លោក ​ឱម យ៉ិនទៀង​ប្រធានអង្គភាព​ប្រឆាំងអំពើពុករ​លួយគួរបើកការ​ស៊ើបអង្កេត​រឿង​អាស្រូវពុករលួ​យរបស់លោ​ក ញ៉ែម​ សេងមេគយច្រក​ព្រែកចាកជា​បន្ទាន់

By | September 22, 2018

ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ ​ក្នុង​ខេត្តកំពត មួយចំនួន​បាន​បង្ហើប ​ឲ្យ​ដឹងថា  បច្ចុប្បន្ន​លោក ញ៉ែម សេង  ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្ត រជាតិ​ព្រែក​ចាក ប្រើ​តួនាទី​និង​អំ ណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា ​ជាង​មុន​ទៅទៀត​ព្រោះ​ អាង​មាន​លោក ហេង  សំបូរ មេ​គយ​ ខេត្តកំពត ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ រឿងអាស្រូវ​ពុករលួយ​របស់លោក ញ៉ែម សេង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​រួចទៅហើយ ក៏ប៉ុន្តែ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​លោក ញ៉ែម សេង ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​មុន ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

ថ្មីៗ​នេះ​មាន​សេចក្ដីអំពាវនាវ​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកំពត អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ញ៉ែម សេង ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ជាបន្ទាន់​។ ដោយហេតុថា​មួយរយៈ​ចុង​ក្រោយនេះ​ដោយសារ​មាន​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ជា​ខ្នងបង្អែក​រឹងមាំ​ហើយ​មានការ​សម្របសម្រួល​ពី​សំណាក់​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ផង​នោះ គឺ​លោក ញ៉ែម សេង ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។ មិនតែប៉ុណ្ណោះ​លោក ញ៉ែម សេង បាន​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ដើម្បី​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​យ៉ាង​គឃ្លើន ហើយ​ថែមទាំង​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនជាង​មុន​។​

​ ​ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​នេះ​បង់ពន្ធ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ហូរ​ចូលក្នុង​ហោប៉ៅ​លោក ញ៉ែម សេង និង​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងតួនាទី​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក គឺ​លោក ញ៉ែម សេង ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ ហើយ​បែរជា​គាបសង្កត់​យ៉ាង​កំរោល​ទៅលើ​អាជីវករ​តូចតាច​និង​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​ប​និ្ត​ច​បន្តួច​ពី​ស្រុក​យួន​ដើម្បី​បាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ មិនតែប៉ុណ្ណោះ​សូម្បីតែ​ប្រជាកសិករ​ដែល​ដឹកស្រូវ ពោត ដំឡូង​មី និង​គ្រាប់ស្វាយចន្ទី ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ក៏ត្រូវ​លោក ញ៉ែម សេង និង​បក្ខពួក​គាប​យកលុយ​យ៉ាង​កំរោល​ដែរ​។​

​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​រិះគន់ថា ពួកគាត់​នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​តាមច្បាប់​ក៏​នៅតែ​ត្រូវ​ចំណាយលុយ​លើ​តុ​ក្រោម​តុ​ឲ្យ​លោក ញ៉ែម សេង និង​បក្ខពួក​ដោយ​មិនអាច​ខកខាន​បានឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មុខរបរ​របស់​ពួកគាត់​ស្ទើរតែ​គ្មាន​នៅសល់​កម្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព​។ ទន្ទឹមនឹងនេះ​លោក ញ៉ែម សេង និង​បក្ខពួក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។ ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បាន​អះអាងថា​លោក ញ៉ែម សេង តែងតែ​ប្រើប្រាស់​ឈ្មោះ​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត និង​ឈ្មោះ​មន្ត្រី​គយ​ធំៗ​មួយចំនួន​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ដើម្បី​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​បំផុត​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ដែលជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​របស់លោក ញ៉ែម សេង មេ​គយ​ច្រក​ព្រែក​ចាក ជាបន្ទាន់​ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក ញ៉ែម សេង ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​៕

Leave a Reply

Your email address will not be published. Required fields are marked *