ពោធិ៍សាត់៖ ព្រៃអភិរក្សភ្នំសំកុស ដែលស្ថិតនៅក្នុងស្រុកវាលវែង និងព្រៃអភិរក្សជួរភ្នំក្រវាញ ក្នុងស្រុកក្រវាញ ត្រូវមេឧក្រិ ដ្ឋជន ព្រៃឈើ ដែលមានងារជាឧកញ៉ាឈ្មោះ តាំង អ៊ាង បានឲ្យមេការរបស់ខ្លួន ប្រើមនុស្សរាប់រយនាក់ ចូលទៅ កាប់បំផ្លាញ យ៉ាងវិនាសកម្ម ដោយជ្រក ក្រោមស្លាកក្រុមហ៊ុន MDS របស់ឧកញ៉ា ទ្រី ភាព និងបានឃុបឃិត ពុករលួយពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ។
មន្ត្រីនគរបាលខេត្តពោធិ៍សាត់មួយរូបសុំមិនបញ្ចេញឈ្មោះបានរាយការណ៍ឲ្យដឹងថា រយៈពេលជាង០១ខែមកនេះ សកម្មភាពកាប់ឈើនៅក្នងតំបន់អភិរក្សដូចរៀបរាប់ខាងលើ ហាក់មានទ្រង់ទ្រាយធំជាងឆ្នាំមុនៗទៅទៀត ដោយឃើញមានអ្នកអាឈើរាប់រយនាក់ និងគ្រឿងចក្រ រថយន្តប្រកុង រថយន្តច្នៃជិត១០០ គ្រឿង ហើយ ឧកញ៉ា តាំ អ៊ាង បានប្រើមេការបស់ខ្លួនពីរនាក់ ឈរចាំប្រមូលទិញឈើនៅដេប៉ូធំៗចំនួនពីរទីតាំងខុសគ្នា ក្នុងក្រុមហ៊ុនMDS។
សេចក្តីរាយការណ៍បន្តថា មេការធំមា្នក់ឈ្មោះ ង៉ូវ ទី ត្រូវជាប្អូនប្រុសរបស់ឧកញ៉ា តាំង អ៊ាង បានបង្កើតដេប៉ូយ៉ាងធំសម្បើមចាំទិញឈើខុសច្បាប់ក្នុងបរិវណក្រុមហ៊ុន MDS ស្ថិតនៅឃុំអន្លង់រាប ស្រុកវាលវែង។ឯមេការធំម្នាក់ទៀតឈ្មោះ លីម ជាកូនប្រុសបង្កើតឧកញ៉ា លាង ចាន់មុនី ដែលល្បីឈ្មោះខាងកាប់បំផ្លាញព្រៃ ឈើ និងជាមនុស្សជំនិតរបស់ឧកញ៉ាទ្រីភាព បានយកទីតាំងកែច្នៃឈើយ៉ាងធំ ទល់មុខក្រុមហ៊ុន MDS ដំណាក់សុក្រំ ស្ថិតក្នុងឃុំសំរោង ស្រុកក្រវាញ សម្រាប់ប្រមូលទិញឈើខុសច្បាប់និងស្ទួចដាក់រថយន្តវេអង ដឹកចេញទៅកាន់ក្រុងភ្នំពេញ។
ប្រភពខាងលើបន្ថែមថា មេការធំៗទាំងពីរនាក់ខាងលើ ចែកតំបន់គ្នាដើម្បីប្រមូលទិញឈើខុសច្បាប់ ដោយលោក ង៉ូវ ទី ទទួលទិញឈើដែលគេកាប់ពីតំបន់អភិរក្សភ្នំសំកុស ចាប់ពីច្រកអូរលាក់មាស ច្រកពងពង់ ច្រកស្ទឹងតាតាំង ច្រកក្រពើពីរ ច្រកភ្នំទំព័រ និងតំបន់ភ្នំ ១៥០០។ ឯលោក លីម មានសិទ្ធិចាំទិញឈើខុសច្បាប់ដែលគេកាប់ចេញពីតំបន់អភិរក្សជួរភ្នំក្រវាញ ចាប់ពីតំបន់ខ្សាច់ពូក ច្រកដា ច្រកអំពិល ច្រករវៀង និងច្រកអូរលាក់មាស។ ឈើគ្រប់ប្រភេទត្រូវបានគេប្រមូលទិញ ដូចជាប្រភេទឈើប្រណីតប្រភេទឈើរាជថ្កុល ធ្នង់ នាងនួន និងឈើអាប្រភេទលេខ២សម្រាប់ប្រើប្រាស់ក្នុងស្រុក។
ប្រភពពីពលរដ្ឋក្នុងឃុំសំរោងបានឲ្យដឹងថា ដោយសារតែអំណាចទឹកប្រាក់របស់ឧកញ៉ាតាំង អ៊ាង មិនតិចជាង៤សែនដុល្លារក្នុងមួយខែយកទៅញ៉ុកមាត់ បិទត្រចៀក បិទភ្នែកមន្ត្រីខ្មែរមួយចំនួន ដែលលុះដោយអំពើថោកទាបលោភ លន់ចាប់តាំងពីថ្នាក់ខេត្ត ក្រសួងពាក់ព័ន្ធនិងគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទ ល្មើសព្រៃឈើផងនោះ បានធ្វើឲ្យមេឈ្មួញតាំ អ៊ាង មានអំណាចធ្វើព្យុះ ធ្វើភ្លៀងតាមទំនើង ចិត្ត ហ៊ានដល់ប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើរចាប់ឈើពីប្រជាពលរដ្ឋក្នុងតំបន់ ដែលរកស៊ីដឹកជញ្ជូនឈើលក្ខណៈគ្រួសារតាមម៉ូតូ រទេះ ក្របី ដែលមិនព្រមលក់ឲ្យក្រុមហ៊ុនក្នុងតម្លៃទាបជាងទីផ្សារ។ជាក់ស្តែងចាប់ពីថ្ងៃទី១០ខែធ្នូនេះ បានផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋចំ នួនពីរលើកជាមួយសមត្ថកិច្ចជំនាញ ដោយ ក្រុមពលរដ្ឋចោទថា ជាមន្ត្រីកញ្ជះសុីឈ្នួលដាច់ ថ្លៃឲ្យក្រុមហ៊ុន MDS របស់ឧកញ៉ា តាំង អ៊ាង។
បើតាមមេការដឹកឈើចេញពីព្រៃយកមកលក់ឲ្យក្រុមហ៊ុនម្នាក់ បានលួចខ្សិបប្រាប់ឲ្យដឹងថា ដើម្បីបានជ្រកក្រោមស្លាកក្រុមហ៊ុនMDS ឧកញ៉ា តាំង អ៊ាង បានចំណាយលុយប្រមាណ ៣៥០ដុល្លារក្នុង១ម៉ែត្រគូប បង់ឲ្យឧកញ៉ា ទ្រី ភាព ដោយមានប្រធានតំបន់របស់ក្រុមហ៊ុនម្នាក់ ឈ្មោះជីវ័ន្ត ហៅពៅ ចាំសម្របសម្រួលឯកសារច្បាប់ដឹងជញ្ជូន?។ហើយប្រភេទឈើប្រណីតមួយចំនួនត្រូវបានគេដឹកជញ្ជូនយកមកទុកនៅក្នុងក្រុមហ៊ុនទីភាពគ្រុបត្មាតពង និងមួយចំនួនទៀតដឹកយកទៅស្តុកក្នុងឃ្លាំងឈើមួយកន្លែងទៀត នៅក្រោយទីតាំរោងចក្រកាត់ ដេរ៦ជាន់ ផ្លូវវេងស្រេង មុននាំចេញទៅលក់នៅក្រៅប្រទេស។បឋម