ថ្មីៗ កាលពីថ្ងៃទី ០២ ខែវិឆ្ឆិកាឆ្នាំ២០១៨ កន្លងទៅនេះ នូវអន្តោរប្រវេសន៏ ច្រកទ្វារអន្ដរះជាតិព្រំដែនកម្ពុជា ថៃ មានការផ្ទេរផ្ទូរមេប៉ុស្តី៏អន្ដោប្រវេសន៏ ថ្មីប្រចាំច្រកទ្វារព្រំ រវាងលោក សួស សុខដារ៉ា ត្រូវបានផ្លាស់ប្តូរមុខតំណែងចេញទៅកាន់ជា អនុប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ និងដាក់ជំនួសមកវិញ ដោយគឺ លោក ផាត់ វិរៈ ដែលអតីតៈជា អនុប្រធានអន្តោរប្រវេសន៏ច្រកទ្វារដូង ដ៏ល្បីល្បាញមិនធម្មតាផងដែរ ដែលក្រុមអាជីវករ និងប្រជាពលរដ្ឋរិះគន់គាត់ថា ៖ ល្បីខាងប្រព្រឹត្តអំពើពុករលួយ នឹងពូកែតែខាងគាបជំរឹត ប្រជាពលរដ្ឋ ពលករឆ្លងដែននោះ ។
ប្រភពផ្ទៃក្នុងចេញពីមហាផ្ទៃបានអោយយ់ងដឹងថា ៖ លោក ផាត់ វិរៈ អាចទទួលការតែងតាំងតណ្តើមអំណាចប្រជែងយកកៅអីមេអន្តោប្រវេសន៏ច្រកទ្វារអន្តរះព្រំ ទៅបានក៏អាស្រ័យមានខ្នងបង្អែក មានអំណាចធំនូវកាងចាំជួយរុញពីក្រោយយ៉ាងមាំមួនបំផុត ទើបអាចទទួលបានផ្លោះតំណែងជាមេប៉ុស្តិ៏អន្តោប្រវេសន៏នូវច្រកទ្វារព្រំមិនពិបាកប្រឹងសូកប៉ាន់ដូចជាអតីតះភាពមន្ត្រីសកម្មការងារគ្មានខ្នងបង្អែកនោះ ។ ហើយមន្ត្រីក៏បង្ហើបថា ៖ បើមិនអោយគាត់ឡើងតំណែងដោយស្រួលៗឯណាបើគាត់មានខ្នងបង្អែកធំ គឺជាប្អូនថ្លៃរបស់លោកឧត្តមសេនីយ៏ឯក ស ថេត ជាស្នងការ ថ្មីរាជធានីភ្នំពេញ ដែលមានសែរយៈធំៗនៅក្រសួងមហាផ្ទៃ កាងការពារថែមពីក្រោយទៀតផងនោះ ។
ប្រឈមជុំវិញភាពអសកម្មរិះគន់ខាងលើនេះវិញ បើតាមប្រភពពីមន្ត្រីអន្តោរប្រវេសន៏ដែលមិនពេញចិត្ត នឹងសកម្មភាពរបស់លោក ផាត់ វិរៈ ត្រូវជាប្អូនថ្លៃរបស់នាយឧត្តមសេនីយ៏ឯក ស ថេត បានឲ្យការិយាល័យយើងដឹងទៀតថា ៖ បន្ទាប់ពីបានចូលកាន់តំណែងជាមេអន្តោរប្រវេសន៏ច្រកទ្វារអន្តរះជាតិព្រុំ ព្រំដែនកម្ពុជាថៃមិនបានប៉ុន្មានថ្ងៃស្រួលបួលផង ត្រូវបានក្រុមមន្ត្រីពាក់ព័ន្ធនូវច្រកទ្វារព្រុំ និងមន្ត្រីក្រោមអំណាចនិយាយរិះគន់ថា ៖ បុគ្គលនេះពូកែ ពើងទ្រូងអាអំណាច អាងខ្លួនជាធំ ទុកមន្ត្រីដូចជាទាសករ និងមុខមិនរីក ថា ៖ លោក ផាត់ វិរៈ គ្មានទំនាក់ទំនងល្អ នឹងកង់សង់ស៊ីស ជាមួយក្រុមមន្ត្រីក្រោមឳវាទ និងមន្ត្រីតាមស្ថាប័នពាក់ព័ន្ធ នានា ជុំវិញចំណុះច្រកទ្វារនៅក្នុងខេត្តប៉ៃលិន សូម្បីបន្តិច ។
មិនតែប៉ុណ្ណោះ ថ្មីៗនេះគេបានឃើញលោក ផាត់ វិរៈ ក្រោយពីបានចូលកាន់តំណែងជាមេអន្តោរប្រវេសន៍ ច្រកទ្វារព្រំ រួចមកក៏មានសំណូមពរពីសំណាក់ក្រុមអាជីវករថា ៖ សូមកុំឲ្យមានការចាប់ជំរឹតគោះយកលុយ ក្បាលឡាន១០ដុល្លារ ទៅ ២០ដុល្លារ ដូចរូបមន្តចាស់របស់មេអន្តោរប្រវេសន៏ព្រំមុនទៀត ។
ជាងនេះទៅទៀតក្រុមប្រជាពលរដ្ឋ ក៏បានសំណូមពរទៀតថា ៖ គួរតែលោក ផាត់ វិរៈ ជួយឲ្យកម្មកឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃ ហ្វ្រីដោយសេរី ផងទៅ កុំឲ្យមានការគោះ កោសរូសជំរឹតទារលុយថ្លៃបាយ ១០បាត ទៅ២០បាត និង ៥០បាត ពីប្រជាពលរដ្ឋ និងក្រុមអាជីវក្រីក្រឆ្លងដែន ដូចមុនទៀត ។
ជាពិសេសទៅទៀតនោះក៏មានការរអ៊ូរទាំជាច្រើនពីសំណាក់ ថៅកែកាស៊ីណូ មួយចំនួន នៅលើប្លុកច្រកទ្វារអន្តរះជាតិព្រុំ ព្រំដែននេះទទួលរងចោទប្រកាន់ថា ៖ មានករណីរៀបចំជើងព្រួលបញ្ជាអោយមន្ត្រី តម្លើងថ្លៃគាបយកលុយខ្មៅតាមកាស៊ីណូ តម្រូវឲ្យបង់ក្នុងមួយកាស៊ីណូ ចាប់ពី ៣ម៉ឺនបាត ទៅ៣សែនបាត សម្រាប់ក្នុងមួយខែៗផងដែរ ។
ប្រភពខ្សឹបបន្តមានការលម្អឹត ថា ៖ ៣ម៉ឺន បាត សម្រាប់អង្គភាពច្រកទ្វារព្រុំ និង ៣សែនបាត ជារបស់សម្រាប់បង់អោយមេ ជាថ្នាក់លើខាងលើ ដោយបច្ចុប្បន្ននេះកាស៊ីណូថ្មីចាស់ជិត១០កាស៊ីណូ នៅច្រកព្រំ បើគេប្រៀបធៀបយកកាស៊ីណូទាំងជិត១០ទៅគុណចំនួនបីម៉ឺនបាត ( ៣០០០០គុណជិត១០ )គេឃើញថាមានចំនួនច្រើនណាស់សម្រាប់ លោកប៉ុស្តិ៏ច្រកទ្វារព្រុំ ព្រំដែនកម្ពុជា ថៃ ក្នុងខេត្តប៉ៃលិន ។
ពាក់ព័ន្ធ នឹងបញ្ហាព័ត៌មានដ៏រសើបនេះ គ្រប់ភាគីពាក់ព័ន្ធ ការិយាល័យរបស់យើង មិនអាចសុំការទំនាក់ទំនងបានទេ !បឋម