វិ​ហ៊ា​រ​និង​ឧ​ត្ត​រ​មានជ័ យ​បន្ទាយមានជ័យ​បាននិងកំពុង​រង ​ការកាប់បំផ្លាញ  មិន​ឈ ប់ ឈរ​ជា​រៀងរាល់ ដោយ ក្រុម បំផ្លាញ​ជាតិ​មួយ  ក្តាប់​តូច យក​ដុត​ចេញ​ជា​ធ្យួ​ង  រាប់ពាន់​ការុង​ក្នុង​១​ថ្ងៃៗ  ដឹក​យកទៅលក់​ឲ្យ សៀម​តាម​ច្រក  ច្រក​តំបន់​បឹង​ត្រកួន  .​និង​ច្រក​តំបន់​៥,​ក្នុងស្រុក​ថ្មពួក  ខេត្តបន្ទាយមានជ័យ ។​

​អ្នក​យើ​ញ​ហេតុការណ៍​នេះ  បានត្រឹមតែ​នាំគ្នា​ធ្វើការ  សោកស្តាយ​តែប៉ុណ្ណោះ​ព្រោះ​បើ​គ្មាន​ការទប់ ស្កាត់​តែ​នៅ​ថ្ងៃមុខ  ព្រៃឈើ ប្រាកដ ជា រលាយ​គ្មាន​សល់​ហើយ​គ្រោះធម្មជាតិ​នឹ…

មេ​ឈ្មួញជើង​ខ្លាំង​ តែម ធា​រ៉ាដឹកជញ្ជូ​នឈើចេញ​ពីខេត្តពោធិ៍​សាត់ដោ​យ​សេរី

តាម​ប្រភពពី​មន្ត្រី​អាវុធហត្ថ​នៅក្នុង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ក្នុងតួនាទី​ជា​ប្រធាន​មន្ទីរ​បច្ចេកទេស​សម្ភារៈ​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ គឺ​លោក តែម ធារ៉ា មិនសូវ​មក​បំពេញការងារ​នៅក្នុង​ការិយាល័យ​របស់​ខ្លួន​ឲ្យ​បាន​ទៀងទាត់​នោះទេ​។ ផ្ទុយទៅវិញ​លោក​វរសេនីយ៍ទោ​(​ស័​ក្ដិ៍​៤​កន្លះ​) តែម ធារ៉ា បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ដើម្បី​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊

ក្រុមហ៊ុន​ចិនកំពុង​បំពានកា​ប់ឈើក្នុង​តំបន់ដែនជ​ម្រកសត្វព្រៃ​ភ្នំព្រេចលោ​ក​ ស្វាយ​ សំអ៊ាងអភិបាល​ខេត្តមណ្ឌ​ល​គិរីរក្សាភាព​ស្ងៀមស្ងា​ត់

ប្រភពព័ត៌មាន​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន យាន ឆាយ កំពុង​កៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ក្នុងព្រៃ​អភិរក្ស ព្រៃ​សហគមន៍​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដឹកជញ្ជូន​មក​លក់​ឲ្យ​ខ្លួន​យ៉ាង​រលូន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩ ថា​ថ្មីៗ​នេះ​មាន​គោយន្ត​៩​គ្រឿង ព្រមទាំង​រថយន្ត​បង្កុង ឬ​រថយន្ត​រ៉េវ​៨០​គ្រៀង​ដឹកជញ្ជូន​ឈើមូល​ធំៗ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ចូលទៅ​ទីតាំង​ក្រុមហ៊ុន យាន ឆាយ ដើម្បី​អារច្រៀ

មេឈ្មួញ​ដុះស្លៃរឈ្មោះ​ តែម ​ធារ៉ាធ្វើស​កម្មភាពដឹកជ​ញ្ជូនឈើចេ​ញពីស្រុកភ្នំ​ក្រវាញ​លោក​ ម៉ៅ ធនិន​ អភិបាលខេ​ត្ត​ពោធិ៍សាត់រក្សាភាព​ស្ងៀម​ស្ងាត់​

ប្រភពពី​ឈ្មួញ​ឈើ​ក្នុងស្រុក​ភ្នំក្រវាញ មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគេ​ដឹកឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​ពី​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល មក​លក់​ឲ្យ​ឈ្មួញ​ឈ្មោះ តែម ធារ៉ា នៅក្នុង​ស្រុក​ភ្នំក្រវាញ គឺ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ព្រោះ​គេ​មានការ​យោគយល់​ឈ្មួញ​ឈ្មោះ តែម ធារ៉ា ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​។ ជាងនេះទៅទៀត​ឈ្មួញ​ឈ្មោះ តែម ធារ៉ា តែង​ប្រើប្រាស់​ឈ្មោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន