ខេត្តព្រះសីហនុ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់គួរជួយដោះស្រាយបញ្ចប់ករណីលោកឧកញ៉ា ស៊ី គង់ទ្រីវ រំលោភយកដីប្រជាពលរដ្ឋ ៤៩គ្រួសារ នៅខេត្តព្រះសីហនុ ឱ្យបានឆាប់ផង ពីព្រោះរឿងរ៉ាវទំនាស់ដី់លំនៅដ្ឋានទំហំ ៥៤,២០៨ម៉ែត្រការ៉េ និងដីស្រែទំហំ ៤០១.៦០០ម៉ែត្រការ៉េ ស្ថិតនៅភូមិ៦ (អតីតស្ពានឆេះ)សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានកាន់កាប់ដោយប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ បានក្លាយជាការឈឺចាប់យ៉ាងអយុត្តិធម៌បំផុត ដែលធ្វើឱ្យប្រជាជនរស់នៅអាស្រ័យផលក្នុងតំបន់នោះ អ្នកខ្លះត្រូវបានចាប់ខ្លួន ជាប់គុកគ្មានស្រាកស្រានដោយសារតែលោកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកជំទាវ ហុង ស៊ួន បានប្រើសិទ្ធិ និងអំណាចជ្រកក្រោមស្លាកអភិវឌ្ឍន៍មកដកហូតយកដីពីពួកគាត់(ប្រជាពលរដ្ឋ)ដែលកំពុងរស់នៅអាស្រ័យផលជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩០មកម្ល៉េះ ហើយបែរជាលោកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកជំទាវ ហុង ស៊ួន មកអះអាងថា ជាដីកម្មសិទ្ធិរបស់ខ្លួននៅឆ្នាំ២០១១ ដោយបានប្រើប្រាស់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរខេត្តព្រះសីហនុទៅចុះដេញ ប្រជាពលរដ្ឋបង្ខំឱ្យរុះរើលំនៅដ្ឋាននិងចាកចេញពីភូមិដ្ឋានរបស់ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រស្លូតត្រង់ទន់ខ្សោយយកទៅដាក់គុកគ្មានពេលស្រាកស្រាននោះឡើយក្នុងអំឡុងដើមឆ្នាំ២០០៧ ។
តាមការបញ្ជាក់អះអាងរបស់ប្រជាពលរដ្ឋបានឱ្យដឹងថា រឿងរ៉ាវទំនាស់ដីធ្លីនេះ បានកើតឡ៉ើងរវាងប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ ជាមួយនឹងលោកឧកញ៉ា ស៊ី គង់ទ្រីវ នេះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីមានការលួច ចេញប័ណ្ណកម្មសិទ្ធិឱ្យលោកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកជំទាវ ហុង ស៊ួន នៅក្នុងឆ្នាំ២០១១ ដែលបានចុះហត្ថលេខាដោយ លោក សូ សុខ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ដោយមានភាពមិនប្រក្រតី ព្រោះតែសំអាងថា លោកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកជំទាវ ហុង ស៊ួន មានប័ណ្ណតូចមួយនៅឆ្នាំ១៩៩៤ ដែលចាស់រហែកដាច់ដោយដុំៗទៅហើយនោះ គឺកាន់តែពុំសមហេតុផលទាល់តែសោះ ។ រហូតមកដល់ពេលនេះ ពុំទាន់មានដំណោះស្រាយបញ្ចប់នៅឡើយទេ ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យអាជ្ញាធរ និងមន្ត្រីជំនាញនៅខេត្តព្រះសីហនុ ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានលឿនឱ្យបានឆាប់ទាន់ ពេលវេលា ប៉ុន្តែអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន នៅតែមិនទាន់មានចំណាត់ការដោះស្រាយជូនដល់ប្រជាពលរដ្ឋនោះឡើយទេ ។
តំណាងប្រជាពលរដ្ឋចំនួន ៤នាក់ ១-ឈ្មោះ គង់ សាវុធ, ២-ឈ្មោះ សឿន សាង, ៣-ឈ្មោះ សៀង រ៉េន និង៤-ឈ្មោះ មឿន កង គឺជាតំណាងឱ្យប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ បានថ្លែងនូវការគោរពដឹងគុណជានិច្ចប្រមុខដឹកនាំរាជរដ្ឋាភិ បាល និងត្រូវការសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រទេសជាតិជារៀងរហូត ព្រោះតែសម្តេចតែងតែមានទឹកចិត្ត សណ្តោសប្រោសប្រណីអាណិតអាសូរដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកដោយបានដោះស្រាយគ្រប់បញ្ហាថែមទាំងផ្តល់ អំណោយដ៏ថ្លៃថ្លា និងទីជម្រកដល់ពួកគាត់រស់នៅឱ្យបានសមរម្យ និងភាពសុខសាន្តទៀតផង ។ ប៉ុន្តែបែរជាពួកមន្ត្រីខិលខូច មួយចំនួនប្រព្រឹត្តទង្វើអាក្រក់បានធ្វើឱ្យប្រជាពលរដ្ឋខ្លះមានការថ្នាំងថ្នាក់ ដែលសម្តេចបានជ្រាបអំពីរឿងនេះ គឺព្រោះតែការ ខឹងគោទៅវាយរទេះនេះ ហើយដែលសម្តេចបានធ្វើការព្រមានខ្លាំងៗ ទៅលើមន្ត្រីខិលខូច និងមន្ត្រីពុករលួយឱ្យចេះភ្ញាក់រលឹក ឱ្យចេះកែខ្លួនជម្រុះទង្វើអាក្រក់កន្លងមកចោលហើយខិតខំសាងអំពើល្អឡើងវិញ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាស់តឿនជម្រុញឱ្យមន្ត្រីក្រោមឱវាទ គឺត្រូវតែទទួលុខុសត្រូវ និងដោះស្រាយជាបន្ទាន់ ចំពោះបញ្ហាវិវាទ ដីធ្លីដើម្បីកុំឱ្យកើតមានបដិវត្តដីធ្លីនេះជាបន្តបន្ទាប់ទៀត ។
ប្រជាពលរដ្ឋទាំង ៤៩គ្រួសារ សំណូមពរសុំឱ្យមន្ត្រីជំនាញរបស់ក្រសួងដែនដីឆាប់បានចុះដល់មូលដ្ឋានកើតហេតុទំនាស់ និងពិនិត្យឡើងវិញ នីតិវិធីក្នុងការកសាងប័ណ្ណកម្មសិទ្ធិទាំងអស់ឱ្យមានភាពប្រក្រតី និងយុត្តិធម៌ជូនដល់ពួកគាត់ ព្រោះចំណុច ដីទាំងនោះ សព្វថ្ងៃក្រុមហ៊ុនចិនកំពុងតែកសាងសំណង់ធំៗជាបន្តបន្ទាប់ហើយ បើមានការយឺតយ៉ាវ នៅពេលរកឃើញកំហុស ឆ្គងពីមន្ត្រីចេញប័ណ្ណមិនប្រក្រតី តើអ្នកណាទទួលខុសត្រូវចំពោះមុខច្បាប់ ។ប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ ដែលកំពុងមានទំនាស់ដីធ្លីជាមួយលោកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកជំទាវ ហុង ស៊ួន នៅចំណុចទីតាំងខាងលើនេះ កំពុងស្នើសុំឱ្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មេត្តាជួយដោះស្រាយបញ្ចប់ឱ្យ បានឆាប់ ព្រោះលោកឧកញ៉ា ស៊ី គង់ទ្រីវ កំពុងឃុបឃិតមន្ត្រីបិទបាំងឯកសារក្លែងក្លាយមួយចំនួនជាមួយនឹងអាជ្ញាធរខេត្តព្រះ សីហនុ ដើម្បីត្រៀមយកដីរបស់ប្រជាពលរដ្ឋទៅលក់ឱ្យក្រុមហ៊ុនចិន ដែលធ្វើឱ្យពួកគាត់កាន់តែមានការព្រួយបារម្ភខ្លាំងឡើង ថែមទៀត ដូចនេះប្រជាពលរដ្ឋសង្ឃឹមជឿជាលើគណៈកម្មការដោះស្រាយទំនាស់ដីធ្លី ដែ់លសម្តេចតេជោ ហ៊ុន សែន បង្កើតឡើងសម្រាប់ទទួលការដោះស្រាយបញ្ចប់ជាស្ថាពរនៅពេលខាងមុខនេះ។មានត