ខេត្តក្រចេះ =ប្រពភពីប្រជាពលរដ្ធ កាលពីរសៀលថ្ងៃអាទិត្យទី៣០ ខែធ្នូ ឆ្នាំ២០១៨ ពួក គាត់ ប្រទះ ឃើញ ឃ្លាំង ស្តុកឈើ ប្រភេទលេខ២នៅចំណុច ចំណុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។ ពួកគាត់បន្តថា បានថតយករូបភាពដែលបង្ហាញ ពីគំនរឈើជាច្រើនរាប់សិបម៉ែត្រ គីប ក្នុងនោះមាន ទាំង រថយន្ដប្រភេទ សាំងយ៉ុងកែច្នៃចំនួនជាង១០គ្រឿង បានធ្វើសកម្មភាពរៀបឈើដាក់ លើរថយន្ដ និង ត្រៀម ធ្វើកា រដឹកជ ញ្ជូនចេញនៅពេលយប់ ទៅ តាមបណ្ដាខេត្តនានាដូចជា ខេត្តក្រចេះ ,ខេត្តត្បូងឃ្មុំ , ខេត្តព្រៃ វែង និងខេត្តនានា ៘
ពួកគាត់បានបង្ហាញអត្តសញ្ញាណម្ចាស់គ្រប់គ្រងទីតាំងខាងលើគឺឈ្មោះ ស៊ាម គឹមទឹម ជា ទាហានសឹករងនៅខេត្តក្រចេះរកស៊ីឈើយូរឆ្នាំមកហើយ ។
រយៈពេលជាច្រើនឆ្នាំកន្លងមកនេះលោក ស៊ាម គឹមទឹម ដែលជាទាហានសឹករង ខេត្តក្រចេះរូបនេះ តែង តែយ កតួនាទី និងអំណាចយោធារបស់ ខ្លួន និងមានមេវរៈ០១ ជា ពិសេសមេសឹករងខេត្ត នៅពី ក្រោយផងនោះ ទើប លោក ទឹម ទៅដើររកស៊ីទិញឈើ និងដឹកជញ្ជូនជារៀងរាល់ថ្ងៃ យ៉ាងអនាធិបតេយ្យ ដោយគ្មាន ច្បាប់គ្មាន ទម្លាប់បំផ្លាញព្រៃឈើ ដែលជាសម្បត្តិធម្មជាតិរ បស់រដ្ឋ ។
ប្រជាពលរដ្ឋដាក់ការសង្ស័យថាការប្រព្រឹត្តអំពើល្មើសច្បាប់ទាំងអស់នេះយ៉ាងរលូនដូច្នេះ ដោយសារតែមានការឃុបឃិតបើកភ្លៀងខៀវពីមន្រ្តីជំនាញយកទៅធ្វើមានធ្វើបានតាមរយៈការហែកចែកផលប្រយោជន៍គ្នា ជាពិ សេស មាន លោក ណៃ តឹងឡឹងមេសឹករងខេត្តនៅពីក្រោយចាំទទួលប្រយោជន៍ ទើបសកម្មភាពចរាចរណ៍ និងស្តុកឈើក្នុងទីតាំងខាងលើបានជាដំណើរការបានរលូនបែបនេះ ។
ក្រុមប្រជាពលរដ្ឋទូទាំងខេត្តក្រចេះបានបង្ហាញពីចំណាប់អារម្មណ៍ថា ការបង្ក្រាបបើពឹងទៅលើជំនាញខេត្តនេះ ដដែលមិនអាចទៅរួចទេ ព្រោះជាឆ្នាំងបាយរបស់ពួកគាត់ ។ ដូច្នេះមានតែលោក សៅ សុខា មេបញ្ជាការរាជ អាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសសម្តេចក្រឡាហោម ស ខេង មានចំណាត់ការចុះបង្រ្កាបទីតាំងឃ្លាំងស្តុកឈើខុសច្បាប់របស់មេឈ្មួញជើងខ្លាំងប្រចាំខេត្តក្រចេះរូបនេះផង។(បឋមចាំមើល)