ខេត្តកណ្តាល៖ ការអនុវត្តអភិក្រមទី៥នេះ ដែលជាអភិក្រម “វះកាត់” គឺកម្ចាត់ និងបោសសំអាតអំពើពុករលួយ ត្រូវបាន សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសជារឿយៗ ក្រោយ រាជរដ្ឋាភិបាលនីតិកាលទី៦ ត្រូវបានបង្កើតឡើង។ប៉ុន្តែមន្ត្រីគ្រាប់ល្ពៅស្ងោរមួយចំនួន មិនយកត្រចៀកស្តាប់និងកែ ខ្លួនទាល់តែសោះ នៅតែបន្តទម្លាប់អាក្រក់ព្រោះ ផល ប្រយោ ជន៍ តាមរយ:ការប្រព្រឹត្តអំពើពុករលួយ យ៉ាងចាក់ស្រេះមិនចេះ ស្កប់ស្កល់នោះឡើយ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពីលោក អន ស៊ីនួន ទទួលបានតំណែង ជាប្រធានសាខាគយនិងរដ្ឋាករខេត្ត ក ណ្ដា ល គឺលោក អន ស៊ីនួន កំពុងអនុវត្តន៍សេដ្ឋកិច្ចហោប៉ៅខ្លួនដើរ តាមគន្លងចាស់របស់លោក វ៉ូ វណ្ណា អតីតប្រធាន សា ខាគយខេត្តកណ្ដាល ដើម្បីប្រមូលលុយយ៉ាងសុខស្រួល ពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវ ជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងផ្លូវជាតិផ្សេងៗទៀត ចូលមករាជធានីភ្នំពេញ គឺជាប្រភពចំណូលរបស់ លោក អន ស៊ីនួន តែម្តង។ ជាក់ស្តែងប្រធានសាខាគយខេត្តកណ្តាល គឺលោក អន ស៊ីនួន មិនដែលចាត់វិធាន ការបង្ក្រាបក្រុមឈ្មួញ ដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់នោះទេ គេឃើញមានតែការសម្របសម្រួលឲ្យឈ្មួញទាំងនោះដឹកទំនិញទៅដ ល់គោលដៅប្រកបដោយសុវត្ថិភាព ដូចជានៅច្រកជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្តាលនិងច្រកផ្សេងៗទៀត ក្រុមឈ្មួញអាចនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាង រលូនដូចកាលជំនាន់លោក វ៉ូ វណ្ណា នៅធ្វើជាប្រធានសាខាគយ ខេត្តកណ្ដាលយ៉ាងដូច្នោះផងដែរ។
ប្រភពពីមន្ត្រីគយក្នុងខេត្តកណ្ដាល បានឲ្យដឹងថា ក្រុមឈ្មួញធំៗ ដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញ ខុសច្បាប់ឆ្លងកាត់ផ្លូវជាតិនានាចូលទៅ រាជធានីភ្នំពេញ គឺសុទ្ធតែមានទំនាក់ទំនង ជិតស្និទ្ធជាមួយលោក អន ស៊ីនួន ដើម្បីសម្រួល ដល់អាជីវកម្មរបស់ពួកគេ។ ជាងនេះទៅទៀតលោក អន ស៊ីនួន បានបើកដៃឲ្យក្រុម មន្ត្រីគយចល័តក្នុងខេត្ត កណ្ដាល គាបយកលុយពីក្រុម ឈ្មួញនិងក្រុមអាជីករដឹកជញ្ជូន ទំនិញឆ្លងកាត់ផ្លូវជាតិជាច្រើន ខ្សែក្នុងខេត្តកណ្ដាល ស្រេចតែអំ ពើចិត្ត បើទោះបីឈ្មួញខ្លះដឹកជញ្ជូន ទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួច ហើយក៏ដោយ។
ប្រភពបន្តថា លោក អន ស៊ីនួន មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញ ដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធ មិនគ្រប់ឆ្លងកាត់ ខេត្តកណ្តាល នោះទេ។ ផ្ទុយទៅវិញលោក អន ស៊ីនួន ទំនងជាចំណាយដើមទុនយ៉ាង ច្រើនក្នុងការទ ទួលបានតំ ណែងជាប្រធានសាខាគយខេត្តកណ្តាល ទើបខំប្រឹងស្រង់ដើមតាម របៀបពុករលួយដោយគ្មានញ ញើតអ្វីទាំងអស់។
ប្រភពឲ្យដឹងទៀតថា លោក អន ស៊ីនួន កំពុងត្រូវប៉ាន់ នឹងការប្រមូលលុយបង់ខែ ពីមេឈ្មួញ សុខ ថៃ ដឹកជញ្ជូនទំនិញ គេច ពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ពីប្រទេសវៀតណាម តាមច្រកទ្វេរភាគីបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ និងដឹកជញ្ជូន ទំនិញចូល តាមច្រកទ្វារអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល មកស្តុកទុកក្នុងឃ្លាំង នៅក្រុងតាខ្មៅ យ៉ាងរលូន ដែលគេដាក់ការសង្ស័យថា ប្រសិនបើគ្មានការឃុបឃិត ជាប្រព័ន្ធទេនោះ គឺមេឈ្មួញ សុខ ថៃ មិនអាចដឹកជញ្ជូនទំនិញ គេចពន្ធពីប្រទេស វៀតណាមចូល មកស្តុកទុកក្នុងឃ្លាំងជាច្រើនកន្លែងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ស្រេចតែអំពើចិត្តរ បស់ខ្លួនបានឡើយ។
តាមការបង្ហើបពីមន្ដ្រីគយកូចតាច មួយចំនួននៅក្នុងខេត្តកណ្ដាល និងក្រុមឈ្មួញមួយចំនួនបានឲ្យដឹងថា រាល់ទំនិញគេចពន្ធគឺមេឈ្មួញ សុខ ថៃ ទទួលដឹកតែទំនិញដែលឆ្លងដែនចូលដីខ្មែររួចហើយ ចំណែកទំនិញនៅក្នុងទឹកដី វៀតណាមវិញ មានជនជាតិវៀតណាម ម្នាក់ឈ្មោះ យ៉ាំង ជាអ្នករត់ការចាត់ចែង ហើយឈ្មួញដែលស្និទ្ធនឹងមេឈ្មួញ សុខ ថៃ បានឲ្យដឹង ទៀ តថា មន្ត្រីគយធំៗក្នុងខេត្តតាកែវ និងប្រធាន សាខាគយខេត្តកណ្ដាល លោក អន ស៊ីនួន គឺសម្ងំស្ងៀមស្ងាត់ចាំ តែទទួលផលប្រយោជន៍ ពីមេឈ្មួញ សុខ ថៃ យ៉ាងសុខស្រួលហើយ បណ្ដោយឲ្យមេឈ្មួញ សុខ ថៃ ធ្វើអ្វីៗតាមអំពើចិត្តបែបនេះ បានក៏ដោយសា រលោក អន សុីនួន មានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយនិ ងរដ្ធាករកម្ពុជា ទើបមិនញញើតក្នុងកា រប្រព្រឹត្តអំ ពើពុករលួយ ហើយកំពុងធ្វើអ្វីៗស្រេចតែចិត្តរបស់ខ្លួនដោយភាពរលូនបំផុត។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុង ក្រុងតាខ្មៅ បានឲ្យដឹងថា លោក អន សុីនួន មិនដែលមានការទប់ស្កាត់ បានម្តងណាឡើយពីទំនិញដែលមេឈ្មួញ សុខ ថៃ នាំចូលពីប្រទេសវៀតណាមត្រូវបានដឹកជញ្ជូនមកស្តុកទុកនៅ២ទីតាំងផ្សេងគ្នា គឺមួយកន្លែងនៅផ្ទះលេខ០៤៨ ផ្លូវលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងរាជធានីភ្នំពេញ ហើយឃ្លាំងមួយកន្លែងទៀតនៅតាមផ្លូវលេខ២១បេ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ គឺសុទ្ធតែជាឃ្លាំងដែលលោក អន ស៊ីនួន ឃុបឃិតជាមួយមេឈ្មួញ សុខ ថៃ ទើបមេឈ្មួញរូបនេះតែងដឹកជញ្ជូនទំនិញគេចពន្ធពីព្រំដែនខ្មែរ-វៀតណាម នៅច្រកបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ និងច្រកទ្វាររអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ព្រោះតែមានការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធពីមន្ត្រីគយយ៉ាងសុខស្រួលដោយគ្មានការរំខានពីសមត្ថកិច្ចខាងណាទៀតឡើយ។
ករណីខាងលើនេះក៏មានការអំពាវនាវដល់លោ ក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនគួរបណ្ដែតប ណ្ដោយឲ្យលោក អន ស៊ីនួន ប្រធានសាខាគយខេត្តកណ្ដាល ធ្វើអ្វីៗតាមអំពើចិត្តបែបនេះតទៅទៀតនោះទេ។(
មានត)