ខេត្តត្បូងឃ្មុំ៖ តាមប្រភពពីមន្ដ្រីក្រោមឱវាទនិង ក្រុមឈ្មួញដែលមិនពេញ ចិត្តនឹងទង្វើរបស់លោក អ៊ួន សុវណ្ណារ៉ា ប្រធាន ការិយា ល័យ គយច្រក ទ្វារអន្តរជាតិត្រពាំងផ្លុងក្នុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បាននាំគ្នា បើកកកាយជាបន្ដបន្ទាប់ ពីស កម្ម ភាពបទល្មើសផ្សេង ៗក្នុងអង្គភាពដែលលោកបានប្រើប្រាស់ គ្រប់វិធីក្នុងការប្រមូល លុយពុករលួយគ្រប់រូ បភាព ដូចជា ការ កំណត់ឲ្យ ឈ្មួញបង់ពន្ធចូលរដ្ឋមិនគ្រប់ បន្លំមុខ ទំនិញពីទំនិញបង់ ពន្ធខ្ពស់មកបង់ពន្ធ ទាបដើម្បីគៃ បន្លំបំបាត់ចំណូល ពន្ធរដ្ឋនិងអនុញ្ញាតឲ្យមានការនាំ ទំនិញគេចពន្ធចូលជា ដើម។ គឺលោកអ៊ួនសុវណ្ណារ៉ាកំពុងជិះលែង ដៃយ៉ាងរំភើយដោយសារ តែលោកមានខ្នងបង្អែករឹងមាំនៅក្នុងស្ថាប័ននេះ។
ប្រភពបានឲ្យដឹងទៀតថា ចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុងរួចមកគឺឈ្មួញនាំចូលទំនិញតាមច្រក នេះត្រូវបង់ពន្ធជូនរដ្ឋត្រឹមតែ២៥ទៅ៣០ភាគរយប៉ុណ្ណោះ។ ហើយឈ្មួញធំៗខ្លះបង់ពន្ធតាមរបៀបម៉ៅការ។ លើសនេះទៅទៀតលោក អ៊ួន សុវណ្ណារ៉ា បានឃុបឃិតជាមួយឈ្មួញធំៗមួយចំនួនបន្លំប្រភេទទំនិញដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងគឃ្លើនដូចជាឈ្មួញនាំចូលគ្រឿងអេឡិចត្រូនិកឬទំនិញដែលត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់បែរជាគេដាក់ក្នុងឯកសារថា ជាក្រដាសអនាម័យឬទំនិញចាប់ហួយទៅវិញ។ អំពើពុករលួយរបស់ លោក អ៊ួន សុវណ្ណារ៉ា បែបនេះបានធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុងតទៅទៀតឡើយហើយគួរចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។
ប្រភពបន្ដថា រឿង អាស្រូវពុករលួយតាមច្រើនរូបភាព របស់លោក អ៊ួន សុវណ្ណារ៉ា ក្នុងការប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួន ត្រូវបានមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តត្បូងឃ្មុំមួយចំនួនលើកបើកកកាយជាបន្តបន្ទា ប់ដើម្បីឲ្យក្រសួ ងនិងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់។ ប៉ុន្តែរហូតមកដល់ពេលនេះមេគយក្នុ ងខេត្តត្បូងឃ្មុំ ក៏ដូចជាមេ គយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនចាត់វិធានការទប់ស្កាត់អំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក អ៊ួន សុវណ្ណារ៉ា នៅ ឡើយទេ។ ប្រការនេះហើយដែលធ្វើឲ្យលោក អ៊ួន សុវណ្ណារ៉ា បានប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងពេលនៅធ្វើជាប្រធានការិយាល័យគយខណ្ឌចំការមន រាជធានីភ្នំពេញ ទៅទៀត។ គួររំលឹកថាលោក អ៊ួន សុវណ្ណារ៉ា ត្រូវបានតែងតាំងជាប្រធានការិយាល័យគយប្រចាំច្រកទ្វារអន្តរជាតិត្រពាំងផ្លុង កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ។ ចាប់តាំងពីពេលនោះមកលោក អ៊ួន សុវណ្ណារ៉ា បានឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញខុសច្បាប់និងទំនិញបង់ពន្ធមិនគ្រប់ស្រេចតែអំពើចិត្តហើយថែមទាំងឃុបឃិតឲ្យឈ្មួញមួយចំនួនបង់ពន្ធតាមរបៀបម៉ៅការគៃបំបាត់ចំណូលពន្ធរដ្ឋស្រេចតែអំពើចិត្ត។ ទន្ទឹមនឹងនេះលោក អ៊ួន សុវណ្ណារ៉ា និងបក្ខពួកមួយចំនួនបានឃុបឃិតឲ្យឈ្មួញបង់លុយលើតុក្រោមតុស្រេចតែអំពើចិត្តហេតុនេះហើយទើបរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់ លោក អ៊ួន សុវណ្ណារ៉ា ត្រូវបានបើកកកាយជាបន្តបន្ទាប់។(មានត)