ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយ ក្នុង ខេត្តបាត់ដំបង មួយចំនួនបានបង្ហើបឲ្យដឹងថា ក្រោយពេលត្រូវ ប្រកាសតំណែង ជាប្រធានសាខាគយខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ គឺលោក យូ ហេង ចាប់ ផ្ដើមប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក យូ ហេង បានយកបទពិសោធន៍ដែលខ្លួនធ្លាប់ធ្វើជាប្រធានសាខាគយខេត្តកំពង់ឆ្នាំង និងជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ មកបន្តអនុវត្តន៍នៅក្នុងខេត្តបាត់ដំបង ដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ជាបន្ទាន់។
រហូតមកដល់ពេលនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង នៅឡើយទេ។ ដូច្នេះហើយទើបលោក យូ ហេង យកបទពិសោធន៍នៃអំពើពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ មកអនុវត្តន៍ក្នុងពេលកាន់តំណែងជាប្រធានសាខាគយខេត្តបាត់ដំបង ដោយគ្មានញញើតអ្វីទាំងអស់។ អំពើពុករលួយរបស់លោក យូ ហេង មួយរយៈពេលចុងក្រោយនេះគឺឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្តបាត់ដំបង ដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពដែលស្និទ្ធនឹងលោក យូ ហេង បានឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង គឺលោក យូ ហេង មិនទាន់ចាត់វិធានការកែទម្រង់ដើម្បីលុបបំបាត់អំពើពុករលួយនៅឡើយទេ ហើយកំពុងបណ្ដោយឲ្យមន្ត្រីគយតាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក ធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថា ការដែលមន្ត្រីគយប្រចាំច្រកព្រំដែនក្នុងស្រុកទាំង៤ខាងលើនេះហ៊ានឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ផងដែរ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក យូ ហេង គឺមន្ត្រីគយប្រចាំច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្តបាត់ដំបង មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះទេ។
មន្ត្រីគយនៅក្នុងខេត្តបាត់ដំបង មួយចំនួនបានបង្ហើបឲ្យដឹងថា ទំនងជាលោក យូ ហេង ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង ទើបមកកាន់តំណែងភ្លាមក៏ចាប់ផ្ដើមប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ក្នុងនោះការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់តាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំមិនគួរមើលរំលងតទៅទៀតទេ ព្រោះលោក យូ ហេង កំពុងប្រើតួនាទីនិងអំណាចរបស់ខ្លួនដើម្បីប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក យូ ហេង មេគយខេត្តបាត់ដំបង ផងដែរដើម្បីកុំឲ្យមេគយខេត្តបាត់ដំបង។បឋម