ផ្អើលអ្នករកស៊ីតូច ធំ ករណីលោកមេគយចល័ត នូ ស៊ីថា ប្រើជនស៊ីវិលឲ្យដើរបង្ក្រាបបទល្មើសគយ យកលុយ
គេរាយការណ៍ថា មានជនស៊ីវិលប្លែកមុខជាច្រើនដើរធ្វើ សកម្មភាពបង្ក្រាបបទល្មើសគយ ជាពិសេសនៅតាមផ្លូវជាតិនិងនៅតាមច្រកព្រំដែន។ ជនស៊ីវិលទាំងនោះ ត្រូវគេប្រាប់ថា ធ្វើការក្រោមបង្គាប់បញ្ជា លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបទល្មើសគយ ឬហៅគយចល័ត។ ករណីនៃការបង្ក្រាបប្រមូលទូរសព្ទអត់ពន្ធនៅផ្សារមេមត់ខេត្តត្បូងឃ្មុំត្រូវគេខ្សិបប្រាប់ថា ក្រោមការបង្គាប់បញ្ជារបស់លោកនូ ស៊ីថា នោះដែរ។
លោក នូ ស៊ីថា អតីតប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ មកកាន់តំណែងប្រធាននាយកដ្ឋានបង្ការបង្ក្រាបនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួសលោក កើត សុធារ៉ា ។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ ។ ក៏ប៉ុន្តែបន្ទាប់ពីបានឡើងកាន់តំណែងថ្មីភ្លាមលោកបានដាក់ពង្រាយមន្ត្រីគយចល័តនិងលាយឡំដោយជនស៊ីវិល គ្រប់ច្រកល្ហករួមទាំងតាមផ្លូវជាតិផងដែរដើម្បីទប់ស្កាត់អំពើរត់ពន្ធ។ ប្រភពពីឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសជិតខាងចូលមកកាន់រាជធានីភ្នំពេញបានប្រាប់ថា តាំងពីលោក នូ ស៊ីថា ឡើងកាន់តំណែងភ្លាមតម្រូវឲ្យមានរាប់ក្បាលឡានបង់លុយច្រើនៗដោយលើកហេតុផលថា ដើម្បីរកចំណូលចូលជាតិ។
លោក នូ ស៊ីថា មិនត្រឹមតែល្បីជាគយពូកែរចាប់ជម្រិតគោះឈ្មួញ ប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះទេ ថែមទាំងល្បីថា ជាជនពូកែសូកប៉ាន់,អែបអបថ្នាក់លើ ចាប់តាំងពីមន្ត្រីតូចតាច រហូតក្លាយជាប្រធានច្រកទ្វារ ប្រធានសាខា ប្រធាននាយកដ្ឋានគយចល័ត,ពូកែឱប ដៃឱបជើងថ្នាក់លើសូកប៉ាន់និងរហូតដល់ថ្នាក់លើចាត់ តាំងឱ្យទៅធ្វើជាប្រធានសាខាគយខេត្តបន្ទាយមានជ័យ ហើយក្រោយលេបថ្នាំពន្យាកំណើតរួចបានឡើងកាន់ដំណែងប្រធាននាយកដ្ឋានគយចល័តយ៉ាងត្រេក ត្រអាលបំផុត។
ក្រុមមន្ត្រីថ្នាក់ក្រោមនិងឈ្មួញរិះគន់ទៀតថា គ្រាន់តែបានចូលកាន់តំណែងភ្លាមលោកនូ ស៊ីថា បានចាត់តាំងមន្ត្រីឲ្យចុះប្រចាំការដាក់ប៉ុស្តិតាមគោលដៅដើម្បីគាបចាប់ជម្រឹតក្រុមឈ្មួញអោយបង់លុយតាមតែទំនើងចិត្តដោយមិនខ្វល់ពីនយោបាយកំណែទម្រង់លើការប្រមូលពន្ធដែលរដ្ឋាភិបាល ក្រសួង និងអគ្គនាយកដ្ឋានដាក់ចុះនោះទេ ។ អ្វីដែលជាទីចាប់អារម្មណ៍របស់ឈ្មួញអ្នករកស៊ីដឹកទំនិញនោះថា មានជនស៊ីវិលដើរធ្វើសកម្មភាពចាប់ជម្រិត ឬក៏មន្ត្រីគយស្លៀកពាក់ស៊ីវិលដើរធ្វើ សកម្មភាពជម្រិតយកលុយពីអ្នកដឹកទំនិញក្រោមបង្គាប់បញ្ជារបស់លោកនូស៊ីថា។
រំលឹកថា មុនបានមកកាន់តំណែងជាប្រធានសាខាគយខេត្តបន្ទាយមានជ័យ និងប្រធាននាយកដ្ឋានគយចល័ត លោក នូ ស៊ីថា សម្លឹងពីផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើយ៉ាងណាដើម្បីឆាប់ក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនោះលោក នូ ស៊ីថា ក៌បានសូកប៉ាន់ជ្រែរត់ការយកតំណែងខ្លាញ់តែម្តង ទីបំផុត ដោយសារតែអំណាចលុយរបស់លោក នូ ស៊ីថា ក៌បានផ្លោះមេឃឡើងធ្វើជាមេគយប្រចាំខេត្តបន្ទាយមានជ័យជាខេត្តសម្បូរណ៍ដោយជំនួញសេដ្ឋកិច្ច គ្រប់វិស័យសម្រាប់ឲ្យលោកនូ ស៊ីថា បង្កើនប្រាក់ចំណូលកាន់តែខ្ពស់វិញម្ដង នឹងមាន លទ្ធភាពលេបថ្នាំពន្យាកំណើតរហូតបានក្លាយជាប្រធាននាយកដ្ឋានគយចល័តបានយ៉ាងរំភើយ។
ប្រភព បានលើកឡើងទៀតថា កាលលោកនៅកាន់ជាតំណែងប្រធានសាខាគយខេត្តបន្ទាយមានជ័យ លោក នូ ស៊ីថា គឺមានសមត្ថភាពជំនាញខ្ពស់ក្នុងការប្រព្រឹត្ត អំពើពុករលួយគ្រប់រូបភាពក្នុងការឃុបឃិតជាមួយឈ្មួញរកស៊ីដឹកទំនិញគេចពន្ធឆ្លងដែននឹងបង់ពន្ធមិនគ្រប់ដែលរាល់ទំនិញគ្រប់ប្រភេទត្រូវធ្លាក់ក្នុងកណ្តាប់ដៃលោក នូ ស៊ីថា ទាំងស្រុងជាអ្នកវាយពន្ធប្រថាប់ត្រាតាមបបូរមាត់គាត់តែទាំងអស់ហ្នឹង ដោយគ្មានមន្ត្រីរងណាហ៊ានអារកាត់ជំទាស់ជាមួយគាត់បានទេកន្លងមក ។
ចំណែកឯកិច្ចខិតខំប្រឹងប្រែងលើការប្រមូលពន្ធចូលរដ្ឋវិញ និយាយជារួមគឺលោក នូ ស៊ីថា មិនដែលឈឺក្បាលវិលមុខគិតគូររកផលប្រយោជន៍ជូនជាតិឡើយធ្វើយ៉ាង ណាឱ្យតែខ្លួនឆាប់បានក្លាយជាអ្នកមានទ្រព្យសម្បត្តិ ដ៏ហ៊ឺហារ ដើម្បីទៅបង្អួតរៀងបង្ហាញសាច់ដុំថាខ្លួនជាសេដ្ឋីនៅស្រុកកំណើតនោះ គ្មានទេភាពអើពើខំប្រឹងប្រែងប្រមូលពន្ធអោយគ្រប់តាមផែនការដែលរាជរដ្ឋាភិបាលដាក់ចុះនោះ ។
ដូច្នេះគួរតែក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីចាត់ការគយនិងរដ្ឋាករ មានវិធានការសើរើការប្រកាសតែងតាំង ប្រធាននាយកដ្ឋានគយចល័ត ឡើងវិញផង ដោយហេតុថាខ្វះអ្វីមន្រ្តីមានគុណសម្បត្តិ នៅអគ្គនាយកដ្ឋាន និងបញ្ញវន្ត័ស្រកក្រោយស្អេកស្កះទុកអោយគេធ្វើការផងមិនគួរណាមកជ្រើសយកបុគ្គលពុករលួយបុគ្គលលួចជាតិបំផ្លាញជាតិអោយមកជិះជាន់កជាតិ ជាបន្តទៀតនោះទេ ! មានតែអង្គភាព ACU ទេដែលអាចរកឃើញភាពស្អុយរលូយរបស់ លោក នូ ស៊ីថា ប្រធាននាយកដ្ឋានគយចល័ត ដែលល្