ឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ជាមេឈ្មួញរកស៊ីដឹកជញូនឈើខុសច្បាប់ចេញពីខេត្តរតនគិរីទៅស្រុកយួនម៉ាសេរី

By | December 12, 2017

ខេត្តរតនគិរី៖ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ​ឈ្មួញ​ឈើ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ  ណាត មាន​ឃ្លាំង​ស្តុក​ឈើ ​ជាច្រើន​កន្លែង​ក្នុង​ ខេត្តរតនគិរី ដូចជា​នៅ ​ស្រុក​វ៉ើ​ន​សៃ អូរ​វ៉ា​ក​ជាដើម  ហើយ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ ឈើ​យ៉ាង​ពេញបន្ទុក​តែម្តង​ ។ បញ្ហា​នេះ​ជា​រឿង​ ដែល​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មិនគួរ​មើលរំលង​នោះទេ​ព្រោះ​សព្វថ្ងៃនេះ​ឈ្មួញ​ឈើ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត នៅតែ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តរតនគិរី ទៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្តរតនគិរី មិន​បង្ក្រាប​ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ​នោះទេ ហើយ​សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​បំពេញការងារ​នៅ​ខេត្តរតនគិរី ក៏​មិន​ហ៊ាន​បង្ក្រាប​ដែរ​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​រិះគន់​ចំៗ​ថា​អំពើពុករលួយ​របស់​ម​ន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តរតនគិរី ចេញទៅ​ស្រុក​យួន​នៅតែ​កើតឡើង​យ៉ាង​រាលដាល​។

ប្រភពពី​សមត្ថកិច្ច​តូចតាច​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈើ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត នៅតែ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ការដែល​ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ​នេះ អាច​បន្តសកម្មភាព​ដឹកឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ស្រួលៗ គឺ​ដោយសារ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ធំៗ​ក្នុង​ខេត្តរតនគិរី ជា​បង្អែក​យ៉ាងរឹងមាំ​ហើយ​សមត្ថកិច្ច​មួយចំនួន​ក៏​រង់ចាំ​ទទួលផល​ប្រយោជន៍​យ៉ាង​ស្ងៀមស្ងាត់​ដែរ​។ លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ត្រូវ​ប្រភព​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា ធ្វើជា​បង្អែក​របស់​ឈ្មួញ​ឈើ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

មន្ត្រី​អាជ្ញាធរ​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​បាន​ផ្អាក​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ច្រករបៀង​ក្បែរៗ​នោះ​ព្រោះ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​។ ប៉ុន្តែ​ឈ្មួញ​ឈើ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​សាំ​យ៉ុង​យ៉ាង​រលូន​ដោយសារតែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះឡើយ​។ សមត្ថកិច្ច​តូចតាច​បាន​ឲ្យ​ដឹងថា​ពេល​ឈ្មួញ​ឈើ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង គឺ​តែងតែមាន​រថយន្ត​ទំនើប​ម៉ាក​ហ្វ​ដ កាង​បិទគូថ​ពីក្រោយ​យ៉ាង​ប្រុងប្រយ័ត្ន ហើយ​រថយន្ត​ដឹកឈើ​តែងតែ​ទៅដល់​គោលដៅយ៉ាងរលូន។

Leave a Reply

Your email address will not be published. Required fields are marked *