លោក​ ស៊ុយ សែមរដ្ឋម​ន្ត្រីក្រសួង​រ៉ែនិងថាមពល​ចាត់វិធានការទ​ប់ស្កាត់ជាបន្ទា​ន់រណ្ដៅ​​រ៉ែ៥កន្លែង​កំពុងដំ​ណើរការលោក សុខ​ គិរីរ័ត្នប្រធាន​មន្ទីររ៉ែ​និងថាមព​លខេ​ត្តក្រចេះ​ជាអ្នកនៅពី​ក្រោយ​​ខ្នង

By | October 16, 2018

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​​ ឃុំ​ក្បាលដំរី បាន​រំលឹកថា  កន្លងមក​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ នៅ​ចំណុច​ភូមិ​អូរ​ត្រូ​ន  មាន​២​ទី តាំង​ដែល​បង្ក​ឲ្យ​មាន ​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់  ហើយ​រណ្ដៅ​រ៉ែ​មាស​ ទាំងនោះ​ត្រូវបាន​បិទ​កាល ពី​អំឡុង​ខែ កញ្ញា ឆ្នាំ​២ ០១៧​។ ប៉ុន្តែ​ឥឡូវនេះ ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​កំពុងដំណើរ ការ​ឡើងវិញ​ចំនួន​៥​កន្លែង​ នៅ​ចំណុច​ភូមិ​អូរ​ត្រូ​ន  ហើយ​មិនដឹងថា​មានច្បាប់​អនុញ្ញាត​ឬក៏​អត់​នោះទេ ព្រោះ​មិនឃើញ​មន្ត្រី​អាជ្ញាធរ​ក៏ដូចជា​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ ចាត់វិធានការ​បង្ក្រាប​នៅឡើយ​។ ជាពិសេស​លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ ត្រូវបាន​មន្ត្រី​ក្នុង​មន្ទីរ​នេះ​មួយចំនួន​បង្ហើប​ឲ្យ​ដឹងថា គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទើប​ក្រុម​ឈ្មួញ​អាចធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ភូមិ​អូរ​ត្រូ​ន យ៉ាង​រលូន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​រណ្ដៅ​រ៉ែ​៥​កន្លែង​កំពុងដំណើរការ​យ៉ាង​សុខ​ស្រួល ហើយ​ឈ្មួញ​កំពុង​ប្រើប្រាស់​រំសេវ​បំផ្ទុះ​យក​រ៉ែ​មាស​និង​ប្រើ​សារធាតុ​គីមី​ចម្រាញ់​យក​រ៉ែ​មាស​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​ត្រូ​នទាំងមូល​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្រ្តី ក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ ព្រមទាំង​មន្ត្រីក្រោមឱវាទ​ទេនោះ​គឺ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ មិនអាច​កើតឡើង​រាលដាល​ដូច​សព្វថ្ងៃនេះ​ទេ​។ ទាល់តែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​ក្រុម​ជនល្មើស​អាចធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​យ៉ាង​គឃ្លើន ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្បាលដំរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​រណ្ដៅ​រ៉ែ​មាស​ខុសច្បាប់​៥​កន្លែង​កំពុង​កើតឡើង​នៅ​ចំណុច​ភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ហើយ​មន្ត្រី​ការិយាល័យ​រ៉ែ​និង​ថាមពល​ស្រុក​សំបូរ ក៏ដូចជា​លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ទៅវិញ​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​ត្រូ​ន បាន​ឲ្យ​ដឹងថា សកម្មភាព​រុករក​រ៉ែ​មាស​នៅក្នុង​មូលដ្ឋាន​ពួកគាត់ គឺ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​សារធាតុ​គីមី​និង​ប្រើប្រាស់​រំសេវ​ដើម្បី​បំផ្ទុះ​យក​ថ្ម​រ៉ែ​មាស​ក្នុង​រណ្ដៅ​រ៉ែ​ធំៗ ហើយ​ទម្លុះ​ជម្រៅ​រាប់រយ​ម៉ែត្រ​ទៀតផង​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​ឃុំ​ក្បាលដំរី ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​ស្រុក​សំបូរ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ផងដែរ ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​កើតឡើង​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *