ស្ទឹងត្រែង៖ ឧកញ៉ា គិត ម៉េងប្រធានសភាពាណិជ្ជកម្ម និងជាប្រធានក្រុមហ៊ុនយករ៉ូយ៉ាល់គ្រុបត្រូវបានប្រជាពល រដ្ឋខេត្តស្ទឹង ត្រែង ស្គាល់ថា ជាមេឈ្មួញ ព្រៃឈើយ៉ាង ធំក្រោយពីបានទទួលសិទ្ធវិនិយោគ កសាងទំនប់វ៉ារីអគ្គីសនីសេសាន ២នីងទទួល បាន សិទ្ធកាប់សម្អាត់ព្រៃឈើនៅបាត អាងនៅក្នុងឃុំស្រែគ ក្រោមឈ្មោះក្រុមហ៊ុនឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ! ។
រយះពេល៧ឆ្នាំកន្លងម កនេះច្បាប់អនុញ្ញាតក្នុង ការកាប់ប្រមូលឈើពីបានអាង ទំនប់វ៉ារីអគ្គិសនីសេសាន២ បានធ្វើឲ្យ លោកឧកញ៉ាគិត ម៉េងរកចំណូលបានច្រើនលាន ដុល្លារអាមេរិក។ការពិតលោក ឧកញ៉ាគិតម៉េងមិនបានអនុវត្តន៍ ផ្ទាល់ទេតែលោកបាន ប្រើកូនជឹងឲ្យធ្វើជំ នួញឈើមួយនេះ។
ក្រោយពីផ្អាកសកម្មភាពមួយដង្ហើមចង្រឹតដើម្បីការបោះឆ្នោតសកល ថ្មីៗនេះ ឧកញ្ញ៉ា គិត ម៉េងត្រូវបានគេរាយការណ៍ថា បានប្រគល់សិទ្ធទៅអោយបងថ្លៃរបស់ខ្លួនឈ្មោះ លុច ជាតំណាង និងជាមេការ ព្រមទាំងដៃជើងមានឈ្មោះ សេង , ប្រពន្ធ និងផ្កាយ៣យោធាអង្គរក្សឈ្មោះ ម៉ឹក សុផាន់ណារ៉េត (ហៅឧកញ៉ា ជ័យ )ឲ្យ ចាប់ផ្តើមប្រមូលកាប់បំផ្លាញ ព្រៃឈើពីក្រៅតំបន់បាតអាង ដឹកយកមកបន្លំដាក់ក្នុងក្រុមហ៊ុនយ៉ាងអនាធិបតេយ្យបំផុត ដើម្បីបន្លំដឹកចេញអោយគេហៅថា ៖ ពីបទល្មើសព្រៃឈើ ក្លាយទៅជាឈើស្របច្បាប់ ! ។
ជំនួញឈើដែលលំបាកទប់ស្គាត់របស់ឧកញ៉ាគិតម៉េង សូម្បីតែសមត្ថកិច្ចជំនាញពាក់ព័ន្ធ ប្រចាំតំបន់ ក៏បានក្លាយទៅជាអង្គរក្សយាមការពារការពារមើលផ្លូវរងចាំតែលើកដៃទទួលកញ្ចប់លាភសក្ការៈពីបទល្មើសព្រៃឈើតាមរយៈលោកមេការឈ្មោះ លុច និងកូនជឹងឈ្មោះសេង នឹងប្រពន្ធ យ៉ាងរលូនជាប្រចាំជើង ប្រចាំខែ ប្រចាំថ្ងៃយ៉ាងអសីលធមិបំផុត ដោយមិនខ្ចីខ្វល់ពីតួនាទីដែលរដ្ឋាភិបាលដាក់ចុះអោយខ្លួនទប់ស្កាត់បទល្មើសព្រៃឈើនោះទេ ។
មានការទំលាយពីរបាយការណ៍ស្រាវជ្រាវបានអោយដឹងថា ៖ តាមកិច្ចសន្យានៃការចុះកុងត្រាប្រមូលស្តារបាតអាង ដែលមានចំនួន ៧០ ទៅ ៧៥ លានដុល្លារ ។ ប្រភពផ្ទៃក្នុងខ្សឹបថា ៖ គ្រាន់មួយឆ្នាំ ក្រុមហ៊ុន អាំង អែន អាសូស៊ីអែត ឡយ័រ របស់ឧកញ្ញ៉ា គិត ម៉េង បានចំណេញកប់ក្តោង រាប់សិបលានដុល្លារ ពីការស្តារ បាតអាងវារីអគ្គីសនីសេសានក្រោមពីរ គុណនឹងដប់ដង មិនចាំបាច់ដល់សព្វថ្ងៃរយៈពេល៧ឆ្នាំនោះទេ ។
សកម្មភាពកាប់បំផ្លាញព្រៃឈើខាងក្រៅតំបន់ បាត អាង នៃទំនប់វារីអគ្គិសនីសេសាន ក្រោមពីរ បានចាប់កក្រើកឡើងវិញយ៉ាងគ្រឹកគគ្រេងសារជាថ្មីទៀត ហើយបន្ទាប់ ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចបន្តឈូសឆាយសំអាតទីតាំងវិនិយោគ ព្រមទាំងប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើ ដែលបានមកពីការឈូសឆាយ ។
លិខិតទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយច្បាប់លេខ៩៥២ សជណ កសចេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ជម្រាបជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែនិងថាមពលថា ៖ រាជរដ្ឋាភិបាលបានយល់ព្រមអនុញ្ញាតឲ្យក្រុមហ៊ុនគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចបន្ត ឈូសឆាយសំអាតទីតាំងវិនិយោគ ព្រមទាំងប្រមូល និងដឹកជញ្ជូនផលអនុផលព្រៃឈើហើយ។
ប្រភពអ្នកដឹងរឿងបានបង្ហើបអោយដឹងថា កាលពីពាក់កណ្ដាលខែសីហាកន្លងទៅនេះ ឈ្មួញ និងមន្ត្រី ដែលទទួលបានប្រយោជន៏ពីបទល្មើសព្រៃឈើនេះ បានឃុបឃិតគ្នាធ្វើរបាយការណ៍ មួយរាយការណ៏ទៅក្រសួងកសិកម្មធ្វើរបាយការណ៍ ស្នើទៅរាជរដ្ឋាភិបាលផ្ដល់ច្បាប់អនុញ្ញាតអោយក្រុមហ៊ុនទទួល បានសិទ្ធិស្ដារបាតអាងវារីអគ្គិសនីសេសានក្រោម២ មានសិទ្ធិដឹកជញ្ជូនឈើដែលស្ថិតនៅ ក្នុងស្តុកទាំងឈើបង់សួយសារហើយ និងមិនទាន់បង់ចេញដូចដើមវិញ។
ក្នុងនោះយោងតាមរបាយការណ៍ របស់រដ្ឋបាលព្រៃឈើរាយការណ៏ជូនគណៈកម្មការ ចុះពិនិត្យជាក់ស្ដែងលើការចំណាយក្នុងការសម្អាតអាងស្តុកទឹកគម្រោង វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង ដែលចេញកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយ លោក អ៊ុង សំអាត កាលនៅជាប្រធានរដ្ឋបាលព្រៃឈើបានអះអាងថាឈើដែល បង់សួយសារនិងបុព្វលាភ រួចនៅសល់ក្នុងស្តុក មានឈើជ្រុងប្រណីត ១៥១,១២៣ម៉ែត្រគូប, ឈើអារសរុប ៣,៩៧៣,០៤១ម៉ែត្រគូ និងឈើមិនទាន់បង់សួយសារ និងបុព្វលាភ បន្ទាប់ពីរាជរដ្ឋាភិបាល បានសំរេចផ្អាកជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៨ មានឈើហ៊ុបមូល ចំនួន ២០,៥៩១,១៤២ ម៉ែត្រគូប និងឈើជ្រុងចំនួន ៤,២០៩,១១៨ម៉ែត្រគូប។
ដូច្នេះ តាមការប៉ាន់ស្មានឈើរបស់ក្រុមហ៊ុនស្ដារបាតអាងដែលស្ថិតនៅក្នុងស្តុកមិនទាន់ដឹកចេញ មាន ចំនួនជិត៣ម៉ឺនម៉ែត្រគូបឯណោះ។
ផ្ទុយទៅវិញប្រភពសហគមន៍ជនជាតិដើមភាគតិចមួយរូបរស់នៅឃុំស្ដៅស្រុកសេសានខេត្តស្ទឹងត្រែងសុំមិនបញ្ចេញឈ្មោះបានរាយការណ៍ឲ្យគេហទំព័រយើងដឹងថា ៖ រយៈពេលជាងដប់ថ្ងៃមកហើយគាត់ឃើញសកម្មភាពដឹកជញ្ជូនឈើតាមទឹក និងបន្តដឹកតាមរថយន្តប្រកុងចូលក្នុងទីតាំងរោងម៉ាស៊ីនអារឈើក្បែរទំនប់វារីអគ្គិសនី បានចាប់ផ្តើមគគ្រឹកគគ្រេងឡើងវិញហើយ។ ហើយមិនតែប៉ុណ្ណោះឈើ ទាំងនោះគេកាប់ចេញពីព្រៃឧទ្យានជាតិវីរៈជ័យ ដែលស្ថិតនៅជាប់ព្រំដែនឡាវក្នុងស្រុកសៀមប៉ាង។
តាមប្រភពកម្មករអារឈើមួយរូបសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ៖ លោកឧកញ៉ា លឹម ប៊ុណ្ណាហៅឧកញ៉ា ខ្នា និងលោកឧត្តមសេនីយ៍ ឈ្មោះម៉ឹក សុផាន់ណារ៉េត ហៅជ័យ បានទទួលអាជ្ញាសិទ្ធិពិសេសពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) របស់អ្នកឧកញ៉ាគិត ម៉េង ក្នុងការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនចូលមកក្នុងទីតាំងស្តុកដ៏ធំមហិមាមួយកន្លែងចម្ងាយ៣គីឡូម៉ែត្រខាងជើងទំនប់វារីអគ្គិសនី ដឹកអារច្រៀករួចលើកឡើងរថយន្តយីឌុបដឹកបន្តយកទៅលក់នៅព្រំដែនប្រទសវៀតណាម។
ប្រភពខាងលើបន្តថា ៖ ឈ្មោះ សេង និងប្រពន្ធ ជាមេការក្រុមហ៊ុន [Royal Group] របស់អ្នកឧកញ៉ា គិត ម៉េង និងលោក សាន ចយជាមេការរបស់លោកឧកញ៉ា លឹម ប៊ុណ្ណា និងឈ្មោះ ឃុយ ជាមេការរបស់ឧត្តមសេនីយ៍ ម៉ឹក សុផាន់ណារ៉េត បានកៀងគរពលរដ្ឋរាប់ពាន់នាក់ប្រដាប់ដោយម៉ាស៊ីនត្រង់ស៊ីន័ររាប់រយគ្រឿង និងរថយន្តប្រកុងរាប់រយគ្រឿង ឲ្យចូលទៅកាប់ឈើក្នុងព្រៃសហគមន៍ និងព្រៃឧទ្យានជាតិវីរៈជ័យដែលការពារដោយព្រះរាជក្រិត្យយ៉ាងអនាធិបតេយ្យ ដឹកជញ្ជូនចូលទៅក្នុងតំបន់បាតអាង ដើម្បីប្រែក្លាយទៅជាឈើស្របច្បាប់។
បើតាមប្រភពកម្មករដដែលរូបនេះបន្ថែមថា ៖ តាមការប៉ាន់ស្មានឈើគ្រប់ប្រភេទដូចជា ធ្នង់ សុក្រំ ស្រឡៅ គគី កកោះ និងឈើទាល ឈ្លីក មិនតិចជាង២ម៉ឺនម៉ែត្រគូបនោះទេ ដែលគេស្តុកទុកក្នុងបរិវេណដ៏ធំរាប់គីឡូដីខាងលើ បន្ទាប់ពីរាជរដ្ឋាភិបាលបិទមិនឲ្យមានការដឹកជញ្ជូនឈើកាលពីអំឡុងខែកុម្ភៈឆ្នាំ២០១៨ កន្លងទៅ ។ ហើយដែលបរិវេណនេះ ត្រូវបានគេដាក់កម្លាំងប្រដាប់អាវុធយាមកាមគ្រប់ច្រកមិនឲ្យអ្នកក្រៅចូលឡើយ បច្ចុប្បននេះ ។
លោក សឹង សែនករុណាមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) សម្ដែងការសោកស្តាយ ពីវិនាសកម្មព្រៃឈើនៅតំបន់នោះ ដែលកម្ពុជាមានច្បាប់ស្ដីពីព្រៃឈើ និងមានមន្ត្រីជំនាញពាក់ព័ន្ធជាច្រើន ដែលមានភារកិច្ចបង្ក្រាបបទល្មើសព្រៃឈើ អនុលោមតាមច្បាប់កំណត់ ក៏ប៉ុន្តែធាតុពិត ការលប់បំបាត់បទល្មើសព្រៃឈើ គឺគ្មានប្រសិទ្ធភាព បង្កឲ្យក្រុមជនខិលខូច និង អ្នកមានឥទ្ធិពល នៅតែមានឱកាសបំផ្លាញព្រៃឈើខុសច្បាប់ដដែលៗ។
លោកបន្តថា៖ «បើថ្នាក់ ដឹកនាំនៅបន្តមិនយកចិត្តទុកដាក់ បណ្ដោយឲ្យក្រុមទាំងអស់នោះ នៅតែបំផ្លាញធ្វើឲ្យធនធាន ធម្មជាតិហិនហោចទៅ និងប្រព័ន្ធច្បាប់កាន់តែធូររលុង គ្មានឥទ្ធិពលអីទៅចាត់វិធានការច្បាប់លើជនដែលបំផ្លាញធនធានធម្មជាតិទាំងអស់ហ្នឹងទេ»។ពាក់ព័ន្ធបញ្ហានោះ ប្រជាសហគមន៍បានលើកឡើងថា ៖ ព្រៃឈើដែលជាប្រភពផល អនុផលរបស់ជនជាតិដើមភាគតិច បានបាត់បង់ទាំងស្រុង ហើយបច្ចុប្បន្ននៅសេសសល់តែឈើមិនទាន់គ្រប់អាយុ និងគ្មានតម្លៃលើ ទីផ្សារប៉ុណ្ណោះ ដែលបញ្ហានេះគួរតែរដ្ឋាភិបាលពិចារណាឡើងវិញ ពីការអសមត្ថភាពរបស់ក្រុមហ៊ុន អាំង អែន អាសូស៊ីអ៊ែត ឡូយើ ឧកញ៉ា គឹត ម៉េង នេះផង ។(មានត)