ឧត្តមសេនីយ៍ឯក ទា ឡេងកាងក្រុមជនល្មើសឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលោក ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនិងលោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្មខេត្តមិនហ៊ានប៉ះពាល់
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំក្រាំងស្គារបានឲ្យដឹងថាកន្លងមកក្រុមអ្នកធ្វើសកម្មភាពប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនៅភូមិចំបក់ប្រាសាទ យកធ្វើជាកម្មសិទ្ធិរាប់រយហិកតាយ៉ាងស្រួលៗ គឺពួកគេប្រើឈ្មោះលោក ឈួរ ច័ន្ទឌឿន ធ្វើជាបង្អែក ហើយមានលោកផ្កាយ៣ ទា ឡេង ជាអ្នកកាង។ ដូច្នេះហើយទើបដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ២០០២ រាប់រយហិកតាត្រូវបានក្រុមជនល្មើសឈូសឆាយទន្ទ្រានកាន់កាប់យ៉ាងស្រួលៗ ព្រោះមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជាមន្ទីរ…