លោក​ តុប ​កក្កដា​នៅពីក្រោ​យបទល្មើ​សបំផ្លាញ​ព្រៃឈើ​?

By | February 19, 2021

ប្រជាពលរដ្ឋក្នុងឃុំក្រយា  ស្រុកសន្ទុក ខេត្តកំពង់ធំ  បានអំពាវនាវឲ្យ​លោក សាយ  សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន  និង លោក សុខ លូ អភិបាលខេត្តកំពង់ធំ  ចាត់វិធានការទប់ស្កាត់បទល្មើស បំផ្លាញព្រៃអង់តែន  ជាបន្ទាន់។ បើបណ្តែតបណ្តោយត ទៅទៀតគឺព្រៃអង់តែនចៀសមិនផុត ពីសេចក្តីវិនាសសាបសូន្យនាពេលឆាប់ៗ ខាងមុខនោះ ទេ ព្រោះលោក តុប​ កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ  ត្រូវបា​នគេដឹងថា  ជាមេខ្លោងធំ​នៅពី ក្រោយមហន្តរាយ ព្រៃឈើ។ សូម្បីតែព្រៃឡង់នៅក្នុងស្រុកសន្តាន ក៏ប្រឈមនឹងសេចក្តីវិនាសដែរ ព្រោះលោក តុប​ កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ  បណ្តោយឲ្យមន្ត្រីបរិស្ថាន ប្រចាំ​តំបន់ប្រៃឡង់ធ្វើអ្វីៗតាមអំពើចិត្ត។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២១​ រហូតមកដល់ពេលនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃអង់តែនក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កើត ឡើង យ៉ាងពេញបន្ទុក។ មជ្ឈដ្ឋាននានាបានរិះគន់ថា លោក តុប​ កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ មិនចាត់វិធានការ បង្ក្រាបបទល្មើសបំផ្លាញព្រៃអង់​តែន យ៉ាងមហន្តរាយនោះទេ ហើយបណ្តោយឲ្យមន្ត្រី បរិស្ថានប្រចាំតំ បន់ព្រៃអង់តែន  ធ្វើអ្វីៗតាមអំពើចិត្ត។

ប្រជាពលរដ្ឋក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា បើគិតពីថ្ងៃ​ទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ​មកដល់ពេលនេះ គឺក្នុងមួយថ្ងៃៗមានសកម្មភាព ដឹកជញូនឈើចេញពីព្រៃអង់តែន តាមរថយន្តសាំយ៉ុង គោយន្តកន្ត្រៃ គោយន្តកែច្នៃនិងរ ទេះក្របី ​ចាប់ពី១០គ្រឿងឡើងទៅ។ ប្រភពបានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីសំ ណាក់មន្ត្រីបរិស្ថានប្រចាំ តំបន់ព្រៃអង់តែន ទេនោះគឺគ្មាននរណាអាចចូលកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃអង់តែន តាមអំពើចិត្តបានឡើយ។ ប្រភពខ្លះបានឲ្យដឹងថា ទាល់តែមានការបើកដៃពីសំណាក់លោក តុប​ កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ​ទើបមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃអង់តែន​ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ មានត​

 

Leave a Reply

Your email address will not be published. Required fields are marked *