ប្រភពពីមន្ត្រីយោធាក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការដែលលោក កែវ សារ៉ាន់ អាចធ្វើសកម្មភាពចាក់ ដីលុបបឹង ធម្មជាតិរបស់រដ្ឋក្នុងភូមិចំការតែ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ យកធ្វើជាកម្មសិទ្ធិគឺដោយ សារមានការឃុប ឃិតជាប្រព័ន្ធ។ ទោះជាយ៉ាង ណាកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីអាជ្ញាធរក្រុងសែនមនោរម្យ បានចុះឃាត់គ្រឿងចក្ររបស់លោក កែវ សារ៉ាន់ មិនឲ្យឈូសឆាយចាក់ដីលុបបឹងតទៅទៀតទេ ប៉ុន្តែប្រជាពលរដ្ឋក្នុងសង្កាត់មនោរម្យ គ្មានជំនឿលើវិធានការរបស់មន្ត្រីអាជ្ញាធរក្រុងសែនមនោរម្យ នោះឡើយ។ ដោយហេតុថាលោក កែវ សារ៉ាន់ ជាមន្ត្រីយោធាដែលមានឥទ្ធិពលខ្លាំងនិងមានខ្នងបង្អែករឹងមាំ ដូច្នេះលោក កែវ សារ៉ាន់ អាចបន្តសកម្មភាពចាក់ដីលុបបឹងធម្មជាតិក្នុងភូមិចំ ការតែ នាពេលឆាប់ៗខាងមុខបន្តទៀត ជាមិនខាន។ ប្រជាពលរដ្ឋបានអំពាវ នាវដល់ ក្រសួងនិងស្ថាប័នពាក់ព័ន្ធឲ្យចា ត់វិធានការទប់ស្កាត់បញ្ហាខាងលើ នេះផង ព្រោះលោក ស្វាយ សំអ៊ាង អភិ បាល ខេត្តមណ្ឌលគិរី និងលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កំពុងសម្ងំស្ងៀម។
ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិចំការតែ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ថ្មីៗនេះមន្ត្រីយោធាដ៏មានឥទ្ធិពលម្នាក់ឈ្មោះ កែវ សារ៉ាន់ បានប្រើអំណាចប្រើគ្រឿងចក្រចាក់ដីលុបបឹងធម្មជាតិរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើន។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីអាជ្ញាធរសង្កាត់មនោរម្យ ក៏ដូចជាមន្ត្រីអាជ្ញាធរក្រុងបានលុង មិនចាត់វិធានការទប់ស្កាត់ករណីមន្ត្រីយោធាឈ្មោះ កែវ សារ៉ាន់ ចាក់ដីលុបបឹងធម្មជាតិរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងកំរោលនោះទេ។ រីឯប្រភពខ្លះទៀតបានឲ្យដឹងថា ទាល់តែមានការឃុបឃិតពីចៅសង្កាត់មនោរម្យ និងអភិបាលក្រុងសែនមនោរម្យ ទើបមន្ត្រីយោធាឈ្មោះ កែវ សារ៉ាន់ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនព្រោះមានការឃុបឃិតជាប្រព័ន្ធ។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិចំការតែ បានឲ្យដឹងទៀតថា ប៉ុន្មានខែកន្លងទៅនេះបឹងធម្មជាតិក្នុងមូលដ្ឋានពួកគាត់ត្រូវបានមន្ត្រីយោធា គឺលោក កែវ សារ៉ាន់ ប្រើគ្រឿងចក្រឈូសឆាយចាក់ដីលុបយ៉ាងពេញបន្ទុក ហើយគ្មានមន្ត្រីអាជ្ញាធរមូលដ្ឋាននិងមន្ទីរពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ឡើយ។ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ និងអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ទោះបីសកម្មភាពចាក់ដីលុបបឹងធម្មជាតិពីសំណាក់លោក កែវ សារ៉ាន់ កំពុងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ស្ទះផ្លូវទឹកហូរ និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយ។ ប្រភពពីមន្ត្រីយោធាដែលស្និទ្ធនឹងលោក កែវ សារ៉ាន់ បានឲ្យដឹងថាលោក កែវ សារ៉ាន់ បម្រុងយកដីនោះពុះជាដីឡូត៍លក់ព្រោះទីតាំងដីខាងលើកំពុងមានតម្លៃខ្ពស់ ហើយផ្លូវក្រវាត់ក្រុងសែនមនោរម្យ ទើបតែសាងសង់រួចរាល់កាលពីពេលថ្មីៗនេះ។បឋម