ប្រភពពីក្រុមឈ្មួញដែល ដឹកជញ្ជូនឈើ ដឹកជញ្ជូនធ្យូង និងដឹកជញ្ជូន ទំនិញគេចពន្ធចេញទៅ ស្រុកយួនតាមច្រក ទ្វារអន្តរជាតិត្រពាំង ស្រែបានឲ្យដឹងថាពួកគេបង់ លុយតាមការកំណត់របស់លោក កើត ដារ៉ាស៊ី មេនគរបាលអន្តោ ប្រវេសន៍ ច្រកត្រពាំងស្រែ និងមន្ត្រីគយទើបអ្វីៗ អាចប្រព្រឹត្តទៅដោយរលូន។ ក្រុមឈ្មួញបានឲ្យ ដឹងទៀតថា ប្រសិន បើគ្មានការឃុបឃិតពីសំណាក់លោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ទេនោះគឺពួកគេមិនអាចដឹកជញ្ជូនឈើនិងដឹកជញ្ជូនធ្យូង ដឹកជញ្ជូនទំនិញគេចពន្ធចូលទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ បានឡើយ។ បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងតទៅទៀតទេព្រោះលោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកត្រពាំងស្រែ និងមន្ត្រីគយម្នាក់ឈ្មោះ សារឿន ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនធ្យូង ដឹកជញ្ជូនឈើ និងដឹកជញ្ជូនទំនិញគេចពន្ធទៅស្រុកយួនយ៉ាងពេញបន្ទុក។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថាលោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ និងមន្ត្រីគយមួយចំនួនក្នុងខេត្តក្រចេះ បានឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន។ បើតាមប្រភពដែលស្និទ្ធនឹងលោក កើត ដារ៉ាស៊ី បានឲ្យដឹងថា ការដែលលោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកត្រពាំងស្រែ-វ៉ាលឺ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។ ខ្នងបង្អែកដ៏ក្រាស់ឃ្មឹករបស់លោក កើត ដារ៉ាស៊ី គឺនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហេតុនេះហើយទើបលោក កើត ដារ៉ាស៊ី មានសិទ្ធិអំណាចយ៉ាងធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។
ប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នលោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ បានឃុបឃិតជាមួយមន្ត្រីគយមួយចំនួនបើកដៃឲ្យឈ្មួញនាំធ្យូងនិងទំនិញគេចពន្ធចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ ទន្ទឹមនឹងនេះលោក កើត ដារ៉ាស៊ី គឺជាអ្នកបើកបារ៉ាស់ឲ្យឈ្មួញធំៗដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង ជាពិសេសនៅពេលយប់ហើយមន្ត្រីគយមួយចំនួន គឺជាអ្នកសម្របសម្រួលដើម្បីជាថ្នូរនឹងផលប្រយោជន៍ទៀតផង។ ប្រភពបានឲ្យដឹងទៀតថា មួយរយៈកន្លងទៅនេះលោក កើត ដារ៉ាស៊ី និងមន្រ្តីគយក្នុងខេត្តក្រចេះ ឃុបឃិតជាមួយមន្ត្រីគយបើកដៃឲ្យឈ្មួញដឹកជញ្ជូនធ្យូងនិងទំនិញគេចពន្ធចេញទៅស្រុកយួនក្នុងមួយយប់ៗរាប់សិបតោនដោយគ្មានញញើតអ្វីឡើយ។បឋម