លោក​ ធៀម​ ដែន ​ហៅតក់​​ មេនគរបា​លប៉ុស្ដិ៍​បឹងជ្រោងនៅ​តែឃុប​ឃិតបើក​ដៃឲ្យ​ឈ្មួញ​ដឹក​ជញ្ជូនឈើ​ចេញទៅ​ស្រុកយួ​ន

By | March 4, 2019

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ  បាន​ឲ្យ​ដឹងថា រហូតមកដល់ ​ពេលនេះ​លោក  ធៀ​ម ដែន ហៅ​ តក់ មេ​នគរបាល​ប៉ុស្ដិ៍​បឹង​ជ្រោង  ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ  នៅតែ​បន្ត​ឃុបឃិត​បើក ដៃ​ឲ្យ​ឈ្មួញ​ច្រើន ​នាក់​ដឹក ជញ្ជូ ន​ឈើ​ចេញ​ តាម​ច្រករបៀង​ភូមិគរ និង​ច្រក ​បឹង​ជ្រោង យ៉ាង​ពេញបន្ទុក​ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោ ជន៍​។ ការដែល​លោក ធៀ​ម ដែន ហៅ​តក់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាចមាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដែល​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ខ្នងបង្អែក​រឹងមាំ​របស់លោក ធៀ​ម ដែន ហៅ​តក់ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ព្រោះ​អី​បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក បែន រ័ត្ន ទេនោះ​គឺ​លោក ធៀ​ម ដែន ហៅ​តក់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ​។

ជាក់ស្តែងនៅយប់ ថ្ងៃទី១ខែមិនាឆ្នាំ២០១៩ មានរថយន្តកៃច្នៃដឹកឈើ ជាច្រើនគ្រឿងដឹកចេញ ពីចំនុច ភូមិ ស្លាឃុំទន្លូងស្រុក មេមត់ខេត្តមេមត់គ្មាន សមត្តពាក់ពន្ធ័ណាហ៊ាន បង្រ្កាបឡើយព្រោះ គេដឹងយ៉ាង ច្បាស់ថា លោកធៀមដែន ហៅតក់ក្មួយរបស់ លោកចាន់អៀន ប្រធានគ្រប់គ្រងព្រំងែន។

តាម​ការអះអាង​របស់​មន្ត្រីនគរបាល​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិគរ និង​ច្រក​បឹង​ជ្រោង គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ធៀ​ម ដែន ហៅ​តក់ ដែល​ល្បីល្បាញ​ខាង​ប្រើ​អំណាច​កាង​បទល្មើស​ព្រៃឈើ​ច្រើន​ឆ្នាំ​មកហើយ​។ ប្រភព​បានបញ្ជាក់​ច្បាស់​ថា នៅពេល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​មកដល់​ច្រក​បឹង​ជ្រោង នៅពេល​យប់​គឺ​លោក ធៀ​ម ដែន ហៅ​តក់ បើក​បា​រ៉ា​ស់​ឲ្យ​ឆ្លងកាត់​ទាំងយប់​ហើយ​បើ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​មកដល់​ពេល​ថ្ងៃ គឺ​លោក ធៀ​ម ដែន ហៅ​តក់ បើក​បា​រ៉ា​ស់​ឲ្យ​ឆ្លងដែន​ទៅ​ស្រុក​យួន​ទាំង​ថ្ងៃ​។ ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ធៀ​ម ដែន ហៅ​តក់ ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​និង​គ្មាន​ឧបសគ្គ​អ្វី​ទាំងអស់​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្បែរ​ច្រក​បឹង​ជ្រោង បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង នៅតែ​កើតឡើង​យ៉ាង​រាលដាល​ព្រោះ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ តាមរយៈ​ការបើក​ដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង ទាំងយប់​ទាំង​ថ្ងៃ​គឺ​ក្នុង​មួយខែៗ​លោក ធៀ​ម ដែន ហៅ​តក់ អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​បែងចែក​ទៅ​ថ្នាក់លើ​តាម​លំដាប់លំដោយ​។ ហេតុនេះហើយ​ទើប​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បណ្ដោយ​ឲ្យ​លោក ធៀ​ម ដែន ហៅ​តក់ មេ​ប៉ុស្ដិ៍​ច្រក​បឹង​ជ្រោង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​នគរបាលជាតិ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ធៀ​ម ដែន ហៅ​តក់ ព្រោះ​ករណី​លោក ធៀ​ម ដែន ហៅ​តក់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *