អាស្រូវពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានលាត ត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រ ទេសសម្ងំ ស្ងា ត់ឈឹ ង។ ដូច្នេះហើយទើបមជ្ឈដ្ឋានខ្លះសង្ស័យថា អំពើពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ជាប្រភពចំណូលរបស់លោក សេង ឈួន ផងដែរទើបលោក សេង ឈួន មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ជាងនេះទៅទៀត លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បណ្តោយឲ្យលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីង ថ្លឹង រថ យន្តមានជ័យ ធ្វើអ្វីៗតាមអំពើចិត្តមិនចាត់វិធានការទប់ស្កាត់ឡើយ។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណកា រនឹងដឹកជញ្ជូនខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា ការដែលលោក នូ សុវណ្ណា ប្រធា នស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ផងដែរ។ ប្រសិនបើគ្មានការសម្របសម្រួលពីសំណាក់លោក សាំង ប៊ុនថេន ទេនោះគឺលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ មិនហ៊ានប្រព្រឹត្តអំ ពើពុករលួយយ៉ាង ពេញទំ ហឹងដូ ចស ព្វថ្ងៃនេះឡើយ។ បញ្ហានេះជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរ បណ្តែ តបណ្តោ យតទៅទៀតទេ ព្រោះរឿងអាស្រូវពុករលួយរបស់លោក នូ សុវណ្ណា ប្រធាន ស្ថានីយ៍ជ ញ្ជីងថ្លឹងរ ថយន្តមានជ័យ និងលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ជារឿងមិនអាចបិទបាំងបានឡើយ។
តាមការអះអាងពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនកសិផលនិងដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិ លេខ៧ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ទោះបីពួកគាត់ផ្ទុកមិ នលើសទម្ងន់ក៏ត្រូវ បង់លុយ២ម៉ឺនរៀល មិន អាចតវ៉ាបានទេ។ ចំណែករថយន្ត ដែលផ្ទុកលើស ទម្ងន់ចាប់ពីមួ យតោនដល់៥ តោនត្រូវបង់លុ យក្នុងមួយគ្រឿ ងចាប់ ពី៣ម៉ឺន រៀលឡើងទៅតាមការកំណត់របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួក។ ជាងនេះទៅទៀត លោក នូ សុវណ្ណា ឃុបឃិតឲ្យឈ្មួញ ប្រើប្រាស់រថយន្តធុ នធំផ្ទុកលើសទម្ងន់ បើកបរឆ្លងកាត់មុខ ស្ថានីយ៍ ដោយមិ នបា ច់ចូលថ្លឹងឡើយឲ្យតែឈ្មួញទាំងនោះបង់លុយតាមការកំណត់។បឋម