លោក ​ជុំ ប៊ុណ្ណារ័ត្ន​មេនគរបាលអ​ន្តោប្រវេសន៍​ច្រកព្រែក​ចាកល្បីប្រ​ព្រឹត្តអំពើពុក​រលួយជិះ​សេះ​លែង​ដៃ

By | September 22, 2018

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ជុំ ប៊ុណ្ណា​រ័ត្ន  បាន​ឲ្យ​ដឹងថា កន្លងមក​លោក ជុំ ប៊ុណ្ណា​រ័ត្ន  ហ៊ាន​ប្រព្រឹត្ត​ អំពើពុករលួយ​តាមរ បៀប​ ជិះសេះ​លែងដៃ​គ្មាន​ញញើត​ អ្វី​ទាំងអស់ គឺ​ដោយសារ​អាង​ មាន​ខ្នងបង្អែក​រឹងមាំ​នៅ ក្នុង​អគ្គនាយកដ្ឋាន​នគ របា ល ​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​។ ឥឡូវនេះ​ក្រោយពេល​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ឡើងកាន់តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ គឺ​មិនទាន់​ឃើញ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន នៅឡើយ​ទេ​។ មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​លើកឡើងថា មួយរយៈ​ចុងក្រោយ​នេះ​លោក ជុំ ប៊ុណ្ណា​រ័ត្ន និង​បក្ខពួក​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ​។ ករណី​លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រែក​ចាក ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ គឺ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាត់​បង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ឡើយ

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រែក​ចាក កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ជុំ ប៊ុណ្ណា​រ័ត្ន នៅតែ​បន្ត​គាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ សូម្បីតែ​ឈ្មួញ​ដែល​នាំចូល​ទំនិញ​បង់​ពន្ធគយ​ត្រឹមត្រូវ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ក៏​ចៀស​មិន​ផុតពី​បង់លុយ​ថ្លៃ​បាយ ថ្លៃ​ទឹក លើ​តុ​ក្រោម​តុ​ឲ្យ​លោក ជុំ ប៊ុណ្ណា​រ័ត្ន តាម​ការកំណត់​ដែរ​ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប​ផ្សេងៗ​។

ប្រភពពី​ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ត្រូវ​បង់លុយ​សម្រាប់​រថយន្ត​ធុន​ធំ​១​គ្រឿង​ពី​១០០​ដុល្លារ​ដល់​៣០០​ដុល្លារ​រហូត​៥០០​ដុល្លារ ដោយ​មិនអាច​តវ៉ា​បានឡើយ​ព្រោះ​លោក ជុំ ប៊ុណ្ណា​រ័ត្ន ជា​អ្នកកំណត់​រួចទៅហើយ​។ សូម្បីតែ​ប្រជាពលរដ្ឋ​នាំចូល​ទំនិញ​បន្តិចបន្តួច​តាម​រ៉ឺម៉ក​ឬ​រថយន្ត​ធុន​តូច​ក៏ត្រូវ​បង់​២​ម៉ឺន​រៀល​ដល់​៣​ម៉ឺន​រៀល​ឬ​៥​ម៉ឺន​រៀល​ក្នុង​មួយ​ជើងៗ ហើយ​លោក ជុំ ប៊ុណ្ណា​រ័ត្ន និង​បក្ខពួក​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយថ្ងៃៗ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ លើស​នេះ​ទៅទៀត​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវការ​ឆ្លងដែន​ទៅពិនិត្យ​ឬ​ព្យាបាល​ជំងឺ​នៅ​ស្រុក​យួន សុទ្ធតែ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន និង​បក្ខពួក​ដែល​ល្បីល្បាញ​ខាង​ពុករលួយ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន ជាបន្ទាន់​។(នៅមានត)

Leave a Reply

Your email address will not be published. Required fields are marked *