នាយឧត្ត​មសេនីយ៍​ នេត សាវឿនអគ្គស្នងកា​រនគរបាល​ជាតិមិនគួរប​ណ្ដែតបណ្ដោយ​ឲ្យលោក មីន​ រស្មី ធ្វើអ្វីៗតា​មអំពើ​ចិត្តធ្វើឲ្យប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័នន​គរបាល​ជាតិទាំង​មូល

By | October 17, 2018

ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​ចាប់ហួយ ​និង​ទំនិញ​ច្រើន​ប្រភេទ​ទៀត  ក៏ដូចជា​បន្លែ​ផ្លែឈើ​ពី​ខេត្តកោះកុង  ឆ្លងកាត់​ផ្លូវជាតិ​លេខ​ ៤៨ ចូលមក​រាជធានី​ ភ្នំពេញ បាន​ឲ្យ​ដឹងថា  ក្រុមមន្ត្រី​នគរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​ខេ ត្តកោះកុង ឈរ ជើង ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ នៅតែ​ប្រើប្រាស់​រថយន្ត​ឡង់​គ្រឺ​ស័​រ ពណ៌​ស​១​គ្រឿង ដើម្បី​ប្រដេញ​ជំរិត​យកលុយ​ពី​ឈ្មួញ​ដែល​មិន​ឈប់​បង់លុយ​តាម​ការកំណត់​។ បើទោះបី​ឈ្មួញ​នាំចូល​ទំនិញ​បង់ពន្ធ​គយ​នៅ​ច្រកព្រំដែន​និង​ច្រក​កំពង់ផែ​ក្នុង​ខេត្តកោះកុង តាមច្បាប់​កំណត់​រួចហើយ​ក៏ដោយ ក៏​ត្រូវតែ​បង់លុយ​ក្បាល​រថយន្ត​ឲ្យ​លោក មីន រស្មី និង​មន្ត្រីក្រោមឱវាទ​មិនអាច​ខកខាន​នោះឡើយ​។ ដូច្នេះហើយ​ទើប​ឈ្មួញ​អត់ធ្មត់​តទៅទៀត​លែង​បាន​ក៏​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​ប្រើ​អំណាច​ហួស​ព្រំដែន​របស់លោក មីន រស្មី ស្នងការរង​នគរបាល​ខេត្តកោះកុង ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ បានដឹង​បានឮ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ជាពិសេស​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក មីន រស្មី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ​ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង មួយចំនួន​បាន​ឲ្យ​ដឹងថា​ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក មីន រស្មី ស្នងការរង​នគរបាល​ខេត្តកោះកុង ទទួល​ផែន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក មីន រស្មី នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹងថា​លោក មីន រស្មី និង​បក្ខពួក​នៅតែ​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ក្នុង​ខេត្តកោះកុង ដោយ​ឥទ្ធិពល​ឪពុក​របស់ខ្លួន​ឈ្មោះ យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​ចាំ​កាង​ចាំ​ការពារ​គ្រប់ពេលវេលា​។ សូម្បីតែ​លោក សំ​ឃិត វៀន ស្នងការ​នគរបាល​ខេត្តកោះកុង ក៏​បណ្ដែតបណ្ដោយ​ឲ្យ​លោក មីន រស្មី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដែរ​ព្រោះ​រហូតមក​ដល់ពេលនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់?​។

ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម​តាម​ច្រកព្រំដែន​និង​ច្រក​កំពង់ផែ​ក្នុង​ខេត្តកោះកុង ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៨ ចូល​ផ្លូវជាតិ​លេខ​៤ មក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​មកដល់ពេលនេះ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកោះកុង ក្រោម​ការគ្រប់គ្រង​រប​ស់លោក មីន រស្មី នៅតែ​ធ្វើ​សកម្មភាព​គាប​ជំរិត​យកលុយ​ពី​ពួកគាត់​ដូច​មុន​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក មីន រស្មី និង​បក្ខពួក​នៅតែ​ដាក់​កុងត្រូលជជុះ​ត្រង់ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​យីហោ រស្មី រតនៈ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដើម្បី​តម្រូវ​ឲ្យ​ឈ្មួញ​បង់លុយ​តាម​ការកំណត់​របស់​ពួកគេ​។ ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម ហើយ​ដឹកជញ្ជូន​ពី​ខេត្តកោះកុង ចូលមក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀតថា ពួកគាត់​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​ព្រោះ​ត្រូវ​លោក មីន រស្មី និង​បក្ខពួក​គាប​យកលុយ​តាមរបៀប​ពុករលួយ។បឋម​

Leave a Reply

Your email address will not be published. Required fields are marked *