ប្រភពស្និទ្ធនឹងលោក ឈួន ហៃ ប្រធានសាខាគយខេត្ត កំពង់ស្ពឺ បានឲ្យដឹងថា ប៉ុស្តិ៍ជជុះនៅ ខាងមុខស្នាក់ ការសាខា គយ ខេត្ត កំពង់ស្ពឺ គឺជាប្រភពចំណូល ដ៏សំខាន់របស់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ដែលល្បី ល្បាញ ខាង ពុករលួយផងដែរ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែត បណ្តោយ តទៅទៀ តទេព្រោះ បច្ចុប្បន្នលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ នៅតែប្រើតួនាទីនិងអំណាច ប្រព្រឹត្តអំពើពុក រលួយ យ៉ាងសុខស្រួលតែម្តង។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវបា នគេដឹងថា ជាបង្អែកដ៏ក្រា ស់ឃ្មឹករបស់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ហើយបើកដៃឲ្យលោក ឈួន ហៃ ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីមន្ត្រីគយក្នុងអង្គភាពសាខាគយខេត្តកំពង់ស្ពឺ មួយចំនួនបានឲ្យដឹងថា លោក ឈួន ហៃ ប្រធាន សាខាគ យខេត្ត កំព ង់ស្ពឺ ដែលមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅតែប្រើអំណាចប្រមូលលុយ លើតុក្រោមតុតា មរបៀបពុករលួ យយ៉ាងសុខស្រួលដដែល។ ប្រភពបានឲ្យដឹងទៀតថា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ហើយបណ្តោយឲ្យលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។ ជាងនេះទៅទៀតលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយយ៉ាងពេញទំហឹងរបស់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ និងបក្ខពួកនោះទេ។
តាមការអះអាងរបស់ក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកំពង់ស្ពឺ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុថ្លៃបាយទឹកតាមការកំណត់របស់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ និងបក្ខពួកនោះទេ។ ផ្ទុយទៅវិញឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធ មិនគ្រប់ ទំនិញខុសច្បាប់ឆ្លងកាត់ខេត្តកំពង់ស្ពឺ ចូលទៅរាជធានីភ្នំពេញ សុទ្ធតែមានទំនា ក់ទំនងជិតស្និទ្ធ ជាមួយលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ដើម្បីឲ្យអាជីវកម្មរបស់ពួកគេប្រព្រឹត្តទៅដោយរលូន។ ជាក់ស្តែងចាត់តាំងពីលោក ឈួន ហៃ ទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ស្ពឺ រហូតមកដល់ពេលនេះគឺលោក ឈួន ហៃ មិនដែលបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូណទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់។មានត