ប្រភពពីមន្ត្រីនៅច្រកដាក់ដាំបានឲ្យដឹងថា ឈ្មួញដឹកធ្វើសកម្មភាពដឹក ជញ្ជូនឈើទៅស្រុកយួនយ៉ាង ពេញបន្ទុក មួយរយៈ ចុង ក្រោយនេះគឺឈ្មួញឈ្មោះ ណា និងឈ្មួញឈ្មោះ រិទ្ធ ដែលមានទំនាក់ ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាល ព្រៃឈើនិង សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថាស្ទើរតែ រាល់ យប់ឈ្មួញដឹកជញ្ជូន ឈើពីចំណុចភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ចូលទៅស្រុកអូររាំង ហើយចេញទៅ ស្រុកយួនតមាច្រកទ្វារភាគីដាក់ដាំ ស្រុកអូររាំង យ៉ាងគគ្រឹកគគ្រេង។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញប្រើប្រាស់ រថយន្តទំនើបៗដឹកជញ្ជូនឈើចេញពីផ្ទះដែលមានម្ចាស់ឈ្មោះ យាយរឿន ក្នុងភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ហើយពេញទៅដល់មុខសាលាឃុំរមនា ក៏បត់ចូលតាមផ្លូល លំក្រួសក្រហម វាងក្រុងសែនមនោរម្យឆ្ពោះទៅច្រកដាក់ដាំ យ៉ាងរលូន។
ប្រភពបានឲ្យដឹងទៀតថា លោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដាក់ដាំ ជាអ្នកមានសិទ្ធិអំណាច ខ្លាំងជាងគេក្នុងការបើកដៃឲ្យ ឈ្មួញឈ្មោះ ណាង និងឈ្មួញឈ្មោះ រិទ្ធ ព្រមទាំង ឈ្មួញដទៃ ទៀតដឹក ជញ្ជូនឈើទៅស្រុកយួន។ ការដែលលោក យូ សុធា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាបង្អែកដ៏រឹងមាំក្នុងខណៈដែលលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជ អាវុធហត្ថខេត្តមណ្ឌល គិរី រក្សាភាពស្ងៀមស្ងាត់។
បើតាមការបង្ហើបពីមន្ត្រីនគរបាល ក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មួយចំនួនបានបង្ហើបឲ្យដឹងថា បើគ្មាន ការបើកដៃពី សំណាក់លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ទេនោះគឺលោក យូ សុធា នាយប៉ុស្តិ៍នគ របាលអន្តោប្រវេសន៍ច្រកដាក់ដាំ មិនហ៊ានបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគំហុកនោះទេ។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកដាក់ដាក់ដាំ ជាបន្ទាន់។ ដោយហេតុថា មួយរ យៈចុងក្រោយនេះ ឈ្មួញឈ្មោះ ណា ឈ្មួញ ឈ្មោះ រិទ្ធ និងឈ្មួញដទៃទៀតដឹក ជញ្ជូនឈើចេញទៅស្រុ កយួនតា មច្រកដាក់ដាំ យ៉ាងគំហុកហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។មានត