ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជា តិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នលោក យី ថុល ប្រធា នករិ យា ល័យគយច្រកព្រែកចាក កំពុងបង្កើនស កម្មភាពពុករលួយខ្លាំងក្លាជាងមុនទៅទៀត ។ បើតាមមន្ត្រីគយក្នុង ខេត្តកំ ព ត មួយចំនួន បានអះអាងថា ការដែលលោក យី ថុល ប្រធានករិយាល័យគយច្រក ព្រែកចាក ហ៊ានប្រើតួនាទីនិង អំណាច រប ស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ហេង សំបូរ មេគយ ខេត្តកំព ត ផងដែរ។ ជាងនេះទៅទៀតលោក យី ថុល ប្រធានករិយាល័យគយច្រកព្រែកចាក អាងមានខ្នងបង្អែករឹង មាំនៅក្នុង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព។
មន្ត្រីគយក្នុងខេត្តកំពត បានឲ្យដឹងថា លោក យី ថុល ប្រធានករិយាល័យគយច្រកព្រែកចាក ឃុបឃិត ឲ្យឈ្មួញធំ ៗនាំចូលទំ និញ គេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួន យ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ទន្ទឹមនឹងនេះ លោក យី ថុល ប្រធានករិយាល័យគយច្រកព្រែកចាក ឃុបឃិតជាមួយ បក្ខពួកគាបយក លុយលើតុ ក្រោមតុពីក្រុ មឈ្មួញនិងក្រុមអាជីវករតូចតាចយ៉ាងគឃ្លើនដោយគ្មានការយោគយល់ឡើយ។ ហេតុនេះហើយទើបកន្លង មកក្រុមអាជីវករនិងប្រជាពលរដ្ឋដែលរកស៊ីនាំចូលទំនិញបន្ទិចបន្ទួចតាមច្រកព្រែកចាក ប្រមូលផ្តំគ្នាធ្វើបាតុកម្មប្រឆាំងលោក យី ថុល ប្រធានករិយាល័យ គយច្រកព្រែកចាក ជាបន្តបន្ទាប់។
ប្រភពស្និទ្ធនឹងលោក យី ថុល ប្រធានករិយាល័យគយច្រកព្រែកចាក បានឲ្យដឹងថាលោក យី ថុល កំពុងរក បទពិសោ ធន៍នៃ អំពើពុករ លួយ កាលនៅធ្វើជាមេគយច្រក៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង មកអនុវត្តន៍នៅច្រកព្រែកចាកស្រុកកំពងត្រាច ខេត្តកំពត ។ ចំណែក លោក គុណ ញឹម ដែលជាមេគយធំ បណ្តោយឲ្យលោក យី ថុល ប្រធានករិយាល័យគយច្រកព្រែកចាក និងប ក្ខពួកប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តដោយមិនគិតពីការបាត់បង់ចំណូលពន្ធរដ្ឋឡើយ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារ ដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរចាត់វិធារការទប់ស្កាត់អំពើពុករលួយរបស់លោក យី ថុល ប្រធានករិយាល័យគយ ច្រកព្រែកចាក និងបក្ខពួកខ្លះផង ព្រោះរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក យី ថុល ដែល មានការឃុបឃិតបើកដៃពីសំណាក់លោក ហេង សំបូរ មេគយខេត្តកំពត ។មានត