ប្រភពដែលស្និទ្ធនឹងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា គម្រោងដែល ក្រសួងសាធារណការ និងសាលារាជធានីភ្នំពេញ ប្រគល់ឲ្យមន្ទីរសាធារណកា ររាជធានីភ្នំពេញ អនុវត្តន៍គឺសុទ្ធ តែមានតម្លៃខ្ពស់លើសក្រុមហ៊ុន ឯកជន។ ប្រភពបានឲ្យដឹងទៀតថា ក្រុមហ៊ុនម៉ៅ ការស្ថាបនាផ្លូវឬជួស ជុលផ្លូវក្នុងរាជធានីភ្នំពេញ កន្លងមកប្រើប្រាស់សម្ភារៈផ្ទាល់ខ្លួននិងចំណាយលុយបុគ្គលិក កម្មករទាំងស្រុង ហើយបង់ពន្ធ១០ភាគរយ ប៉ុន្តែគេបែរជាចំណាយទាបជាងការអនុវត្តន៍គម្រោងរបស់មន្ទីរសាធារណការរាជធានីភ្នំពេញ។ ចំណែកមន្ទីរសាធារណការរាជធានីភ្នំពេញ ដែលប្រើប្រាស់សម្ភារៈរបស់រដ្ឋ បុគ្គលិក កម្មកររដ្ឋ និងមិនបង់ពន្ធមួយសេនណានោះ បែរជាទទួលគម្រោងក្នុងតម្លៃខ្ពស់ជាងក្រុមហ៊ុនឯកជនម៉ៅការទៅទៀត។
មន្ត្រីរាជការក្នុងមន្ទីរសាធារណការរាជធានីភ្នំពេញ បានលើកឡើងថា រាល់គម្រោងដែលមន្ទីរសាធារណការរាជធានីភ្នំពេញ អនុវត្តន៍ក្នុងការស្ថាបនាផ្លូវ ជួសជុលផ្លូវ ឬដំឡើងបង្គោលភ្លើងតាមផ្លូវសាធារណៈនាពេលកន្លងមក សុទ្ធតែមានតម្លៃខ្ពស់ជាងតម្លៃដែលក្រុមហ៊ុនចិនឯកជនម៉ៅការ។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នលោក សាំ ពិសិដ្ឋ និងបក្ខពួកនៅក្នុងការិយាល័យផែនការណ៍គណនេយ្យ កំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយបំប៉ោងថវិកាចំណាយស្រេចតែអំពើចិត្តរបស់ពួកគេដោយគ្មានញញើតអ្វីទាំងអស់។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ ជាបន្ទាន់ព្រោះអីលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គឺជាអ្នកឃុបឃិតឲ្យលោក សាំ ពិសិដ្ឋ ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីររ៉ែនិងថាមពលរាជធានីភ្នំពេញ មួយចំនួនបានបង្ហើបឲ្យដឹងថា ចាប់តាំងពីលោក សាំ ពិសិដ្ឋ បានកាន់តំណែងជាប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ រួចមកគឺលោក សាំ ពិសិដ្ឋ ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើនយ៉ាងក្នុងការកេងប្រវ័ញ្ចថវិការដ្ឋដោយគ្មានញញើតអ្វីទាំងអស់។ កន្លងមករឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក សាំ ពិសិដ្ឋ ត្រូវបានបើកកកាយជាបន្តបន្ទាប់ ប៉ុន្តែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់ហើយបណ្ដោយឲ្យលោក សាំ ពិសិដ្ឋ ធ្វើអ្វីៗតាមអំពើចិត្ត។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក សាំ ពិសិដ្ឋ ដើម្បីកុំឲ្យលោក សាំ ពិសិដ្ឋ និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន ។
តាមការអះអាងរបស់មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា កន្លងមកមន្ទីរសាធារណការទទួលបានគម្រោងស្ថាបនាផ្លូវនិងជួសជុលផ្លូវ ថែទាំផ្លូវជាច្រើនខ្សែក្នុងរាជធានីភ្នំពេញ ហើយការចំណាយថវិកាសម្រាប់គម្រោងទាំងនោះត្រូវគេដឹងថា ពោរពេញទៅដោយអំពើពុករលួយ។ ប្រភពបានឲ្យដឹងទៀតថា គម្រោងធ្វើផ្លូវបេតុងក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គឺពោរពេញទៅដោយអំពើពុករលួយ ហើយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បែរជាសម្ងំស្ងៀមទៅវិញ។ ដូច្នេះហើយទើបមជ្ឈដ្ឋានមួយចំនួនសង្ស័យថា លោក ស៊ុន ចាន់ថុល ជាអ្នកឃុបឃិតឲ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើអ្វីតាមអំពើចិត្តហើយមានការបែងចែកផលប្រយោជន៍។(មានត)