កណ្ដាល ៖ ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹង រថយន្ដអង្គស្នួល លើផ្លូវជាតិ លេខ៤ បានបញ្ជាក់ឲ្យយេីងដឹងថា សព្វថ្ងៃនេះ ប្រធានជញ្ជីងថ្លឹងរថយន្តអង្គស្នួល កំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួល ទោះរថយន្តធំៗ ផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ ចំណែក លោក ប៉េង ពោធិ៍សា
រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បែរជាធ្វើមិនដឹងមិនឮ អ្វីទាំងអស់។
ក្រុមអាជីវករតូច ធំ ដែលដឹកជញ្ជូន ទំនិញពីខេត្ត
ផ្សេងៗ ជាពិសេសចេញពីខេត្តកំពង់ស្ពឺ ដឹកខ្សាច់ ថ្ម ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត អង្គស្នួល បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់ របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តអង្គស្នួល ចំណុចតាមបណ្ដោយផ្លូវជាតិ លេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល។
មេឈ្មួញនិងអាជីវករមួយចំនួនបានបន្ថែមទៀតថា ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗ ចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅបណ្ដាលខេត្តនានា ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្តាល
ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ និងបក្សពួកប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះដែរ ។
ហេតុនេះហើយទើបមានការអំពាវនាវឲ្យ លោក គង់ សោ
ភណ្ឌ័ អភិបាលខេត្តកណ្ដាល ក៏ដូច លោក ប៉េង ពោធិ៍សា
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់ ប្រធានជញ្ជីងថ្លឹងរថយន្តនិងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តអង្គស្នួល ជាបន្ទាន់ ។
ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល តាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចស្រុកកណ្ដាលស្ទឹង គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រី ធំៗ នៅខាងលើផងដែរ។
ជាការពិតអាជីវករនិងពួកឈ្មួញ មួយចំនួនបានប្រើប្រាស់រថយន្តវ៉េអងធំៗ រថយន្តសណ្ដោងកន្ទុយសណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល ស្រុកអង្គស្នួល ដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះ គ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ខ្នាចធំ ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយ
តាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវខូចស្ពានឡើយ។
ប្រភពពីប្រជាពលរដ្ឋរស់នៅ ស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងទៀតថា ពេលរថយន្តធំៗ ដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ គឺតែងតែឃើញព្រូរថយន្តឬអ្នកបើកបរ រថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យ ប្រធានជញ្ជីងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍អង្គស្នួល តាមការកំណត់ដោយមិនអាចតវ៉ាបាននោះទេ។
ប្រសិនបើឈ្មួញឬអាជីវករណាម្នាក់ហ៊ានតវ៉ាប្រាកដ
ជាត្រូវក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល
រករឿងឲ្យរើទំនិញចុះឡើង តាមទំនេីងចិត្ត របស់ពួកគេជាមិនខាន់ ។
ហេតុនេះហើយទើបរថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេស នៅតែអាចបើកបរលើផ្លូវជាតិលេខ ៤ យ៉ាងគគ្រឹកគគ្រេង បណ្ដោយឲ្យខូចផ្លូវខូចស្ពាន ជាបន្តបន្ទាប់ ។
បញ្ហានេះគឺជារឿងដែល លោក ប៉េង ពោធិ៍សា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និង លោក សេង ឈួន ប្រធានជញ្ជីងទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេព្រោះក្រុមជញ្ជីងថ្លឹងរថយន្តលើ ផ្លូវជាតិលេខ៤
ស្រុកអង្គស្នួល កំពុងក្លាយទៅជាជញ្ជីងថ្លឹងលុយតែម្យ៉ាងគត់៕