មន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថា ការដែលលោក អេង រស់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ។ ប្រភពបានឲ្យដឹងទៀតថា លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ មិនត្រឹមតែល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយប៉ុណ្ណោះទេ គឺថែមទាំងហ៊ានផ្គើនជាមួយលោក សុខ លូ អភិបាលខេត្តកំពង់ធំ ទៀតផង។ ជាពិសេសលោក ជូ កុល្លា តែងប្រើឈ្មោះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីការពារទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទមដោយគ្មានសេចក្តីអៀនខ្មាស។
បើទោះបីរឿងអាស្រូវពុករលួយយ៉ាងពេញបន្ទុករបស់លោក អេង រស់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនចាត់វិធានការទប់ស្កាត់ឡើយ។ ជាងនេះទៅទៀតក្នុងដំណាក់កាលដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការដកហូតតំណែងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមបណ្តាខេត្តមួយចំនួន ដែលល្បីល្បាញខាងពុករលួយ គឺលោក អេង រស់ អាចរួចផុតពីការដកហូតតំណែងយ៉ាងសុខស្រួល។ ប្រការនេះហើយទើបលោក អេង រស់ បន្តសាងភាពល្បីល្បាញខាងពុករលួយយ៉ាងពេញបន្ទុកដដែល ព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយការពារនិងជួយដោះស្រាយគ្រប់ពេល។
ប្រភពពីក្រុមឈ្មញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញនិងដឹកជញ្ជូនកសិផលឆ្លងកាត់ផ្លូវជាតិលេខ៦ ស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា ទោះបីពួកគាត់ផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក អេង រស់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក មិនអាចតវ៉ាបានឡើយ។ ផ្ទុយទៅវិញលោក អេង រស់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ភូមិត្រើយម៉្យាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ឃុបឃិតឲ្យឈ្មួញដែលប្រើប្រាស់រថយន្តធុនធំផ្ទុកលើសទម្ងន់ បើកបរឆ្លងកាត់មុខស្ថានីយ៍ដោយមិនចាំបាច់ចូលថ្លឹងឲ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ។ បញ្ហានេះលោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះរឿងអាស្រូវពុករលួយរបស់លោក អេង រស់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក។មានត