មេឈ្មួញឈើកាប់បំផ្លាញព្រៃឈើខាងក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ឡើងកក្រើកសមត្ថកិច្ចខេត្តស្ទឹងត្រែង មិនហ៊ានក្អក?

By | December 12, 2017

ខេត្តស្ទឹងត្រែង៖ប្រភពពីប្រជាពលរដ្ឋស្រុក​សេសា​​ន បាន​ឲ្យ​ដឹងថា​ឈ្មួញ​កំពុង​បំផ្លាញ​ព្រៃឈើ​ក្រៅ​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គស​នី​សេ​សាន​ក្រោម​២​យ៉ាង​គគ្រឹកគ្រេងនាពេល​បច្ចុប្បន្ន​នោះ គឺ​មេឈ្មួញឧកញ៉ា​ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ដែលមាន​មេការ​ឈ្មោះ សាន ច​យ ជា​អ្នកចាត់ចែង​សម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ​។ ប្រភពដដែលបាន​ឲ្យ​ដឹងថា​បទ​ល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ចូលទៅក្នុង​បរិវេណ​ផ្ទៃ​អាង​កំពុង​កើតឡើង​យ៉ាង​កក្រើ​កសមត្ថកិច្ចខេត្តស្ទឹងត្រែងមិនហ៊ានក្អកជាមួយពួកឈ្មួញប្រហែលត្រូវរូវជាមួយមេឈ្មួញហើយមើលទៅ។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​កំពុង​កើតឡើង​​នៅ​តំបន់​ក្បែរៗ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហើយ​ឈើ​ទាំងនោះ​ត្រូវបាន​ឈ្មួញ​ដឹកជញ្ជូន​តាម​រថយន្ត​ប​ង្គុ​ង​ចូលទៅ​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិស​នី​ដើម្បី​ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ក្នុង​មួយថ្ងៃៗ​ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​ប​ង្គុ​ង​និង​គោយន្ត​រាប់សិប​គ្រឿង​ដឹកជញ្ជូន​ឈើមូល​ដែលមាន​មុខកាត់​ចាប់ពី​០,៣០​ម៉ែត្រ​ឡើងទៅ ចូលទៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ណា​ចាត់វិធានការ​ទប់ស្កាត់​នោះឡើយ​។

តំណាង​សហគមន៍​នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​សេសសល់​ក្នុង​មូលដ្ឋាន​ពួកគាត់​ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​សាបសូន្យ​នោះទេ ព្រោះ​ក្នុង​មួយថ្ងៃៗ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចូល​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​រាប់សិប​ម៉ែត្រគូប​។ លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែងជាមន្រ្តីជើងដប់ខណៈដែល​ព្រៃឈើ​នៅ​ខាងក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​កាន់តែខ្លាំង​ឡើងៗ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​។ប្រភពបញ្ជាក់ថា​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សេសា​ន នោះទេ​ដែល​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​ឲ្យ​វិនាស។ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងស្រុក​សេ​សាន ខេត្តស្ទឹងត្រែង អំពាវនាវ​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សេ​សាន ជាបន្ទាន់​ផងដែរ។រាល់ការប្រតិកម្មអង្គភាពយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការ៕

Leave a Reply

Your email address will not be published. Required fields are marked *