ព្រះសីហនុ ÷ មន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយពេ លទទួលបាន តំណែង ជាប្រធានមន្ទីរសាធា រណការខេត្តព្រះសីហនុ រួចម កគឺលោក បូរី វង្សសានិត្យ កំពុ ងសប្បាយចិត្តប្រមូលលុយតា មរបៀបពុ ករលួយយ៉ាង ពេញបន្ទុក។
ជាក់ស្ដែងករណីក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ គឺដោយសារតែមានការឃុបឃិតបើកដៃពីសំណាក់លោក បូរី វង្សសានិត្យ ដែលមានខ្នងបង្អែករឹងមាំ។
ប្រភពស្និទ្ធនឹងលោក បូរី វង្សសានិត្យ បានឲ្យដឹងថា ខ្នងបង្អែករឹងមាំ របស់លោក បូរី វង្សសានិត្យ គឺលោក ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសា ធារណការ និងដឹកជញ្ជូន ដែលបណ្ដោយឲ្យលោ ក បូរី វង្សសានិត្យ ធ្វើអ្វីៗតា មអំពើចិត្ត។
ប្រភពពីក្រុមឈ្មួញនិ ងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលា ខេត្តព្រះ សីហនុ បាន ឲ្យដឹង ថា បច្ចុប្បន្នក្រុ មមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្ទឹងច្រាល ផ្លូវជាតិលេខ៤ កំពុងប្រែក្លាយជញ្ជីងថ្លឹងរថ យន្តទៅជាជញ្ជីង ថ្លឹងលុយ យ៉ាង ក្រអឺតក្រទម ព្រោះមានការឃុបឃិ តបើកដៃពីសំណាក់ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្ត ព្រះសីហ នុ ផងដែរ។ប្រភពបានឲ្យដឹងថា ទោះបីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញតាមរថយន្តផ្ទុកមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក រ័ត្ន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល និងបក្ខពួកផងដែរ។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្ដែតបណ្ដោយឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្តទៀតនោះទេ។
ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានរថយន្តដឹកជញ្ជូនទំនិញ ដឹកជញ្ជូនក្រួស ដឹកជញ្ជូនថ្ម ឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ចាប់ពី៣០០គ្រឿងឡើងទៅ ដូច្នេះលោក រ័ត្ន និងបក្ខពួកប្រមូលបានលុយមិនតិចឡើយ។
រថយន្តផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ដោយមិនចាំបាច់ចូលថ្លឹងឡើយ ហើយរថយន្តផ្ទុកលើសទម្ងន់ត្រូវបង់លុយច្រើនជាងរថយន្តផ្ទុកមិនលើសទម្ងន់។
លើសនេះទៅទៀតលោក រ័ត្ន ដែលជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល តែងតែប្រើឈ្មោះប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ និងប្រើឈ្មោះមន្ត្រីធំៗក្នុងក្រសួងសាធារណការមួយចំនួនដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទមជាទីបំផុត។ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ការដែលប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តអាចជាប្រភពចំណូលរបស់លោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសផងដែរ។
ជាក់ស្ដែងបច្ចុប្បន្នក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូន ហើយលោក សេង ឈួន រក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។
សូម្បីតែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បណ្ដោយឲ្យប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ និងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្តដែរ។
ហេតុនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវនោះ មិនគួរមើលរំលងអំពើពុករលួយយ៉ាងរាលដាលរបស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា ។បឋម