ប្រភពពីមន្ត្រីរាជការនៅក្នុង មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តព្រៃវែង បានឲ្យដឹងថា ការដែលលោក មាស កេង ប្រធាន ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកព្រះស្តេច អាចពន្យារអាយុចូលនិវត្តន៍ ហើយបន្តប្រព្រឹត្តអំពើពុក រលួយ យ៉ាង ពេញបន្ទុកគឺមានការឃុបឃិតពីសំណាក់ លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ ខេត្តព្រៃវែង ផងដែរ។ ដូច្នេះហើយទើប មានសេចក្តីអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេស ពិនិត្យឡើងវិញជាបន្ទាន់ ដើម្បីកុំឲ្យលោក មាស កេង និងលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ ខេត្តព្រៃវែង ធ្វើអ្វីៗតាមអំពើចិត្តទៀត។
ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ចៀសមិនផុតពីបង់លុយតាមការកំណត់របស់លោក មាស កេង ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកព្រះស្តេច នោះឡើយ។ ប្រភពបានឲ្យដឹងទៀតថា លោក មាស កេង តែងតែយកឈ្មោះ លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង ទន្ទេញជាប់មាត់ ដើម្បីកា រពារទ ង្វើ មិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម។ ប្រភពស្និទ្ធនឹងលោក មាស កេង បានឲ្យដឹងទៀតថា លោក មាស កេង ជាមន្ត្រីចូលនិវត្តន៍ប៉ុន្តែសព្វថ្ងៃលោក មាស កេង នៅតែធ្វើជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តផ្លូវជាតិ លេខ១ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ប្រភពស្និទ្ធនឹងលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការខេត្តព្រៃវែង បានឲ្យដឹងថា លោក មាស កេង ជាមនុស្សជំនិតរបស់ លោក អ៊ុន សុធា ហើយក៏ជាប្រភពដ៏សំខាន់របស់លោក អ៊ុន សុធា ផងដែរ។ ប្រការនេះហើយទើបលោក អ៊ុន សុធា ទុកឲ្យលោ ក មាស កេង ធ្វើជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកព្រះស្តេច យ៉ាងរំភើយ មិនខ្វល់ពីកា ររិះគន់អ្វីទាំងអស់។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្តែតបណ្តោយទៅទៀតឡើយ ព្រោះបច្ចុប្បន្នលោក មាស កេង ប្រធាន ស្ថានីយ៍ជ ញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកព្រះស្តេច កំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ។មានត