ឈ្មោះ​ ពិន តន ​បើកសង្វៀន​បញ្ជល់មា​ន់និងវង់អា​ប៉ោងយូគីនៅ​ចំណុចភ្នំ​អូរត្រាវពេញ​បន្ទុកជាប្រភព​ចំណូលរប​ស់ក្រុមស​មត្ថកិច្ចពុ​ករលួ​យ

By | May 7, 2020

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានអ្នកជិះម៉ូតូរាប់រយ គ្រឿង និងជិះរថយន្ត ទំនើបៗ រាប់សិន គ្រឿង  ចូលទៅលេងល្បែងបញ្ជល់មាន់ អាប៉ោងនិងយូគី នៅចំណុចភ្នំអូរត្រាវ ក្រុ ងបានលុង យ៉ាងព ពាក់ពពូន គ្មានខ្លាចឆ្ល ងជំងឺកូវីដ -១៩ នោះទេ។ ចំណែក អធិការនគរបាលក្រុងបានលុង  ក៏ដូចជាអភិបាលក្រុងបានលុង  និងលោក យិន ចំណាន ស្នងការ នគរបាលខេត្តរតនគិរី បណ្តោយឲ្យឈ្មោះ ពិន តន បើកល្បែងស៊ីសងខុសច្បាប់យ៉ាងសុខស្រួល។ ដូច្នេះហើ យទើ បប្រជា ពលរដ្ឋក្នុ ងក្រុងបានលុង ខេត្តរតនគិរី អំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នង ការនគ របាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងក្រុងបានលុង ប្រកបដោយប្រសិទ្ធភាព។​

ប្រភពពីប្រជា ពលរដ្ឋក្នុងក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថា  សង្វៀនបញ្ជល់មាន់ ក៏ដូចជាវង់អាប៉ោង  និងយូគី ទ្រង់ ទ្រាយធំនៅ ចំណុចចម្ការកៅស៊ូ ភ្នំអូរត្រាវ ក្រុងបានលុង នៅតែដំណើរការយ៉ាងពេញបន្ទុក ព្រោះសមត្ថកិច្ចនិងម ន្ត្រីអា ជ្ញាធ រមិនចាត់ វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាល ខេត្ត រតនគិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរី កំពុងបណ្តោយឲ្យឈ្មោះ ពិន តន បើកល្បែងស៊ីសង ខុសច្បាប់ នៅចំ ណុចភ្នំអូរត្រាវ យ៉ាងរលូន។ ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានកា រឃុបឃិតបើកដៃ ពីសំណាក់មន្ត្រី អាជ្ញាធរនិ ងសមត្ថកិច្ចពុករលួយទេនោះ គឺឈ្មោះ ពិន តន មិនអាចបើកសង្វៀនបញ្ជល់មាន់វង់អាប៉ោងយូគី នៅចំណុចភ្នំអូរត្រាវ តាមអំពើចិត្តបានទេ។

បើតាមការកត់សម្គា ល់របស់ប្រជាពលរដ្ឋក្នុងក្រុងបានលុង  ខេត្តរតនគិរី បានឲ្យដឹងថា ចាប់តាំងពីឈ្មោះ ​ ពិន តន បើក សង្វៀន  បញ្ជល់មាន់និងវង់អាប៉ោងយូគី នៅចំណុចភ្នំអូរត្រាវ យ៉ាងពេញបន្ទុករួចមក គឺអំពើចោរកម្ម និងបទល្មើស ផ្សេងៗ កំពុង កើ តឡើងគួរឲ្យភ័យខ្លាច។ មានការសង្ស័យថា មន្ត្រីធំៗមួយចំនួនជាពិសេសសមត្ថកិច្ចក្នុងខេត្តរតនគិរី ទទួលផ លប្រ យោជន៍ពីឈ្មោះ ពិន តន ជាប្រចាំ ទើបបណ្តោយ ឲ្យបុគ្គលម្នាក់ នេះបើកល្បែង ស៊ីសងខុសច្បា ប់បំផ្លាញសន្តិ សុខ សង្គ មតាម អំពើចិត្ត។ ប្រជាពលរដ្ឋបានលើកឡើងថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍នេត សាវឿន អគ្គ ស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់លោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក យិន ចំណាន ស្នង ការនគរបាលខេត្តរតនគិរី ដែលបណ្តោយឲ្យល្បែងស៊ីសងខុងច្បាប់កើតឡើង។មានត

 

Leave a Reply

Your email address will not be published. Required fields are marked *